គ្រោះថ្នាក់ចរាចរណ៍០៥កន្លែងផ្សេងគ្នា របួសធ្ងន់ស្រាល០៨នាក់នៅក្រុងបាវិត និងក្រុងស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍០៥កន្លែងផ្សេងគ្នា បណ្តាលមនុស្សប្រុសស្រីរងរបួសធ្ងន់០៦នាក់ ស្រាលចំនួន០២នាក់ បែកក្បាលបែកមុខ បែកក្បាលសន្លប់ស្តូងស្តឹង នៅតាមដងផ្លូវគួរឲ្យរន្ធត់ណាស់ មូលហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន័ មិនគោរពច្បាប់ចរា ចរណ៍ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីទី១-កើតឡើងនៅវេលាម៉ោង០៦ និង៣៦នាទីព្រឹកថ្ងៃទី២៨ មករា២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យកម្មការិនីម្នាក់រងបួសបែកមុខបែកក្បាលធ្ងន់ធ្ងរសន្លប់ នៅនិងកន្លែង ត្រូវសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យជីភូ ដើម្បីសង្គ្រោះ រីឯម្នាក់ទៀតរបួសស្រាល ។
ករណីទី២-កើតឡើងនៅវេលាម៉ោង៦ និង៤០នាទីព្រឹកនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៦ ស្ថិតនៅភូមិថ្នល់ជាតិសង្កាត់ច្រកម្ទេស ក្រុងបាវិត រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរស០២នាក់ រងរបួសធ្ងន់ធ្ងរបែកមុខបែកក្បាលសន្លប់ទាំងសងខាង ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅមន្ទីរពេទ្យជីភូដើម្បីសង្គ្រោះ មូលហេតុបើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន័ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ករណីទី០៣-កើតឡើងនៅវេលាម៉ោង០៧និង០០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ខាង លិចវត្តសាមគ្គីរង្សី ប្រមាណជាង២០០ម៉ែត្រស្ថិតក្នុងភូមិសាមគ្គីសង្កាត់ស្វាយតឿក្រុងស្វាយរៀង មិនដឹងថាបុកជាមួយអ្វីទេ ស្រាប់តែឃើញដួលម៉ូតូបោកទៅលើថ្នល់បណ្តាលឲ្យបែកក្បាលនិងដាច់ផ្ទៃមុខឈាមក្រហមច្រាលលើផ្ទៃមុខសន្លប់ស្តូកស្តឹងត្រូវសមត្ថកិច្ចហៅរថយន្តដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។ករណីទី០៤-កើតឡើងនៅវេលាម៉ោង៤ និង៥៥នាទីល្ងាចថ្ងៃទី២៨ មករា ២០២៥ នៅចំណុចសួនតាឌីស្ថិតនៅភូមិរោងបន្លែសង្កាត់ស្វាយរៀងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់សន្លប់ឈឹងនិងភាគីម្ខាងម្នាក់ទៀតរងរបួសស្រាល ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ករណីទៅ០៥-កើតឡើងនៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី២៨ មករា នៅចំណុចខាងលិចរង្វង់មូលវិមានឯករាជ្យខាងមុខមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង រវាងម៉ូតូនិងរថយន្តបង្កឲ្យបុគ្គលិកធនាគារម្នាក់រងរបួសធ្ងន់ធ្ងរបែកក្បាលបែកផ្ទៃមុខសន្លប់នៅនិងកន្លែងត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក្សALPHARD ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង2A-6699 បើកបរដោយជនជាតិចិន បើកពីទឹសខាងកើតមកលិច លុះមកដល់ចំណុចខាងលិច រង្វង់មូលវិមាណឯករាជ្យ ក៏បត់ឆ្វេងយ៉ាងលឿនស្របពេលនោះ ក៏មានម៉ូតូ១គ្រឿងម៉ាក្សហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1U-8591 បើកបរដោយបុរស់ម្នាក់បុគ្គលិកធនាគារអាយុ២៦ឆ្នាំ ពីទិសខាងលិចទៅកើតល្បឿនលឿន បានបុករថយន្តចំទទឹងរថយន្តផ្នែកកង់ក្រោយពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះហោះផ្លោងទៅបុកចំចែងកញ្ចក់រថយន្តចំហៀងខាងស្តាំ(លើកង់ក្រោយ)បណ្តាលឲ្យបែកក្បាលនិងដាច់ផ្ទៃមុខហូឈាមស្រោចផ្ទៃមុខធ្ងន់ធ្ងរសន្លប់នៅនិងកន្លែងរីឯរថយន្ត បើកបរទៅមុខចម្ងាយជិត១០០ម៉ែត្រទើបចាប់ហ្វ្រាំងឈប់ដោយប្រជាពលរដ្ឋស្ទាក់ជាប់ រីឯជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។
ចំណែកម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង រៅឯរថយន្តខូចខាតបែកកញ្ចក់ចំហៀងខាងស្តាំផ្ទុះពោង និងកំពៀតជញ្ជាំងកង់ក្រោយ ។ បន្ទាប់ពីធ្វើការវាស់វែងរួច មធ្យោបាយទាំងពីសមត្ថ កិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមនីតិវិធី ។
ចែករំលែកព័តមាននេះ