និយាយដល់រឿងកាហ្វេ អ្នកញៀនកាហ្វេច្បាស់ជាដឹងច្បាស់ណាស់ បើអត់កាហ្វេមួយថ្ងៃក្នុងខ្លួនមានរឿងអីខ្លះកើតឡើង។ ខាងក្រោមនេះសុទ្ធតែជារឿងដែលនឹងកើតមានចំពោះយើង បើសិនជាយើងបញ្ឈប់ការផឹកកាហ្វេ ចុះត្រូវធ្វើបែបណាដើម្បីដោះស្រាយបញ្ហាទាំងនេះ? អានដល់ចប់សិននឹងបានដឹង។
១-គីឡូប្រែប្រួល
ជាតិកាហ្វេអ៊ីន ជួយជំរុញការធ្វើមេតាបូលីស មានន័យថារាងកាយនឹងដុតបំផ្លាញកាឡូរីបានលឿន។ ពេលដែលឈប់ផឹកកាហ្វេ រាងកាយនឹងមានជាតិកាហ្វេអ៊ីនជួយដុតបំផ្លាញកាឡូរីទៀតហើយ។ ដូចនេះយើងអាចឡើងទម្ងន់ ផ្ទុយមកវិញ បើសិនជាយើងធ្លាប់ញ៉ាំកាពូឈីណូក្រឡុក ៣ កែវក្នុងមួយថ្ងៃ ហើយយើងបែរជាឈប់ញ៉ាំវិញ យើងនឹងស្រកគីឡូ ដោយសារយើងមិនបានទទួលកាឡូរីច្រើនទៀតទេ។
២-ពិបាកផ្ទង់អារម្មណ៍
ការផឹកកាហ្វេនឹងជួយដល់ការរំញោចអ័រម៉ូន ដូប៉ាមីន និងអាដ្រីណាលីន ដែលជំរុញដល់សកម្មភាពខួរក្បាល និងសម្ពាធឈាម។ នេះមានន័យថាពេលដែលយើងឈប់ផឹកវា យើងនឹងជួបការពិបាក ពេលយើងត្រូវការផ្ទង់អារម្មណ៍ ព្រោះខួរក្បាលយើងនឹងលែងរំញោចដូចមុនទៀតហើយ។
៣-ជំងឺថប់បារម្ភនឹងកើតមាន
ទោះបីយើងមិនមែនជាមនុស្សគិតច្រើន (ថប់បារម្ភ) យើងនឹងជួបអាការៈបែបនេះបន្ទាប់ពីឈប់ញ៉ាំ។
៤-ឈឺក្បាលញឹកញាប់
នេះគ្រាន់តែជាផលប៉ះពាល់ធម្មតា ពីការឈប់ញ៉ាំកាហ្វេប៉ុណ្ណោះ។ ដោយសារតែសរសៃឈាមយើងរីកធំ ដូចនេះទើបចរន្តឈាមនឹងកើនឡើងទៅកាន់ខួរក្បាល។
៦-អស់កម្លាំង
បញ្ហាចម្បងដែលធ្វើឲ្យយើងញៀនកាហ្វេ គឺដោយសារវាធ្វើឲ្យយើងមានថាមពលក្នុងខ្លួន។ អ៊ីចឹងហើយពេលយើងអត់បានញ៉ាំ រាងកាយនឹងមិនសូវមានថាមពលដូចមុនទេ។
៧-មានអាការៈញ័រដៃជើង
ស្តាប់ទៅដូចជាអាការៈធ្ងន់ធ្ងរ តែមិនចាំបាច់បារម្ភទេ។ កាហ្វេអ៊ីនជាប្រភពនៃការរំញោច ដល់ប្រព័ន្ធប្រសាទធំ ពេលដែលឈប់ផឹកវា យើងអាចនឹងមានអាការៈញ័រដៃជើងបែបនេះហើយ។
គួរធ្វើបែបណា បើជួបអាការៈទាំងនេះក្រោយឈប់ផឹកកាហ្វេ?
១-គួរតែកាត់បន្ថយបន្តិចម្តង
២-ញ៉ាំទឹកឲ្យបានច្រើន និងផឹកតែ
៣-ហាត់ប្រាណ និងគេងឲ្យបានគ្រប់គ្រាន់
៤-ផ្លាស់ប្តូររបបអាហារ ដោយញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន។
ចែករំលែកព័តមាននេះ