រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ទី២ និងទី៣ បានបើកប្រតិបត្តិការបង្ក្រាបក្មេងទំនើ.ង១ក្រុម ក្រោយពេលក្រុមនេះវា.យកា.ប់ចា.ក់គ្នាបង្កភាពអនាធិបតេយ្យ កាលពី១ថ្ងៃមុន ។
ខណៈនោះស្រាប់តែក្រុមក្មេងទំនើ.ងខាងលើជិះម៉ូតូបំបុកម៉ូតូនគរបាលបណ្ដាលឲ្យនគរបាល២នាក់រងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកឯក្រុមក្មេងទំនើ.ងទាំងនោះត្រូវនគរបាលឃាត់ខ្លួនបាន៧នាក់ ក្នុងនោះក៏មានម្នាក់រងរបួសធ្ងន់ ដោយសារដួលម៉ូតូពេលបំបុកនគរបាលនោះផងដែរ ។
ប្រតិបត្តការនោះបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជិតវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នគរបាលរងគ្រោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជានគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ហើយម្នាក់ គឺជានាយរងប៉ុស្តិ៍ និងម្នាក់ទៀតជាមន្ត្រី ។
ដោយឡែកក្រុមក្មេងទំនើ.ងក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដែរ ។ សមត្ថកិច្ចដដែលបានប្រាប់ឲ្យដឹងបន្តថា កាលពីវេលាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមក្មេងទំនើ.ងខាងលើបានវា.យកា.ប់ចា.ក់គ្នា បង្កភាពអនាធិបតេយ្យ (ប៉ុន្តែពុំបានបញ្ជាក់ថា វា.យតប់គ្នានៅទីតាំងមួយណាទ) បន្ទាប់មកបានរត់គេចខ្លួនបាត់អស់ ។
លុះដល់ថ្ងៃកើតហេតុខាងលើ ក្រោយពីការស្រាវជ្រាវកំណត់បានមុខសញ្ញាច្បាស់ហើយ នគរបាលខាងលើក៏បានចេញប្រតិបត្តិការបង្ក្រាប ស្រាប់តែក្រុមក្មេងទំនើ.ងខាងលើជិះម៉ូតូបំបុកម៉ូតូនគរបាល បណ្ដាលឲ្យរងរបួសធ្ងន់២នាក់តែម្ដង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ដោយឡែកក្រុមក្មេងទំនើ.ងត្រូវបាននគរបាលឃាត់ខ្លួនបានចំនួន៧នាក់ ហើយក្នុងនោះក៏មានម្នាក់រងរបួសធ្ងន់ផងដែរ ដោយសារតែជិះម៉ូតូបំបុកម៉ូតូនគរបាល ហើយក្រោយពេលកើតហេតុ នគរបាលរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។
បន្ទាប់មកនគរបាលបានបញ្ជូនក្មេងទំនើ.ងដែលត្រូវឃាត់ខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងបញ្ជូនបក្សពួកម្នាក់ដែលរងរបួសទៅកាន់មន្ទីរពេទ្យផងដែរ ៕
ចែករំលែកព័តមាននេះ