ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​២​ក្រុម វាយ​គ្នា​ទៅ​វិញ​ទៅ​មក អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​០៧​នាក់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ចំនួន ០២​ក្រុម…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន​ករណី​ហិង្សា បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ចំនួន ០២​ក្រុម ប្រដាប់​ដោយ​កាំបិតប៉័ងតោ​-​ដុំ​ថ្ម ធ្វើ​សកម្មភាព​វាយ​កាប់ និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ចំណុច ហាង​បូ​ហ្វេ យីហោ ហា​យ​ឡោ​វ ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន នៅ​វេលា​ម៉ោង​ប្រមាណ​១៦ និង​៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ចំនួន ០៧​នាក់ រួម​មាន ៖
១-​ឈ្មោះ ហុង ចាន់​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ
២-​ឈ្មោះ ណាប់ ណុ​ច ហៅ រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ
៣-​ឈ្មោះ ឃឹម ចាន់​ថេ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៤-​ឈ្មោះ ជិត តាក់​វង្ស ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៥-​ឈ្មោះ សុង វី​ហ្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ
៦-​ឈ្មោះ ផាង តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ
៧-​ឈ្មោះ សិត ហុ​ក​សេង ភេទ​ប្រុស ឆ្នាំ​អាយុ​១៧​ឆ្នាំ ។

កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​យក​មក​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ និង​ចាត់ការ​តាម​នីតិវិធី ។ វត្ថុ​តាង​ចាប់​យក រួម​មាន ៖ កាំបិតប៉័ងតោ​ចំនួន​០២​ដើម រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត ។

ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​០៧​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា​ខាងលើ ប្រាកដ​មែន ដោយ​ខឹង​ភាគី​ម្ខាង​ទៀត បាន​យក​ដុំ​ថ្ម​មក​គប់​លើ​ក្រុម​ខ្លួន ។

ក្រោយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ក្មេង​ទំនើង​ទាំងនោះ មាន​ម្នាក់​ឈ្មោះ សិត ហុ​ក​សេង (​លទ្ធផល​វិជ្ជមាន​) ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ផង​ដែរ ។

ក្មេង​ទំនើង​ទាំង​០៧​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​មាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​ខាងលើ ហើយ​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ