ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ក្មេ.ង.​ទំ.នើ.ង​​ជំនាញ​ខាង​ជិះ​ម៉ូតូ​ដេ.ញ​កា.ប់​​គ្នា​ពេល​រាត្រី​បញ្ជូនទៅតុលាការ​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ផែន​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ក្រុម​ក្មេង​ទំ​​នើ​ង​ចំនួន​០៤​នាក់ ដែល​តែងតែ​ធ្វើ​សកម្ម​ភាព​ជិះ​ម៉ូតូ​យក​ដាវ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អនុវត្ត​តាម​ការ​ណែនាំ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​ផែន​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ក្រុម​ក្មេង​ទំ​​នើ​ង​ចំនួន​០៤​នាក់ ដែល​តែងតែ​ធ្វើ​សកម្ម​ភាព​ជិះ​ម៉ូតូ​យក​ដាវ ​ឬ​កាំ​បិត​វាយ​កា​ប់​ចា​​ក់​គ្នា​តាម​ដងផ្លូវ​សាធារណៈ​ពេល​រាត្រីនៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​តយ​កមក​សួរនាំ​ ។

ជនសង្ស័យ​ក្មេ​.​ង​ទំ​.​នើ​ង ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​រួម​មាន​៖ ១-​ឈ្មោះ ពៅ ពិសាល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​,២-​ឈ្មោះ ស៊ី​ម ខេ​ណា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​,៣-​ឈ្មោះ សុខ រី​ម​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំង​បី​នាក់​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​, ៤-​ឈ្មោះ​ធឿ​ត ថៃ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ចំនួន ០២​គ្រឿង ពណ៌​ខ្មៅ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​, កាំ​.​បិត​ផ្គាក់​ចំនួន ៦​ដើម​, កាំ​.​បិត​ផ្គាក់ ៣​ដើម​, កា​.​បិត​តាំង​តោ ២​ដើម​, កាំ​.​បិត​សាំ​ម៉ូ​រ៉ៃ ១​ដើម​។

មុនការ​​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧.៣០​នាទី នៅ​ចំណុច​មណ្ឌល​៧ ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឫស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មាន​ក្មេង​ទំ​.​នើ​ង​មួយ​ក្រុម​ស៊ី​ចេ (​ធី​ម​CJ) ដែល​មាន​ន័យ​ថា​កាហ្វេ​កញ្ចប់ មាន​គ្នា​ចំនួន​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​០៤​គ្រឿង ប្រដាប់​ដោយ​កាំ​.​បិត​ចំនួន​៦​ដើម (​កាំ​.​បិត​ផ្គាក់​៣​ដើម និង​កាំ​.​បិត​សា​ម៉ូ​រ៉ៃ​មួយ​ដើម និង​កាំ​.​បិត​តាំង​តោ​២​ដើម​) បាន​ធ្វើ​សកម្មភាព​ដេញ​កា​.​ប់​ទៅ​លើ​ក្មេ​.​ង​ទំ​.​នើ​ង​ជាមួយ​ក្រុម​ទៀត​ឈ្មោះ​ធី​ម​ធី​ចេ​ចេ (​ធី​ម​TJJ) ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ឬ​ខូចខាត​សម្ភារៈ​នោះ​ទេ (​រត់គេច​ខ្លួន​ផុត​)​។ បន្ទាប់​ពី​កើតហេតុ​ភ្លាម កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ ឃា​.​ត់​ខ្លួន​ជនសង្ស័យ​ទាំងនេះ​បានជា​បន្តបន្ទាប់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង​០៤​នាក់បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្ម​ភាព​ដេញ​កា​.​ប់​ទៅ​លើ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ពិតប្រាកដ​មែន​ ។ ចំពោះ​មុខសញ្ញា​សេស​សល់ កម្លាំង​នគរបាល​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត ​។ ក្រោយ​សួរនាំ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥​នេះ កម្លាំង​នគរបាល​ជំនាញ​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ រួម​ជាមួយ​វត្ថុ​តាង ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ