ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ក្រុងដឹកក្រុមនិស្សិត ចុះទស្សនកិច្ចសិក្សា ស្រាប់តែជួបគ្រោះនៅចំណុចភ្នំអូរតេ

11 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកក្រុមនិស្សិតសាលាភូមិន្ទកសិកម្ម ចុះទស្សនកិច្ចសិក្សាបានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ ។ ហេតុការណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥​ ស្ថិតនៅ​ចំណុច​…

ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកក្រុមនិស្សិតសាលាភូមិន្ទកសិកម្ម ចុះទស្សនកិច្ចសិក្សាបានជួបគ្រោះថ្នាក់ធ្លាក់ផ្លូវ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ ។

ហេតុការណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥​ ស្ថិតនៅ​ចំណុច​ ភ្នំអូរតេ​ឆ្ពោះទៅទឹកជ្រោះប៊ូស្រា (ហៅផ្លូវអន្ទង់​អាំង)​ ក្នុងភូមិពូក្រូច​ ឃុំស្រែអំពូម​ ស្រុកពេជ្រាដា​ ខេត្ត​មណ្ឌលគិរី។

សេចក្តីរាយការបានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មានអ្នករបួសធ្ងន់៣នាក់​ ស្រី២នាក់​ ប្រុស១នាក់ រងរបួសស្រាល១១នាក់​ ស្រី៤​នាក់​ ប្រុស៧​នាក់​ ដោយមានអ្នកធ្វេីដំណេីរ​សរុបចំនួន៤៦នាក់​ រួមទាំងទាំងអ្នកបើកបរ ​។

បើតាមសមត្ថកិច្ចថា ករណីនេះគឺបង្កឡើងដោយខ្លួនឯង អ្នកបើកបរធ្វេសប្រហែសរេចង្កូចគៀជញ្ជាំងភ្នំតែម្តង។

បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស អភិបាលខេត្តមណ្ឌលគិរីបានរៀបចំរថយន្ដក្រុងរបស់សាលាខេត្ត ចំនួន​០៣គ្រឿង ព្រមទាំង​រថយន្ត​ស៊ី​រ៉ែនរបស់ស្នងការដ្ឋានខេត្ត ដឹកជូនបន្តទៅរាជធានីភ្នំពេញវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ