ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​កែ​លម្អ ជួសជុល និង​ការ​ថែទាំ​ផ្លូវជាតិ​៧៣ គ្រោង​បញ្ចប់​នៅ​បំណាច់​ខែ​មីនា​នេះ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ លោក ​ផ​ន រឹម​ បាន​បញ្ចា​ក់ថា គម្រោង​កែ​លម្អ ជួសជុល និង​ការ​ថែទាំ…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ លោក ​ផ​ន រឹម​ បាន​បញ្ចា​ក់ថា គម្រោង​កែ​លម្អ ជួសជុល និង​ការ​ថែទាំ ផ្លូវជាតិ​៧៣ ប្រវែង​៤៩,៨១២គីឡូម៉ែត្រ លាតសន្ធឹង​ពី​ខេត្ត​ត្បូងឃ្មុំ​-​ខេត្តក្រចេះ សម្រេច​វឌ្ឍនភាព​ការងារ​ទាំងមូល ៩៣.០៦%​ហើយ គិត​ត្រឹម​ដើមខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​ ។

អ្នកនាំពាក្យ​ថា បើ​គ្មាន​ប្រែប្រួល​ដោយ​ប្រការ​ចៃដន្យ​ណាមួយ​ទេ គម្រោងការ​កែ​លម្អ ជួសជុល និង​ការ​ថែទាំ ផ្លូវជាតិ​៧៣ នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥​ខាង​មុខ​នេះ និង​មាន​រយៈពេល​ថែទាំ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ​២០២៩។ ផ្លូវជាតិ​លេខ ៧៣ (NR73)​ មាន​ចំណុច​ត​ភ្ជាប់​ផ្ទាល់ រវាង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ដែល​លាតសន្ធឹង​ចម្ងាយ​៤៩.៨១២​គីឡូម៉ែត្រ ​។

លោក ​ផ​ន រឹម ​បន្ត​ថា គោលបំណង​ នៃ​គម្រោង​នេះ គឺ​ដើម្បី​ធានា​ឱ្យ​មានការ​បន្ត​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព ​នៃ​ផ្លូវជាតិ ដែល​បាន​ស្តារ​ឡើង​វិញ និង​បណ្ត​ញ​ផ្លូវ​ខេត្ត ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។ គម្រោង​នេះ នាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាង​សម្បើម​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ធានា​អត្ថប្រយោជន៍​ ដល់​សហគមន៍​មូលដ្ឋាន និង​ក្នុង​ខេត្ត​ចំនួន​៦​របស់​កម្ពុជា ​គឺកំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង ដោយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ ចំណាយ​តិច ភាព​ងាយស្រួល និង​កា​រត​ភ្ជាប់​កាន់តែ​ល្អ​តាម​បណ្តាញ​ផ្លូវជាតិ​ ។

សូម​បញ្ចា​ក់ថា​ គម្រោង​នេះ​ រួម​មាន​៖ ការ​ពង្រីក​ទទឹង​ផ្លូវ​៨-៩​ម៉ែត្រ ដល់​១១​ម៉ែត្រ​ ដោយ​អ៊ុត​ក្រាល​កៅស៊ូ ​(AC) តំបន់​ផ្សារ​ចាក់​បេតុង​បន្ថែម​ដល់​រង្វង់​មូល ​ដែល​មាន​ស្រាប់ ស្ថិត​នៅ​ចំណុច​ចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និង​មាន​ដំឡើង​លូ​ជ្រុង​កាត់​ទទឹង​ផ្លូវ​, ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​(U-drain) ត្រង់​ចំណុច​សំខាន់​ៗ និង​តាម​បណ្តោយ​សងខាង​ផ្លូវ​ដែល​មាន​ភាព​ធន់​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​ (Climate Resilient) និង​សុវត្ថិភាព ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ (safety of road infrastructure)​ ព្រមទាំង​ការ​កែ​លម្អ​ចិញ្ចើម​ផ្លូវ ដំឡើង​ផ្លា​ក​ចរាចរណ៍ ឧបករណ៍​សុវត្ថិភាព​ផ្លូវថ្នល់ ការងារ​ថែទាំ​ខួប​សម្រាប់​រយៈពេល​៥​ឆ្នាំ បន្ទាប់​ពី​ការងារ​សាងសង់​ត្រូវ​បាន​បញ្ចប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ