រូបសំណាកយាយម៉ៅ ឬដើមពោធិ៍យាយម៉ៅ ល្បីថាស័ក្តិសិទ្ធិ បន់ស្រន់បានដូចបំណង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានជំនឿលើការបន់ស្រន់ថាសក្តិសិទ្ធិ បានយកទៀន ធូប ផ្កាភ្ញី ក្បាលជ្រូក និងមាន់ស្ងោរ ទៅសែនថ្វាយរូបសំណាកយាយម៉ៅ (នៅដើមពោធិ៍យាយម៉ៅ)…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានជំនឿលើការបន់ស្រន់ថាសក្តិសិទ្ធិ បានយកទៀន ធូប ផ្កាភ្ញី ក្បាលជ្រូក និងមាន់ស្ងោរ ទៅសែនថ្វាយរូបសំណាកយាយម៉ៅ (នៅដើមពោធិ៍យាយម៉ៅ)…
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានជំនឿលើការបន់ស្រន់ថាសក្តិសិទ្ធិ បានយកទៀន ធូប ផ្កាភ្ញី ក្បាលជ្រូក និងមាន់ស្ងោរ ទៅសែនថ្វាយរូបសំណាកយាយម៉ៅ (នៅដើមពោធិ៍យាយម៉ៅ) ជាហូរហែរ នៅតាមដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញប្រជាពលរដ្ឋជាហូរហែរដែលធ្វើដំណើរឆ្លងកាត់ដើមពោធិ៍យាយម៉ៅក្រុងប៉ោយប៉ែត បានឈប់រថយន្តហើយចូលទិញធូបទានបាច់ផ្កា ខ្លះទៀតមានក្បាលជ្រូក និងមាន់ស្ងោរដើម្បីយកទៅថ្វាយ និងបន់ស្រន់រូបសំណាក់លោកយាយម៉ៅ និងលែងសត្វផងដែរ ដែលមានអ្នកលក់រាល់ថ្ងៃជាប្រចាំ។
ប្រជាពលរដ្ឋបានរៀបរាប់ឱ្យដឹងថា រូបសំណាកលោកយាយម៉ៅ(ដើមពោធិ៍យាយម៉ៅក្រុងប៉ោយប៉ែត)ពិតជាមានជំនឿសក្តិសិទ្ធិពិតមែន នៅពេលគាត់មានរឿងរ៉ាវផ្ទាល់ខ្លួនជិៈរថយន្តឆ្លងកាត់ចូលបន់ស្រន់ ឃើញថាបានដូចបំណង ទើបគាត់បានយកមាន់ស្ងោរមកសែនថ្វាយតាមការសន្យា និងមកបន់ស្រន់លាមាត់លាកតាមសន្យា។
ប្រជាពលរដ្ឋបានបញ្ជាក់ថា គាត់ពិតជាជឿរូបសំណាកយាយម៉ៅ(ដើមពោធិ៍យាយម៉ៅក្រុងប៉ោយប៉ែត)ពូកែសក្តិសិទ្ធិ អ្វីជាការបន់ពិតជាបានដូចចិត្តប៉ងប្រាថ្នា ។ ហើយឃើញប្រជាពលរដ្ឋជាច្រើនមានជំនឿជឿជាក់ដូចគាត់ដែរពេលឆ្លងកាត់តែងចូលទិញធូបទានបាច់ផ្កាចូលបន់ស្រន់សុំសេចក្តីសុខនិងសេចក្តីចម្រើន។
លោកតា២រូបបានប្រាប់ស្រដៀងគ្នាថា៖មានប្រជាពលរដ្ឋជាច្រើនក្នុង១ថ្ងៃបានចូលមកបុណ្យស្រន់រូបសំណាក់លោកយាយម៉ៅរឺដើមពោធិ៍យាយម៉ៅប៉ោយប៉ែតដូចជាមានក្បាលជ្រូកមាន់ស្ងរនិងធូបទានបាច់ផ្កាចូលបុណ្យស្រន់នៅពេលធ្វើដំណើរឆ្លង់កាត់ចូលបួងសួង។
លោកតាបានបញ្ជាក់ថា៖រូបសំណាក់យាយម៉ៅរឺដើមពោធិ៍យាយម៉ៅនេះអាជ្ញាធរនិងមន្ត្រីរាជការកងកម្លាំងនៅក្រុងប៉ោយប៉ែតតែងតែមកជួបជុំគ្នាប្រារពពិធីរាល់ឆ្នាំបុណ្យទានមកជួបជុំគ្នាធ្វើបុណ្យរាប់បាតនិងមកបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនព្រោះមានអាយុកាលជាយូរឆ្នាំមកហើយដែលប្រជាពលរដ្ឋមានជំនឿពូកែសក្តិសិទ្ធិ៕
ចែករំលែកព័តមាននេះ