រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត តារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបន្តចែកចាយនូវរូបភាពរបស់នាងដែលធ្លាប់រអិលដួលនៅលើឆាកតន្ត្រីដ៏ធំមួយកាលពីអំឡុងឆ្នាំ២០១៣ ។ តាមពិតទៅ រូបភាពវីដេអូមួយនេះ យក់ ឋិតរដ្ឋា ក៏ធ្លាប់បានចែកចាយជាសាធារណៈតាមបណ្តាញសង្គមម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០២១កន្លងទៅ ។
ដោយឡែក នៅក្នុងឆ្នាំថ្មី តារាស្រីរូបនេះក៏ដោយតែបន្តចែកចាយ ដោយមិនខ្លាចការសើចំអកពីមហាជននោះឡើយ ផ្ទុយទៅវិញ នាងបានចាត់ទុករឿងមួយនេះ គឺជាការចងចាំដ៏ល្អមួយ សម្រាប់ជីវិតជាតារាចម្រៀងរបស់នាង ។
តាមរយៈវីដេអូនោះ គេឃើញអ្នកនាង យក់ ឋិតរដ្ឋា បានឡើងបកស្រាយចម្រៀងដែលមានចំណងជើងថា «ឈឺចាប់មួយលានដង» នៅលើឆាកកម្មវិធី Best Of the Best 2013 ដោយរៀបចំដោយផលិតកម្មហង្សមាសដែលពេលនោះ នាងក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មមួយនេះផងដែរ ។ អ្វីជាការកត់សម្គាល់នោះ អំឡុងពេលនាងកំពុងបកស្រាយបទចម្រៀងនាងក៏បានឈានជើងសន្សឹមចុះកម្មជណ្តើរនៅលើឆាកដោយពេលនោះក៏បានរអិលដួលតែម្តង ។
យ៉ាងណា អំឡុងពេលរអិលនោះ អ្នកនាង យក់ ឋិតរដ្ឋា មិនបានបញ្ចប់ការច្រៀង និងរបស់នាងត្រឹមពាក់កណ្តាលនោះឡើយ ពោលនាងនៅតែខំពង្រឹងខ្លួនច្រៀងសម្តែងរហូតដល់ចប់ បើទោះបីជានាងមានរបួសឈាមជង្គង់ក៏ដោយ ។
ទោះជាយ៉ាងណា រូបមួយនេះក៏នៅត្រូវបានអ្នកនាង យក់ ឋិតរដ្ឋា បន្តចែកចាយ ដោយនាងហាក់មិនការខ្លាចពីសើចចំអកពីមហាជនមួយចំនួននោះឡើយ ។ ជាមួយនឹងការចែកចាយវីដេអូមួយនេះ លើបណ្តាញសង្គម យក់ ឋិតរដ្ឋា ក៏បានភ្ជាប់ជាមួយនឹងសំណេរថា Share ម្តងទៀត ទុកជាការចងចាំដ៏ល្អមួយសំរាប់ជីវិតជាតារាចំរៀងមួយរូប ទោះជាក្នុងកាលៈទេសៈអ្វីក៏ត្រូវតែតាំងស្មារតីដោះស្រាយ ។
នាងបញ្ជាក់ថា (ឈឺចាប់មួយលានដង) សំរាប់ខ្ញុំពេលកំពុងបំពេញភារកិច្ចអត់ឈឺអីតិចសោះត្រឹមឈាមជង្គង់ប៉ុណ្នឹងអី! ព្រោះបានកំលាំងចិត្តពីរបងប្អូនអ្នកគាំទ្រត្រូវតែបន្តទៀត អោយបានចប់ដើមចប់ចុងតែនៅក្រោយឆាកវិញ យំផង ឈឺផង ញ័រជើងផង ហាសហាឡូយតែនៅមុខគេទេ ។
ទោះជាយ៉ាងណា ក្រោយការចែកចាយនូវរូបភាពវីដេអូមួយនេះ គេឃើញមានទស្សនិក ជាពិសេស បណ្តាអ្នកគាំទ្រអ្នកនាង យក់ ឋិតរដ្ឋា ជាច្រើនបាននាំគ្នាទៅធ្វើការខំមិន ដោយម្នាក់ៗបានលើកការសរសើរនូវខិតខំប្រឹងប្រែងរបស់នាង ខណៈពេលដែលពួកគេក៏នៅតែសម្តែងការគាំទ្រនូវរាល់បទចម្រៀងរបស់នាងផងដែរ ៕
ចែករំលែកព័តមាននេះ