ក្មេងទំនើង២ក្រុម វាយគ្នាទៅវិញទៅមក អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន០៧នាក់
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៣និង៤៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ចំនួន ០២ក្រុម…
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៣និង៤៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ចំនួន ០២ក្រុម…
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៣និង៤៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង ចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ-ដុំថ្ម ធ្វើសកម្មភាពវាយកាប់ និងគប់គ្នាទៅវិញទៅមក នៅចំណុច ហាងបូហ្វេ យីហោ ហាយឡោវ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន នៅវេលាម៉ោងប្រមាណ១៦ និង៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានក្មេងទំនើងចំនួន ០៧នាក់ រួមមាន ៖
១-ឈ្មោះ ហុង ចាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ
២-ឈ្មោះ ណាប់ ណុច ហៅ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ
៣-ឈ្មោះ ឃឹម ចាន់ថេន ភេទប្រុស អាយុ២០ឆ្នាំ
៤-ឈ្មោះ ជិត តាក់វង្ស ភេទប្រុស អាយុ២០ឆ្នាំ
៥-ឈ្មោះ សុង វីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ
៦-ឈ្មោះ ផាង តុលា ភេទប្រុស អាយុ២០ឆ្នាំ
៧-ឈ្មោះ សិត ហុកសេង ភេទប្រុស ឆ្នាំអាយុ១៧ឆ្នាំ ។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ។ វត្ថុតាងចាប់យក រួមមាន ៖ កាំបិតប៉័ងតោចំនួន០២ដើម រួមនឹងសម្ភារមួយចំនួនទៀត ។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៧នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិ.ង្សាខាងលើ ប្រាកដមែន ដោយខឹងភាគីម្ខាងទៀត បានយកដុំថ្មមកគប់លើក្រុមខ្លួន ។
ក្រោយធ្វើតេស្តរកសារធាតុញៀនលើក្មេងទំនើងទាំងនោះ មានម្នាក់ឈ្មោះ សិត ហុកសេង (លទ្ធផលវិជ្ជមាន) ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនផងដែរ ។
ក្មេងទំនើងទាំង០៧នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕
ចែករំលែកព័តមាននេះ