ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីឌុបដឹកឧសគេចពីឡានតូច ​ជួបគ្រោះក្រឡា.ប់​ទទឹងផ្លូវ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តយីឌុប១គ្រឿងដឹកឧសខ្ពស់ហួសទ្រុង ខណៈកំពុងបើកបរក្នុងល្បឿនលឿនស្រាប់តែមានរថយន្តធុនតូច១គ្រឿងបើកបរកាត់មុខ ជាហេតុធ្វើឲ្យរថយន្តដឹកឧសខាងលើវាក់ហើយខំគេចចេញ ក៏រេចង្កូតឃ្លេងឃ្លោងរួចក្រឡាប់ចាក់ឧសចោលពេញផ្លូវ ។ រថយន្តខាងលើបានក្រឡាប់ដេកស្ដូកកាត់ទទឹងផ្លូវតែម្ដង ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះឡើយ ព្រោះខណៈនោះយប់រំលងអាធ្រាត្រទៅហើយពុំសូវមានអ្នកដំណើរឆ្លងកាត់ឡើយ…

រាជធានីភ្នំពេញ ៖ រថយន្តយីឌុប១គ្រឿងដឹកឧសខ្ពស់ហួសទ្រុង ខណៈកំពុងបើកបរក្នុងល្បឿនលឿនស្រាប់តែមានរថយន្តធុនតូច១គ្រឿងបើកបរកាត់មុខ ជាហេតុធ្វើឲ្យរថយន្តដឹកឧសខាងលើវាក់ហើយខំគេចចេញ ក៏រេចង្កូតឃ្លេងឃ្លោងរួចក្រឡាប់ចាក់ឧសចោលពេញផ្លូវ ។ រថយន្តខាងលើបានក្រឡាប់ដេកស្ដូកកាត់ទទឹងផ្លូវតែម្ដង ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះឡើយ ព្រោះខណៈនោះយប់រំលងអាធ្រាត្រទៅហើយពុំសូវមានអ្នកដំណើរឆ្លងកាត់ឡើយ ចំណែកអ្នកបើកបរក៏ពុំបានរងបួសធ្ងន់ធ្ងរដែរ ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣​ ខែកុម្ភ:​ ឆ្នាំ​២០២៥​ នៅតាមមហាវិថីស៊ីជីនពីងកែងផ្លូវលេខ១០៤ នៅត្រង់ចំណុចភ្លើងស្តុបគងនយ​ ស្ថិតនៅក្នុងភូមិគងនយ​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវលាយ ស គ្មានស្លាកលេខ ដឹកឧសខ្ពស់ហួសទ្រុង បើកបរធ្វើដំណើរតាមមហាវិថីស៊ីជីពីង ក្នុងទិដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តតូចលក្ខណៈគ្រួសារមិនចាំម៉ាក១គ្រឿងបើកបរធ្វើដំណើរតាមផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចទៅកើតកាត់ចំពីមុខ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានធ្វើឲ្យរថយន្តដឹកឧសវាក់ ហើយបានគេចចេញពីរថយន្តធុនតូចនោះទាំងប្រថុចញ៉ុច ជាហេតុធ្វើឲ្យរេចង្កូតឃ្លេងឃ្លោងរួចក៏ក្រឡាប់ទាំងកំរោលដេកផ្អៀងខ្លួនស្ដូកលើផ្លូវ និងចាក់ឧសចោលពេញផ្លូវតែម្ដង ។ ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ ហើយក៏ពុំបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ដែរ ព្រោះខណៈនោះយប់រំលងអាធ្រាត្រទៅហើយដងផ្លូវមានសភាពស្ងាត់មិនសូវមានអ្នកដំណើរឆ្លងកាត់នោះទេ ។

ក្រោយកេីតហេតុនគរបាលប៉ុស្តិ៍គងនយនិងនគរបាលខណ្ឌដង្កោបានចុះទៅសម្រួលចរាចរមិនឲ្យមានការកកស្ទះ ហើយដោយពិនិត្យឃេីញថាមិនមានការប៉ះពាល់ដល់សម្បត្តិរដ្ឋនិងឯកជន​ ព្រមទាំងមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះ នគរបាលក៏បាន ឲ្យម្ចាស់រថយន្តយករថយន្តផ្សេងមកដឹកឧសនោះ និងស្ទូចយករថយន្តចេញពីផ្លូវ​ ។ ពេលនោះម្ចាស់រថយន្តបានប្រមូលឧសដាក់រថយន្តថ្មីតាំងពីក្រោយពេលកើតហេតុរហូតដល់វេលាម៉ោងជាង៨ព្រឹកថ្ងៃដដែលនៅពុំទាន់រួចរាល់នៅឡើយ ព្រោះឧសច្រើនរាប់សិបម៉ែត្រគូបឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ