ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ដាច់​សរសៃឈា.ម​ខួរក្បាល​ដោយ​សម្ពាធ​ឈា.ម​ខ្ពស់​គ្រប់គ្រង​មិន​បាន​ល្អ​!

11 ម៉ោង មុន

ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ឯកឯង ដែល​បណ្តាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ​គ្រប់គ្រង​មិន​បាន​ល្អ ហើយ​ដែល​នាំ​អោយ​មាន​ឈាមកក​នៅ​ក្នុង​ខួរក្បាល ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បង្ហោះ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥​នេះ ។…

ជំងឺ​ប្រភេទ​នេះ គឺ​សំដៅ​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ដោយ​ឯកឯង ដែល​បណ្តាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ​គ្រប់គ្រង​មិន​បាន​ល្អ ហើយ​ដែល​នាំ​អោយ​មាន​ឈាមកក​នៅ​ក្នុង​ខួរក្បាល ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បង្ហោះ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥​នេះ ។

១) ផលវិបាក​នៃ​ការ​ដាច់​សរសៃឈាម​នេះ​ធ្វើ​អោយ ៖

– អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម

– អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។

២) រោគសញ្ញា៖

– ឈឺក្បាលខ្លាំង ភ្លាមៗ

– មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)

– វង្វេងស្មារតី ឬសន្លប់

៣) មូលហេតុ៖

យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖

– ជំងឺទឹកនោមផ្អែម

– ការពិសារស្រា និងបារីច្រើន

៤) ការធ្វើរោគវិនិច្ឆ័យ៖

ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។

៥) ការព្យាបាល៖

ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖

– គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ

– ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់

– ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។

ខ) ការព្យាបាលដោយការវះកាត់៖

គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។

យើងធ្វើការវះកាត់នៅពេលដែល៖

– ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)

– អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)

– ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ