ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមសប្តាហ៍ទី១នៃខែកុម្ភៈឆ្នាំនេះ កសិករធ្វើស្រែរដូវប្រាំងប្រមូលផលប្រមាណ៨០% នៅស្រុក​កោះញ៉ែក

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមសប្តាហ៍ទីមួយនៃខែកុម្ភៈឆ្នាំនេះ ប្រជាកសិករធ្វើស្រែរដូវប្រាំងក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក កំពុងប្រមូលផលប្រមាណ៨០%នៃចំនួនផ្ទៃដីដាំដុះជិត១០០ហិកតា នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ។ លោក ម៉ាន់…

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមសប្តាហ៍ទីមួយនៃខែកុម្ភៈឆ្នាំនេះ ប្រជាកសិករធ្វើស្រែរដូវប្រាំងក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក កំពុងប្រមូលផលប្រមាណ៨០%នៃចំនួនផ្ទៃដីដាំដុះជិត១០០ហិកតា នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ។

លោក ម៉ាន់ រៀម មេឃុំស្រែហ៊ុយ បានឲ្យដឹងថា គិតមកដល់ពេលនេះ(ដើមខែកុម្ភៈ)ប្រជាពលរដ្ឋប្រមាណ ៣៩ គ្រួសារបានប្រមូលផលស្រូវរដូវប្រាំងបានចំនួន៩១ហិកតា ស្មើនឹង៨០.៧ភាគរយ ដែលក្នុងនោះទទួលបានទិន្នផលជាមធ្យមពី ៣,៥ ទៅ ៥តោនក្នុង១ហិកតា ។ចំពោះប្រភេទពូជស្រូវដែលប្រជាកសិករបានធ្វើការដាំដុះនៅក្នុងឃុំស្រែហ៊ុយ គឺមានពូជស្រូវ OM៥៤៥១ lR555 ដែលនេះគឺជាប្រភេទពូជស្រូវដែលកសិករយើងបានធ្វើការដាំដុះ។

លោកមេឃុំស្រែហ៊ុយបន្តថា ស្រូវប្រាំងដែលកសិករកំពុងតែប្រមូលផលនាពេលនេះ សុទ្ធសឹងតែជាប្រភេទ​ពូជស្រូវដែលបានដាំដុះជារៀងរាល់ឆ្នាំ ហើយទទួលបានទន្និផលល្អប្រសើរ និងមានទីផ្សារ ។ប៉ុន្តែក្នុងនាមអាជ្ញាធរមូលដ្ឋានលោកមេឃុំស្រែហ៊ុយ ក៏បានអំពាវនាវឱ្យកសិករទាំងអស់ ងាកមកដាំដុះ​ពូជស្រូវក្នុងស្រុកវិញ រួមមាន ស្រូវនាងអំ ស្រូវនាងអុក ស្រូវក្រសាំងទាប ស្រូវចង្គង់មាន់ ស្រូវផ្ការំដួល និងស្រូវក្រាញ់ ដើម្បីបង្កើនទិន្នផលមានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃថ្លៃជាងពូជស្រូវក្រៅស្រុក ផងដែរ ។

លោក ម៉ាន់ រៀម មានប្រសាសន៏ថា ក្រោយប្រមូលផលស្រូវរួចរាល់ បងប្អូនប្រជាកសិករគួរតែពង្រីក របរកសិកម្មបន្ថែមទៀត ដូចជាដាំបន្លែ និងចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីរកចំណូលបន្ទាប់បន្សំសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺចៀសវាងការទុកដីទំនេរចោល ។ ជាពិសេសប្រជាកសិករត្រូវតែចេះស្វែងយល់ពីបច្ចេកទេសឱ្យបានច្បាស់លាស់មុន នឹងធ្វើការដាំដុះ ត្រូវយកចិត្តទុកដាក់លើដំណាំដែលបានដាំដុះរួចរាល់ ដោយត្រូវឧស្សាហ៍ចុះត្រួតពិនិត្យដំណាំជាប្រចាំ ដើម្បីទទួលបានទិន្នផលខ្ពស់ និងលក់បានតម្លៃថ្លៃក្នុងទីផ្សារ ។

យោងតាមរបាយការរបស់មន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានឲ្យដឹងថា ទូទាំងខេត្តមណ្ឌលគិរីការធ្វើស្រូវរដូវប្រាំងមានទំហំផ្ទៃដីសរុ២២១ហិកតា ដែលអាចប្រមូលផលអស់នាអំឡុងខែកុម្ភៈនេះ ។ សម្រាប់កសិករដែលកំពុងបង្កបង្កើនស្រូវរដូវប្រាំងនាពេលនេះ មិនមានបញ្ហាប្រឈមអ្វីគួរឲ្យកត់សម្គាល់ទេ ដ្បិតមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យ និងផ្តល់ជាបច្ចេកទេសដល់បងប្អូនកសិករ រួមមានការការពារដំណាំស្រូវពីផលប៉ះពាល់ជំងឺនានា និងដំណោះស្រាយការផ្គត់​ផ្គង់​ទឹកសម្រាប់បញ្ចូលក្នុងស្រែជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ