ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖​ ខ្សែ​ផ្លូវជាតិ​ឆ្លងកាត់​ពី​ស្រុក​កោះធំ ទៅ​ស្រុក​លើក​ដែក កំពុង​បង្ហាញ​វឌ្ឍនភាព​ដ៏​រំភើប

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំ​ពែ​ញ ​៖​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹង​ជញ្ជូន​បាន​បញ្ជាក់​ថា ​កំណាត់​ផ្លូវជាតិ​លេខ​២៣(NR23)​ប្រវែង​១៩,៨ គីឡូម៉ែត្រ ទទឹង​តួ​ផ្លូវ​១១​ម៉ែត្រ ចាប់ពី​គល់​ស្ពាន​កោះធំ ត្រើយ​ខាងកើត​ក្នុង​ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​(PK0+000)…

រាជធានី​ភ្នំ​ពែ​ញ ​៖​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹង​ជញ្ជូន​បាន​បញ្ជាក់​ថា ​កំណាត់​ផ្លូវជាតិ​លេខ​២៣(NR23)​ប្រវែង​១៩,៨ គីឡូម៉ែត្រ ទទឹង​តួ​ផ្លូវ​១១​ម៉ែត្រ ចាប់ពី​គល់​ស្ពាន​កោះធំ ត្រើយ​ខាងកើត​ក្នុង​ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​(PK0+000) ដល់​ផ្លូវជាតិ​លេខ ១៤ ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ខេត្តកណ្តាល (PK19+800)​បាន​ស្ថាបនា​ជិត​រួចរាល់ ដែល​ជា​ផ្នែក​ចម្បង និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ផ្តល់​អាទិភាព​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ​។

លោក​ ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១​កុម្ភៈ​ឆ្នាំ​២០២៥​យ៉ាង​ដូច្នេះ​ថា​គិត​ត្រឹម​បំណាច់​ខែមករា ឆ្នាំ​២០២៥ គម្រោង​លើក​កម្រិត ជួសជុល និង​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​២៣ នៃ​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ជំហាន​ទី​២ ការ​អនុ​អ​វត្ត​គម្រោង​សម្រេច​បាន​លទ្ធផល​ជា​រួម ៦៩,៤០%​ហើយ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា​តាម​ផែនការ​គម្រោង​គម្រោង​លើក​កម្រិត ជួសជុល និង​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​២៣ ដោយ​ឆ្លងកាត់​ឃុំ​ចំនួន​៤ គឺ​ឃុំ​ជ្រោយ​តាកែវ ឃុំ​កំពង់​កុង ឃុំ​លើក​ដែក និង​ឃុំ​ពាម​រាំង ស្រុក​កោះធំ ស្រុក​លើក​ដែក ខេត្តកណ្តាល នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​អំឡុង​ខែមេសា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​។

គម្រោង​លើក​កម្រិត ជួសជុល និង​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​២៣ រួម​មាន​៖ ការ​ពង្រីក​ផ្លូវ​ឱ្យ​មាន​ទទឹង​កាន់តែ​ធំ​, ការងារ​សាងសង់ និង​ជួសជុល​ដោយ​ចាក់​ក្រាល​កៅស៊ូ AC, ការ​រចនា​ចិញ្ចើម​ផ្លូវ​, ការ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរទឹក (U-drain) ត្រង់​ចំណុច​សំខាន់​ៗ, ការ​រៀបចំ​ជើងទេរ​ដែល​មាន​ភាព​ធន់​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ និង​ភាត​រៈ បរិស្ថាន (Climate Friendly) និង​ការងារ​ថែទាំ​ខួប​សម្រាប់​រយៈពេល៣ ឆ្នាំ​បន្ទាប់​ពី​ការងារ​សាងសង់​ត្រូវ​បាន​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ