ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​០៣​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​យក​ទូរ​សព្ទ​ដៃ

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់​ស្លឹក​មាស ផ្លូវ​លេខ​៣៧១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់​ស្លឹក​មាស ផ្លូវ​លេខ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ពាក់ព័ន្ធ​ករណី​ឆក់​យក​ទូរ​សព្ទ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​១២៣ ភូមិ​៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន ៖
១-​ឈ្មោះ ផេង សុក្រ​វិ​រៈ ភេទ ប្រុស ជនជាតិ ខ្មែរ​។
២-​ឈ្មោះ ទី សត្រារ​ដ្ឋា ហៅ តួ ភេទ ប្រុស ជនជាតិ ខ្មែរ​។
៣-​ឈ្មោះ ពេជ្រ ម៉ា​នី ហៅ សាយ ភេទ​ប្រុស ជនជាតិ ខ្មែរ​។

វត្ថុ​តាង​ចាប់​យក​៖ ទូរ​សព្ទ​ដៃ​ម៉ាក អាយ​ហ្វូ​ន​១៥​ផ្លឹ​ស ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​, សម្ភារៈ​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​, ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២៤ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1KK-3203, ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ ពណ៌​ស មិន​ចាំ​សេរី ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DB-5085 ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ