ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ​៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ពលរដ្ឋ​ពេញចិត្តមក​កម្សាន្ត​ផ្លូវ​ថ្មើរ​ជើ​ង​​កើ​ន​ឡើ​ងយ៉ាង​ច្រើ​ន

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖​ សម្រាប់​ថ្ងៃ​ទី​២ ​ក្នុង​ស​ប្តា​ហ៍​ទី​២ នា​រាត្រី​ថ្ងៃ​ទី​៩ កុម្ភៈនេះ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ​និង​ប្រជាពលរដ្ឋ​កើន​ឡើ​ង ជាង​ស​ប្តា​ហ៍​មុន​ទៅ​ទៀត ​នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក…

រាជធានី​ភ្នំពេញ ៖​ សម្រាប់​ថ្ងៃ​ទី​២ ​ក្នុង​ស​ប្តា​ហ៍​ទី​២ នា​រាត្រី​ថ្ងៃ​ទី​៩ កុម្ភៈនេះ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ​និង​ប្រជាពលរដ្ឋ​កើន​ឡើ​ង ជាង​ស​ប្តា​ហ៍​មុន​ទៅ​ទៀត ​នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ខណៈលោក ​និង​លោកស្រី ​អញ្ជើញ​ចុះ​ពិនិត្យ​វ​ឌ្ឍ​ភាព​ នៃ​ផ្លូវ​ថ្មើរ​ជើ​ង (walk Street)​នា​រាត្រី​ថ្ងៃ​ទី​០៩​កុម្ភៈ​នេះ ​។

ក្នុង​ឱកាស​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ទៀត​ថា ការ​ដាក់​ដំណើ​រ​ផ្លូ​វ​ថ្មើ​រ​ជើ​ង (walk Street) បាន​ចាប់ផ្តើម តាំងពី​ថ្ងៃ​ទី​១ ​កុម្ភៈ មក​ម្ល៉េះ តែ​មនុស្ស​ម្នាចាប់​ផ្តើ​ម​កើ​ន​ឡើ​ង​នៅ​ថ្ងៃ​ទី​២ ក្នុង​ស​ប្តា​ហ៍​ទី​១ ដោយឡែក​សម្រាប់​ថ្ងៃ​ទី​២ ​ក្នុង​ស​ប្តា​ហ៍​ទី​២ តាម​ការ​សង្កេត​របស់ លោក ពលរដ្ឋ​បន្ត​កើ​ន​ឡើ​ង ជាង​ស​ប្តា​ហ៍​មុន​ទៅ​ទៀត ។

លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា «​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ ​ពលរដ្ឋ​ពេញចិត្ត មក​កម្សាន្ត​ផ្លូវ​ថ្មើរ​ជើ​ង ដែល​ជា​ការ​សាកល្បង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ទាំង​អស់នេះ​ជា​កា រ​គាំទ្រ និង​លើ​ក​ទឹកចិត្ត​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ» ​។

លោក ឃួ​ង ស្រេង សង្ឃឹមថា​ ដំណើ​រការ​សាកល្បង​នេះ នឹង​ទទួល​បាន​ជោគជ័យ ហើយ​រដ្ឋបាល​រាជធានី​ នឹង​បន្ត​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ​ជាង​នេះ​ទៅ​ទៀត ដើ​ម្បី​ទាកទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ ឱ្យ​ចូលរួម​កម្សាន្ត​សប្បាយ។ ជាមួយ​គ្នា​នេះ លោក ឃួ​ង ស្រេង បាន​មើល​ឃើ​ញ​ថា ការ​រៀបចំ​ក្នុង​ដំណាក់កាល​សា​កល្បង​នេះ នៅ​មាន​ចំណុច​ខ្វះខាត កន្លែងខ្លះ ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​កែសម្រួល​ ជូន​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រ​សើ​រ​ផង​ដែរ ​។

ជុំវិញ​បញ្ហា​សន្តិសុខ​ សណ្តាប់ធ្នាប់​វិញ លោក​ ឃួ​ង ស្រេង បាន​បញ្ជាក់​ថា រៀបចំ​បាន​ល្អ ចំណុច​ពិសេស​ជាងគេ ​មិន​ខ្លាច​ប៉ះពាល់​លើ​គ្រោះថ្នាក់​ចរាចរណ៍ ។

លោក ​ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា “​ជុំវិញ​បញ្ហា​សន្តិសុខ គឺ​ល្អ​១០០% ដោយសារ​ពួក​យើ​ង​ដាក់​កម្លាំង​យ៉ាង​ច្រើ​ន ដើ​ម្បី​ធ្វើ​ការងារ​នេះ ជូន​ពួក​គាត់ កុំឱ្យ​មាន​ឧបទវហេតុ​អ្វី​កើ​ត​ឡើ​ង​លើ​បញ្ហា​សន្តិសុខ​”​ ។

ដោយឡែក​បញ្ហា​ចំណតរថយន្ត និង​ទោច​ក្រ​ក្រ​យានយន្ត​វិញ លោកចង្អុលបង្ហាញ​ឱ្យ​អ្នក​ប្រើ​រថយន្ត អាច​ផ្ញើលើទីតាំង​ឯកជន នៅ​អតីត​ពន្ធនាគារ​តេ​៣ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ទាន់​អាច​រក​ទីតាំង រៀបចំ​បាន​នៅ​ឡើយ ដោយឡែក​សម្រាប់​ម៉ូតូ អាច​ផ្ញើ​បាន​នៅ​សាលសន្និសីទ​ចតុមុខ ក្នុង​តម្លៃ​ត្រឹមតែ​ ១​ពាន់​រៀល​ប៉ុណ្ណោះ​ ។

ជាង​នេះ​ទៅ​ទៀត លោក ឃួ​ង ស្រេង បាន​យកចិត្តទុកដាក់​លើបញ្ហា ការ​ថយ​ចុះ​ភ្ញៀវ​ចូល​ទទួលទាន​អាហារ នៅ​តាម​ភោជនីយដ្ឋាន ដែល​ស្ថិត​លើ​ផ្លូវ​ថ្មើ​រ​ជើ​ង​នេះ ដោយបាន​ពិនិត្យ​ដោយ​ផ្ទាល់ និង​បាន​ជួប​ចំណេះ​សំ​ណា​ល​ជាមួយ​អ្នកលក់​ចំណីអាហារ តែ​ម្តង ដោយ​កាលពី​ស​ប្តា​ហ៍​ដំបូង បាន​ធ្លាក់​ចុះ តែ​សម្រាប់​ស​ប្តា​ហ៍​ទី​២​នេះវិញ បាន​កើ​ន​ឡើ​ង រហូត​លក់​អស់​លឿន​ជាង​ធម្មតា​ទៅ​ទៀត ​។

លោក​បញ្ជាក់​ដែរ​ថា​ ចំពោះ​ខ្សែ​រត់​ទាំងអស់​របស់​រថយន្តក្រុង ​នៅ​គ្រប់​ផ្លូវ ​ដែល​កំពុង​ប្រតិបត្តិការ​ ត្រូវ​រត់​កន្លែង​មាន​ប្រជាជន​ច្រើន តំបន់​មាន​រោងចក្រ ​និង​តំបន់​ផ្សេង​ៗ​ទៀត រ​ត់បុ​កមក​ខាង​ដើម ​និង​ខាង​ចុង ​អាច​មក​កម្សាន្ត​នៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ​ជា​ផ្លូវ​ថ្មើរជើង​ហើយ​បន្ថែម​ម៉ោង​ពី​៩ ​ដល់​ម៉ោង​១១​យប់ ​ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ទៅ​កន្លែង​ដើម​វិញ​ ។

ក្នុង​នោះ​ដែរ ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ជាមួយ​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​នាំ​យក​ផលិតផល​ខ្មែរ​មួយ​ចំនួន មក​តាំង​បង្ហាញ​ និង​លក់ដូរ ជាង​នេះ​ទៅ​ទៀត ​ក៏​មាន​រៀបចំ​ឱ្យ​បណ្ណាល័យ​ចល័ត សម្រាប់​អ្នក​ចូល​ចិត្ត​អាន​សៀវភៅផង​ដែរ ។ ដោយឡែក​ផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏​ចាប៉ី​ដង​វែង អ្នក​ដេញ​តាខេ អា​យៃ សៀ​ក​រហ័ស​កម្ម ជា​ដើ​ម ហើយ​មានការ​ចូលរួម រួម​ទាំង​វិចិត្រករ​សូន​រូប គូ​រូប ដែល​សុទ្ធតែ​ជា​ផ្នែក​ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៌​ ។

អភិបាល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​កោតសរសើរ​ប្រជា​ល​រដ្ឋ​ ដែល​កម្សាន្ត​តាម​ផ្លូវ​ថ្មើរជើង​ទាំង​២​ស​ប្ដា​ហ៌​នេះ ​ល្អ​ណាស់​ បញ្ហា​បរិស្ថាន​ពួក​គាត់​ជា​ប្រជាជន​ស៊ី​វិ​ល័យ ​គាត់​ទុកដាក់​សំរាម​បាន​ល្អ ​មិន​បោះចោល​សំរាម​ទេ​ គាត់​នាំ​គ្នា​កាន់​សំរាម​យក​ទៅ​ដាក់​ធុង​ ដែល​យើង​រៀបចំ​ឱ្យ​គាត់​ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​សព្វថ្ងៃ ​មាន​ភាព​ស៊ី​វិ​ល័យ ​ក្នុង​ការ​រស់នៅ ​និង​ដឹង​ពី​សុខមាលភាព​របស់​គាត់​គ្រប់​គ្នា ​និយាយ​ដោយឡែក​ ក៏​ដូច​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ