ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់មានសភាពឆេះរោលខ្លោ.ចពេញខ្លួន ត្រូវអ្នកដើរហាត់ប្រាណប្រទះឃើញផ្អើលក្នុងបរិវេណស្តាតអូឡាំពិក

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលអត់មានអ្នកស្គាល់អត្តសញ្ញាណ ​សង្ស័យ​បាន​ធ្វើសកម្មភាពដុ.,តខ្លួនឯងនៅក្រោមដើមត្នោត ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៥នឹង១០នាទីព្រឹកថ្ងៃទី​២…

រាជធានីភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ដែលអត់មានអ្នកស្គាល់អត្តសញ្ញាណ ​សង្ស័យ​បាន​ធ្វើសកម្មភាពដុ.,តខ្លួនឯងនៅក្រោមដើមត្នោត ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៥នឹង១០នាទីព្រឹកថ្ងៃទី​២ កុម្ភៈ ឆ្នាំ២០២៥ តែមកដល់ពេលនេះ ជនរងគ្រោះស្ថិតក្នុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ ។

ហេតុការណ៍ខាងលើ​នោះត្រូវបានសមត្តកិច្ចមូលដ្ឋានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មាន​ប្រជាពលរដ្ឋដើរហាត់ប្រាណពេលព្រឹក ក៏​បានឃើញជនអនាថាដេកលើស្មៅក្រោមដើមត្នោត ដោយមានសភាពឆេះរោលខ្លោចពេញខ្លួន ។ បន្ទាប់ពីឃើញហេតុការណ៍​ដូច្នោះ អ្នកដើរហាត់ប្រាណបានរាយការប្រាប់សមត្តកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌ៧មករា ដែលស្ថិតមិនឆ្ងាយពីកន្លែងកើតហេតុ ឱ្យចុះមកពិនិត្យ​ ។

សមត្តកិច្ចកងរាជអាវុធហត្ថ បានចេញទៅមើលឃើញជនរងគ្រោះមានស្ថានភាពដូចគេរាយការប្រាកដមែន ហើយបានពិនិត្យឃើញថា ជនរងគ្រោះនៅមានជីវិតរស់រាននៅឡើយទេ សមត្តកិច្ចកងរាជអាវុធហត្ថក៏បានទាក់ទងរថយន្តសាមុយ មកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ខណៈរថយន្តក្រុមគ្រូពេញសង្គ្រោះមកដល់ ទើបបានពិនិត្យដឹងថា ជនរងគ្រោះពិតជាឆេះរោលពេញខ្លួនដោយភ្លើង ដែលនៅក្បែរនោះក៏មាន​កំប៉ុង​ថ្នាំលាបបេតុងមួយធុំក្លិនសាំង ដូច្នោះការសន្និដ្នានបឋមអាចជនរងគ្រោះយកថ្នាំលាបលើខោអាវពាក់នៅខ្លួនដែលមានជាតិសាំង បណ្តាលឲ្យឆេះ ហើយនៅពេលឆេះសម្លៀកបំពាក់ជាប់ខ្លួនរលាត់ទៅ ជនរងគ្រោះក៏រលាកបាត់បង់ស្មាតីតែម្តងទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ