ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ថា​មិន​ដែល​ចាត់​ទុក ​សេង សារី ​ជាចារកម្ម ​ឬ​ចំណាប់ខ្មាំង​នោះ​ទេ តែ​ជា​អ្នក​ពិគ្រោះ​នយោបាយ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ពី​ទឹកដី​ប្រទេស​ឡាវ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ពឹ​ទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាត្រី​ថ្ងៃ​ទី​៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ពី​ទឹកដី​ប្រទេស​ឡាវ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ពឹ​ទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាត្រី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​លើក​ឡើង​ថា សម្ដេច​មិន​ដែល​ចាត់​ទុក លោក សេង សារី ជា​ចារកម្ម ឬ​ចំណាប់ខ្មាំង​នោះ​ទេ តែ​គ្រាន់តែ​ជា​អ្នក​ពិគ្រោះ​នយោបាយ ។

នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​ចេញពី​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ “​ខ្ញុំ​កំពុង​ស្ថិត​នៅ​រដ្ឋ​ធា​វី​វៀង​ចន្ទ​ប្រទេស​ឡាវ​។ ខ្ញុំ​ទើប​បញ្ចប់​ការ​ស្តាប់​បទ​សម្ភាស់​រវាង​លោក ច​ន្ទ័ ជុន​បុត្រ ជាមួយ​លោក សេង សារី​។ ខ្ញុំ​មាន​ឯកសារ​ជា​អក្សរ​ជា​សំឡេង​ជា​ច្រើន​រាប់​ការ​និយាយ​តាម​ទូរ​សព្វ​ដែល សេង សារី សុំ​លុយ​ទៅ​អា​មេ​រិ​ក ដើម្បី​ចូល​គៀក​ជាមួយ មួ សុខ​ហួ អេ​ង ឆៃ​អៀង និង​ការ​សុំ​ជួយ​បង្កើត​គណបក្ស​ផ្ទាល់​ផង​ដែរ​។ ខ្ញុំ​មិន​ដែល​ចាត់​ទុក សេង សារី ជា​ចារកម្ម ឬ​ជា​ចំណាប់ខ្មាំង​នោះ​ឡើយ តែ​ចាត់ទុកជា​អ្នក​ពិគ្រោះ​នយោបាយ​មួយ​រូប​។ ខ្ញុំ​មិន​ដែល​គំរាម សេង សារី តាម​រយៈ​ការ​បញ្ចេញ ការ​និយាយ​ឆ្លង​ឆ្លើយ​នោះ​ឡើយ​។ ប្រ​សិន សេង សារី មាន​សំឡេង សូម​បញ្ចេញ​ឲ្យ​ខ្ញុំ​បាន​ស្តាប់​ផង​” ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា សំឡេង​បែកធ្លាយ​នេះ វា​ស្រាល​ណាស់ បើ​ប្រៀបធៀប​ជាមួយ​សំឡេង និង​សារ​ឆ្លង​ឆ្លើយ ដែល​កំពុង​រក្សា​ទុក​។ បើ​ទោះ សេង សារី និយាយ​ខុស​ការ​ពិត ក៏​ខ្ញុំ​មិន​បញ្ចេញ នូវ​ឯកសារ​ទាំងនេះ​ដែរ ព្រោះ​ទោះ​យ៉ាងណា​ក៏ សេង សារី ហៅ ខ្ញុំ​ថា​ពុក​រយៈពេល​៤​ឆ្នាំ​ហើយ​ដែរ​។ ឯ​ចំណែក​ខ្ញុំ​វិញ ក៏​ផ្តល់​ការ​អាណិត​ចំពោះ សេង សារី និង​គ្រួសារ​ពេល ដែល សេង សារី នៅ​បាងកក​។ ខ្ញុំ​ផ្តល់​ឲ្យ សេង សារី នូវ​ប្រាក់​បង់​រំ​លោះ​ផ្ទះ ដែល​នៅ​ជំពាក់​គេ និង​ផ្តល់​ឲ្យ សេង សារី នូវ​ថវិកា​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ រយៈពេល​១២​ខែ​ស្មើ​១២​ម៉ឺន​ដុល្លារ​នេះ មិន​ទាន់​គិត​ពី​ថវិកា ដែល សេង សារី ស្នើ​សុំ​ពី​អូស្ត្រាលី ដើម្បី​ធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក និង​ត្រៀម​បង្កើត​គណបក្ស​។

សម្តេច គូសបញ្ជាក់​ថា ៖ “​សេង សារី ពុក​មិន ដែល​ចាត់​ទុក​កូន ជា​ចារកម្ម ឬ​ជា​ចំណាប់ខ្មាំង​នោះ​ទេ ពុក​គោរព​ដល់​ការ​សម្រេចចិត្ត​របស់​កូន ដូច​ជា​កូនសុំ​បង្កើត​បក្ស ស្នើ​ឱ្យ​ពុក​គាំទ្រ​ពុក​ផ្តល់​ការ​គាំទ្រ​។ កូន​នៅ​ចាំ​ទេ កូន​នៅ​អូស្ត្រាលី ចុះហត្ថលេខា​ដាក់​ថា ធ្វើ​នៅ​ភ្នំពេញ​។ ក្រសួងមហាផ្ទៃ ប​ដិ​សេដ្ឋ ជា​ការ​ត្រឹមត្រូវ​។ កូន​សួរ​ពុក​ថា តើ​ធ្វើ​បែប​ណា​ទៀត​ពុក ? ពុក​ប្រាប់​ថា រក​មនុស្ស​នៅ​ក្នុង​ប្រទេស​ចុះហត្ថលេខា បង្កើត​គណបក្ស​ទៅ​។ នេះ​ជា​ប្រភេទ​ពិគ្រោះ​យោបល់ មិនមែន​ជា​ចារកម្ម​នោះ​ទេ​” ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​លើក​ឡើង​ថា បទ​សម្ភាស​របស់​កូន (​សេង សារី​) គឺ​វាយ​ទម្លាក់​តម្លៃ​ខ្លួនឯង​ទេ​។ ពុក​ប្រាប់​ចុង​ក្រោយ​កូន​អាច​ភូត​អ្នក​ដទៃ​បាន តែ​កុំ​ភូត​ខ្លួនឯង និង​កុំ​ភូត​ឯកសារ​សម្ងាត់ ដែល​មាន​ក្នុង​ដៃ​ពុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ