ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលនាំគ្នាខ្លាចវីរុសប្រភេទថ្មី នេះជាអ្វីដែលអ្នកគួរដឹង!

11 ម៉ោង មុន

ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្តាញ​សង្គម​នៅ​កម្ពុជា​បាន​នាំ​គ្នា​ចែករំលែក​អំពី​ការ​រាតត្បាត​នៃ​វីរុស​បង្ក​អោយ​មាន​ជំងឺ​ផ្លូវដង្ហើម ដែល​មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជំងឺ​ផ្តាសាយធំ ដែល​មានឈ្មោះ​ថា យូ​មែន​មេតា​ប៉ូ​ណេ​ម៉ូ​ណូ (Human Metapneumovirus)​។ យូ​មែន​មេតា​ប៉ូ​ណេ​ម៉ូ​ណូ (Human Metapneumovirus)…

ថ្មី​ៗ​នេះ អ្នក​និយម​លេង​បណ្តាញ​សង្គម​នៅ​កម្ពុជា​បាន​នាំ​គ្នា​ចែករំលែក​អំពី​ការ​រាតត្បាត​នៃ​វីរុស​បង្ក​អោយ​មាន​ជំងឺ​ផ្លូវដង្ហើម ដែល​មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជំងឺ​ផ្តាសាយធំ ដែល​មានឈ្មោះ​ថា យូ​មែន​មេតា​ប៉ូ​ណេ​ម៉ូ​ណូ (Human Metapneumovirus)​។

យូ​មែន​មេតា​ប៉ូ​ណេ​ម៉ូ​ណូ (Human Metapneumovirus) ត្រូវ​បាន​គេ​ហៅ​ឱ្យ​ងាយ​យល់​ថា ជំងឺ​គ្រុនផ្តាសាយ​-HMPV គឺជា​មេរោគ​បង្ក​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ជំងឺ​COVID-19 ហើយ​ដែល​ថ្មី​ៗ​នេះ​វា​ត្រូវ​បាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ប្រទេស​ចិន​រាយការណ៍​ថា បាន​ឆ្លង​រាតត្បាត​គួរ​ឱ្យ​ព្រួយបារម្ភ​ទូ​ទាំង​ប្រទេស​ចិន ជា​ពិសេស​មក​ទល់​នឹង​ពេល​នេះ ជា​ពិសេស​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ថ្នាំ​កម្ចាត់​មេរោគ និង​វ៉ាក់សាំង​ការងារ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ប្រឆាំង​នឹង​វា​ឡើយ ហើយ​គ្រូពេទ្យ​គ្រាន់តែ​អាច​ព្យាបាល​អ្នកជំងឺ​ទៅ​តាម​រោគ​សញ្ញា​ដែល​បង្ហាញ​ចេញ​តែ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​បាន​អះអាង​តាម​រយៈ​គេហទំព័រ clevelandclinic ថា មេរោគ HMPV នេះ​មាន​វត្តមាន​យូរ​មក​ហើយ មិនមែន​វីរុស​ថ្មី​នោះ​ឡើយ ហើយ​វា​ត្រូវ​ចាត់​ថ្នាក់​ជា​មេរោគ​បង្ក​ជំងឺ​ផ្លូវដង្ហើម​ដ៏​គ្រោះថ្នាក់​ដែល​មាន​អាយុកាល​ជាង​២០​ឆ្នាំ​មក​ហើយ គ្រាន់តែ​មនុស្ស​ភាគច្រើន​នៅ​តែ​មិន​ស្គាល់​ច្បាស់​ពី​វា​នៅឡើយ ។

តើ​អ្វី​ជា មេរោគ​មេតា​ប៉ូ​ណេ​ម៉ូ​ណូ ឬ HMPV ? មេរោគ HMPV ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ដើមឆ្នាំ​២០០១ ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​ហូ​ឡង់ ហើយ​កំ​មាន​វត្ត​មាននៅ​ក្នុង​សង្គមមនុស្ស​អស់​រយៈពេល​ជាង​៦០​ឆ្នាំ​មក​ហើយ និង​កំពុង​ចរាចរ​ពាសពេញ​ពិភពលោក ។

HMPV គឺជា​ភ្នាក់ងារ​បង្ក​រោគ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ជាប់​ខ្សែស្រឡាយ​ជាមួយ​មេរោគ paramyxo ដែល​ជះ​ឥទ្ធិពល​ជា​ចម្បង​លើ​ប្រព័ន្ធ​ផ្លូវដង្ហើម បណ្តាល​ឱ្យ​មានការ​ឆ្លង​មេរោគ ដោយ​ចាប់ផ្តើម​ពី​រោគ​សញ្ញា​ដូច​ជា ផ្តាសាយ​ស្រាល​រហូត​ដល់​ការ​ឆ្លង​មេរោគ​លើ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ជា​ពិសេស​ចំពោះ​ទារក កុមារ​តូច​ៗ​មនុស្ស​វ័យ​ចំណាស់ និង​បុគ្គល​ដែល​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ចុះ​ខ្សោយ ។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ HMPV ស្រ​ដៀង​ទៅ​នឹង​មេរោគ​ផ្លូវដង្ហើម​ផ្សេង​ទៀត​ហើយ​អាច​រួម​មានៈ ហៀរ​សំបោរ ឬ​តឹង​ច្រមុះ ,​ក្អក ,​ឈឺបំពង់ក ,​គ្រុន ,​ពិបាក​ដកដង្ហើម ,​ដង្ហើម​ខ្លី​, អស់កម្លាំង និង​ឈឺ​សាច់ដុំ ។ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ ជា​ពិសេស​ចំពោះ​កុមារ​តូច​ៗ ឬ​បុគ្គល​ដែល​មាន​ស្ថានភាព​សុខភាព​ខ្សោយ​ស្រាប់ ការ​ឆ្លង​មេរោគ HMPV អាច​នាំ​ឱ្យ​មាន​ជំងឺ​រលាក​សួត ឬ​រលាក​ទងសួត ។

មេរោគ HMPV អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​ទំនាក់ទំនង​ជិត​ស្និទ្ធ មិន​ថា​ការ​ចាប់ដៃ ការ​និយាយ​ជាមួយ​គ្នា ឆ្លង​តាម​រយៈ​ដំណក់ទឹក​ផ្លូវដង្ហើម នៅ​ពេល​ដែល​អ្នកជំងឺ ក្អក ឬ​កណ្តាស់ ហើយ​វា​ក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ផ្ទៃ ឬ​វត្ថុ​ដែល​មាន​មេរោគ រួច​យក​ទៅ​ប៉ះ​មាត់ ច្រមុះ ឬ​ភ្នែក ។ ដើម្បី​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ HMPV ត្រូវ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូច​ជា ៖ អនាម័យ​ដៃ ៖ លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ជេ​ល និង​អាកុល​លាងដៃ ។ អនាម័យ​ផ្លូវដង្ហើម ៖ ខ្ទប់មាត់ និង​ច្រមុះ​ដោយ​កន្សែង ឬ​កែងដៃ ពេល​ក្អក ឬ​កណ្តាស់ ។

ជៀសវាង​ការ​ទំនាក់ទំនង​ជិត​ស្និទ្ធ ៖ កាត់​បន្ថយ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​បុគ្គល​ដែល​ឈឺ ។ ការ​ចាក់​វ៉ាក់សាំង ៖ ទោះបីជា​មិន​មាន​វ៉ាក់សាំង​ជាក់លាក់​ណាមួយ​កំណត់​គោលដៅ HMPV ក៏​ដោយ ការ​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​គ្រុនផ្តាសាយ និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​ពី​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ ឬ​គ្រោះថ្នាក់​ដល់​ជីវិត ៕

Abstract 3d Render of Human Metapneumovirus with a label tag tied to one of the Fusion proteins.

កែសម្រួលដោយ