ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជូនក្រុមក្មេងទំនើ.ងចំនួន១០នាក់ទៅតុលាការខេត្ត

9 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បញ្ជូន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០២​ក្រុម មាន​គ្នា​១០​នាក់​ដែល​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បញ្ជូន​ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០២​ក្រុម មាន​គ្នា​១០​នាក់​ដែល​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន​បាន​ទាំងអស់ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ដល់​ដៃ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ របស់​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ចំនួន​២​ក្រុម មាន​គ្នា​ចំនួន​១០​នាក់ (​ករណី​ហិ​.​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​) ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ​សុខា​ផ​ល្លី ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ក្មេង​ទំនើ​.​ង​ទាំង​២​ក្រុម ដែល​ឃាត់ខ្លួន​បាន​នោះ ក្រុម​ទី​១ មាន​គ្នា​ចំនួន​៥​នាក់ ៖ ឈ្មោះ ស៊ឹ​ម រិ​ទ្ធី អាយុ​២៨​ឆ្នាំ ឈ្មោះ ចក់ ណា​រ៉ាត់ អាយុ​២៥​ឆ្នាំ ឈ្មោះ ផេង សុ​ឃៀង អាយុ​២១​ឆ្នាំ ឈ្មោះ យ៉​ន កុសល់ អាយុ​២០​ឆ្នាំ និង​ឈ្មោះ រិ​ទ្ធ ភារ​ម្យ អាយុ​១៩​ឆ្នាំ ។ ក្រុម​ទី​២ មាន​គ្នា​ចំនួន​៥​នាក់​ដូច​គ្នា ៖ ឈ្មោះ យ​ន វិសាល អាយុ​២១​ឆ្នាំ ឈ្មោះ សឿ​ន ផាក់ អាយុ​២០​ឆ្នាំ ឈ្មោះ ស៊ុ​យ សៅ​ដេ​ត អាយុ​២១​ឆ្នាំ ឈ្មោះ ប៉ឹង ដា​រ៉ា អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ចាន់​បូរ សេង​ហ៊ី អាយុ​១៨​ឆ្នាំ ។ ក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង​ជា​ម៉ូតូ​ចំនួន​៥​គ្រឿង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើ​.​ង​ទាំង​១០​នាក់​រួម​ជាមួយនឹង​ម៉ូតូ​ចំនួន​៥​គ្រឿង​ជា​វត្ថុ​តាង​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ