ខេត្តបន្ទាយមានជ័យ ៖ មានករណីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងពីរោងដាក់ម៉ាស៊ីភ្លើងលាន់សូរនិងផ្សែងហ៊ុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងកាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ថា នៅពេលលាន់សូរផ្ទុះមានផ្សែងហុយ ប្រជាពលរដ្ឋនៅក្បែរនាំគ្នាភ្ញាក់ផ្អើលរត់ចេញពីផ្ទះនៅពេលឆ្លងចរន្តទុស្សេខ្សែភ្លើងពីរោងដាក់ម៉ាស៊ីនភ្លើងហើយឃើញមានប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ រង់ចាំរថយន្តពន្លត់អគ្គីភ័យខ្នាតតូចរបស់ក្រុមអន្តរាគមន៍បានបាញ់ពន្លត់មិនបង្កអោយឆាបឆេះដល់ផ្ទះសម្បែងប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលឆ្លងចរន្តទុស្សេខ្សែភ្លើងពីចំណុចម៉ាស៊ីនភ្លើងប្រជាពលរដ្ឋពិតជានៃគ្នាផ្អើលឆោឡនិងភ័យខ្លាចនៅពេលដែលលាន់សូផ្ទុះនិងមានផ្សែរហុយពេញភូមិ តែសំណាងត្រូវក្រុមអន្តរាគមន៍ពន្លត់បានទាន់ពេលដែលរងការខូចខាតរោងដាក់ម៉ាស៊ីភ្លើងដោយឆ្លងចរន្តឆាបឆេះ។
ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះក្រុមអន្តរាគមន៍និងប្រជាពលរដ្ឋបានជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា មិនបង្កអោយឆាបឆេះតែរោងដាក់ម៉ាស៊ីនភ្លើងដោយឆ្លងចរន្តអគ្គីសនី៕
ចែករំលែកព័តមាននេះ