ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ណែនាំ​ឱ្យ​ក្រុមហ៊ុនម៉ៅ​ការ​កែ​លម្អ​ស្ទឹង​សៀម​រាប​ ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​រំខាន​​ពលរដ្ឋ និង​​អ្នក​ធ្វើ​ដំណើរ

17 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពី​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ​ជុំវិញ​បញ្ហា​ដី​ហុយ​តាម​ផ្លូវ​នៃ​គម្រោង​កែ​លម្អ​ស្ទឹង​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥​ លោក លី សារី…

ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពី​មានការ​សំណូមពរ​ពី​ប្រជាពលរដ្ឋ ​ជុំវិញ​បញ្ហា​ដី​ហុយ​តាម​ផ្លូវ​នៃ​គម្រោង​កែ​លម្អ​ស្ទឹង​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥​ លោក លី សារី អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង ដោយ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ម៉ៅ​ការ នៃ​គម្រោង​ស្ដារ​ស្ទឹង​ចាប់ពី​ស្ពាន​គង់​ម៉ុ​ច ទៅ​ដល់​ចុង​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ធ្វើ​យ៉ាង​ណាកាត់​បន្ថយ​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ជា​ពិសេស​ អ្នក​ធ្វើ​ដំណើរ​ជាមួយ​បញ្ហា​ដី​ហុយ​។

លោក លី សារី ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ដែល​រស់នៅ​តំបន់​ជុំវិញ​ការដ្ឋាន​នៃ​គម្រោង​កែ​លម្អ​ស្ទឹង​សៀមរាប សូម​មានការ​យោគយល់​អា​ធ្យា​ស្រ័យ​ចំពោះ​បញ្ហា​រំខាន​មួយ​ចំនួន ព្រោះ​នៅ​ពេល​ដំណើរការ​សាងសង់​តែងតែ មានការ​រំខាន​មួយ​ចំនួន​ដល់​អ្នក​រស់នៅ​ជុំវិញ និង​ធ្វើ​ដំណើរ​ឆ្លងកាត់ តែ​យ៉ាងណា​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​ពេល​សមិទ្ធផល​ថ្មី​របស់​ខេត្តសៀមរាប​យើង​មួយ​នេះ បាន​រួចរាល់​។

.​លោក អភិបាលរង​ខេត្តបង្ហាញ​ថា នា​ពេល​ខាង​មុខ​គម្រោង​កែ​លម្អ​ស្ទឹង​សៀមរាប នឹង​ក្លាយជា​ចំណែក​ធំ​មួយ​ថ្មី​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​ស្ទឹង​សៀមរាប ហើយ​ស្ទឹង​នេះ​ក៏​ក្លាយជា​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ដ៏​សំខាន់ ក្នុង​ការ​បញ្ចៀស​ក្រុង​សៀមរាប ពី​ការ​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។ បន្ថែម​ពី​នោះ​គម្រោង​នេះ​ក៏​មានការ​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ថ្មី សម្រាប់​សម្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

សូម​ជម្រាប​ថា គម្រោង​កែ​លម្អ​ស្ទឹង​សៀមរាប ដំណាក់កាល​ទី​២ មាន​ប្រវែង៤.៦០០​ម៉ែត្រ ដោយ​បាន​ចាប់ផ្តើម​ការដ្ឋាន​ជួសជុល​កាលពី​ខែឧសភា ឆ្នាំ​២០២២ ក្រោម​ជំនួយ​របស់​ប្រទេស​កូរ៉េ ហើយ​បច្ចុប្បន្ន​គម្រោង​នេះ ​សម្រេច​បាន​ប្រមាណ៨៧​%​ហើយ និង​គ្រោង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២៥​ខាង​មុខ​នេះ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ