សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេងយុវជនម្នាក់ សុំធ្វើទីប្រឹក្សា
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងរបស់យុវជនម្នាក់ (Mr. Seth) សុំអន្តគមន៍ពីសម្តេច…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងរបស់យុវជនម្នាក់ (Mr. Seth) សុំអន្តគមន៍ពីសម្តេច…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារសំឡេងរបស់យុវជនម្នាក់ (Mr. Seth) សុំអន្តគមន៍ពីសម្តេច ដើម្បីធ្វើជាទីប្រឹក្សា ប៉ុន្តែត្រូវបានសម្តេចបដិសេធ ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី៣១ មករា យ៉ាងដូច្នេះថា ៖ “បើបានតែវាជ្រុលបែកធ្លាយទៅហើយ ទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថា កុំពត់ស្រឡៅ កុំប្រដៅក្មេងពាល ពិតជាត្រឹមត្រូវ។ ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះ ទៅឪពុកម្តាយ ដើម្បី
មានដើមទុនរកស៊ី។ កូនមួយនេះ បានផ្ញើសារសុំលុយជាបន្ត តែខ្ញុំមិនឆ្លើយ។ ចុងក្រោយ សុំការងារធ្វើ តែខ្ញុំបានពន្យល់កូនមួយនេះ ដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មាន ស្រាប់តែកូននេះ ចេញវាយប្រហារច្រើនគោលដៅ” ។
សម្តេចតេជោ បានបន្តថា កន្លងមក ដោយមានការសម្របសម្រួលតុលាការ បានពន្យារពេលបណ្តោះអាសន្ន លើរឿងក្តី ១៨ សីហា ២០២៤ ។
ពេលនេះខ្ញុំ មិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួន បានចាកចេញពីការសន្យារបស់ខ្លួនហើយ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ កន្លងមកខ្ញុំស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ មិនមែនលើកលែងការចោទប្រកាន់នោះឡើយ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏សូមមិត្តជប៉ុន ស្តាប់សំឡេងកូនប្រុសម្នាក់នេះឲ្យច្បាស់ តើគាត់សមនឹងទទួលបានការអនុគ្រោះឲ្យនៅប្រទេសជប៉ុន ឬទេ បន្ទាប់ពីអស់រយៈពេលស្នាក់នៅ ៕
ចែករំលែកព័តមាននេះ