ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់ត្រាថ្មី! តម្លៃមាសហក់ឡើងខ្ពស់មិនធ្លាប់មានពីមុន ជាង៣.៤០០ដុល្លារក្នុង១តម្លឹង

10 ម៉ោង មុន

អន្តរជាតិ ៖ យោងតាមប្រភពពី Reuters នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន កាលពីថ្ងៃចន្ទ…

អន្តរជាតិ ៖ យោងតាមប្រភពពី Reuters នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន កាលពីថ្ងៃចន្ទ ដែលត្រូវបានជំរុញដោយលំហូរចូលប្រកបដោយសុវត្ថិភាព បន្ទាប់ពីការប្រកាសដំឡើងពន្ធដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លើប្រទេសកាណាដា ចិន និងម៉ិកស៊ិក ដោយបានបន្ថែមទៅលើក្តីបារម្ភ នៃអតិផរណាដែលនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល។

តម្លៃមាសបានហក់ឡើងដល់តម្លៃកំណត់ត្រា ២,៨៣០.៤៩ដុល្លារអាមេរិកក្នុងមួយអោន ឬប្រមាណ ៣,៤១០ដុល្លារក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ មុនពេលធ្លាក់មកនៅត្រឹម ២,៨១៨.៩៩ក្នុងមួយអោន។

មាសនាពេលអនាគតរបស់អាមេរិកបានទូទាត់ខ្ពស់ជាងនៅក្នុងតម្លៃ ២,៨៥៧.១០ដុល្លារក្នុងមួយអោន។ បណ្តាអ្នកវិភាគបានព្យាករណ៍ថា តម្លៃមាសអាចនឹងហក់ឡើងដល់ ២,៨៥០ដុល្លារក្នុងមួយអោន។

លោក David Meger នាយកផ្នែកជួញដូរមាសនៅក្រុមហ៊ុនឈ្មួញជើងសា High Ridge Futures ថ្លែងថា តម្លៃមាសបានហក់ឡើងខ្ពស់ ដោយសារតម្រូវការលោហធាតុសម្រាប់ការវិនិយោគដ៏មានសុវត្ថិភាពមួយនេះកើនឡើងខ្ពស់ ជំរុញដោយភាពមិនច្បាស់លាស់ជុំវិញការប្រកាសដំឡើងពន្ធរបស់លោក ត្រាំ ដែលចូលជាធរមានចាប់ពីថ្ងៃទី៤ ខែកុម្ភៈ តទៅ ដោយដំឡើងពន្ធ ២៥% លើការនាំចូលទំនិញគ្រប់មុខពីកាណាដា និងម៉ិកស៊ិ រួមទាំង ១០% លើទំនិញពីប្រទេសចិន។ កត្តានេះជំរុញឱ្យមានការភ័យខ្លាច នៃសង្គ្រាមពាណិជ្ជកម្ម ដែលអាចពន្យឺតកំណើនសេដ្ឋកិច្ចពិភពលោក និងបញ្ហាអតិផរណា។

មាសត្រូវបានចាត់ទុកថាជាការវិនិយោគដ៏មានសុវត្ថិភាពបំផុត អំឡុងពេលនៃអស្ថិរភាពសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ។ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក J.P. Morgan បានឱ្យដឹងថា វិនិយោគិនកំពុងតែរង់ចាំទិន្នន័យនៅសប្តាហ៍នេះ ស្តីពីសកម្មភាណការងារនៅសហរដ្ឋអាមេរិក តាមរយៈរបាយការណ៍ការងារ ADP និងរបាយការណ៍ការងាររបស់អាមេរិកផ្ទាល់ ដើម្បីវាស់ស្ទង់សុខភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាធនាគារមាសកំពុងដឹកជញ្ជូនមាសពីមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ីដូចជា ទីក្រុងឌូបៃ និងហុងកុង ទៅសហរដ្ឋអាមេរិក ដើម្បីទទួលបានប្រាក់ចំណេញពីបុព្វលាភមាសនាពេលអនាគត ដែលមានតម្លៃខ្ពស់ខុសពីតម្លៃទីផ្សារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ