ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របបអាហារ​៧​មុខនេះ ​មាន​ឥទ្ធិពល​ប៉ូវ​កម្លាំង​បុរស

1 ថ្ងៃ មុន

ការ​បង្កើន​ថាមពល​តម្រូវ​ឲ្យ​មាន​រូបមន្ត​ច្បាស់លាស់​ជា​មូលដ្ឋាន​លើ​ការ​ទទួលទាន​វត្ថុ​ធាតុ​រាវ​គ្រប់គ្រាន់ និង​ពិសា​អាហារ​ដែល​សម្បូរ​ជីវជាតិ​ផ្ទុក​ថាមពល​ត្រឹមត្រូវ ។ រូបមន្ត​ដែល​ត្រឹមត្រូវ​នឹង​ជួយ​ជំរុញ​ដល់​គុណភាព​ជំរុញ​ប្រតិបត្តិការ​របស់​សារធាតុចិញ្ចឹម​ទៅ​ជួសជុល​ជាលិកា​សាច់ដុំ ឬ​កម្លាំង​ថាមពល និង​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​របស់​អ្នក​ទៀត​ផង ។ ខាងក្រោម​នេះ​ជា​របប​អាហារ​៧​មុខ​សម្រាប់​ប៉ូវ​កម្លាំង​ដល់​មនុស្ស​ប្រុស ៖១-​បន្លែ ​និង​ផ្លែ​ឈើ…

ការ​បង្កើន​ថាមពល​តម្រូវ​ឲ្យ​មាន​រូបមន្ត​ច្បាស់លាស់​ជា​មូលដ្ឋាន​លើ​ការ​ទទួលទាន​វត្ថុ​ធាតុ​រាវ​គ្រប់គ្រាន់ និង​ពិសា​អាហារ​ដែល​សម្បូរ​ជីវជាតិ​ផ្ទុក​ថាមពល​ត្រឹមត្រូវ ។

រូបមន្ត​ដែល​ត្រឹមត្រូវ​នឹង​ជួយ​ជំរុញ​ដល់​គុណភាព​ជំរុញ​ប្រតិបត្តិការ​របស់​សារធាតុចិញ្ចឹម​ទៅ​ជួសជុល​ជាលិកា​សាច់ដុំ ឬ​កម្លាំង​ថាមពល និង​ជួយ​ទ្រទ្រង់​ដល់​រាង​កាយ​របស់​អ្នក​ទៀត​ផង ។

ខាងក្រោម​នេះ​ជា​របប​អាហារ​៧​មុខ​សម្រាប់​ប៉ូវ​កម្លាំង​ដល់​មនុស្ស​ប្រុស ៖
១-​បន្លែ ​និង​ផ្លែ​ឈើ ៖ ជា​គ្រឹះ​នៃ​របប​អាហារ​ដែល​ផ្តល់​នូវ​ផាសុកភាព​ដែល​ផ្តល់​នូវ​ជាតិ​សរសៃ វីតាមីន រ៉ែ និង​ជាតិ​រាវ ។ បន្លែ​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​កម្រិត​តិច ។

២-​គ្រឿង​បរិភោគ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ៖​ផ្តល់​នូវ​ប្រូតេអ៊ីន​ដែល​មានគុណ​ភាព​ខ្ពស់ ជាតិ​កាបូន និង​វិ​តា​មីន​ដែល​ចាំបាច់​ដូច​ជា វីតាមីន D ប៉ូ​តា​ស្យ៉ូ​ម និង​កាល់​ស្យ៉ូ​ម ។ តាម​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ផ្តល់​អនុសាសន៍​ថា ទឹកដោះគោ​សូកូឡា​ជា​ពពួក​ភេសជ្ជៈ​ដែល​មាន​ប្រសិទ្ធភាព​គុណភាព​ក្នុង​ការ​ទាញ​យក​ថាមពល​បាន​យ៉ាង​ប្រសើរ ។ ប្រសិនជា​សុខភាព​អ្នក​មិន​អំណោយផល​ជាមួយ​ជាតិ​ស្ករ​មក​ពី​ទឹកដោះគោ អ្នក​អាច​ព្យាយាម​ពិសា​ទឹកដោះគោ​ជូរ​ក៏​បាន​ដែរ ។

៣-​សាច់​អត់​ខ្លាញ់ ៖ គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​ប្រសើរ​បំផុត ក៏​ដូច​ជា​ជាតិ​ដែក​សម្រាប់​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​សាច់ដុំ និង​អាស៊ីត​ម្យ៉ាង​ដែល​ជា​គ្រឿង​សំខាន់​សម្រាប់​ការ​បង្កើន​កម្លាំង​ថាមពល​។
៤-​សាច់​មាន់​ខ្មៅ ៖ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​សាច់​មាន់​ស គឺ​វា​ផ្តល់​នូវ​ជាតិ​ដែក​ច្រើន​ជាង​រហូត​ដល់​ទៅ​២៥% និង​ជាតិ​ស័ង្កសី​ចំនួន​៣​ដង​សម្រាប់​ប្រព័ន្ធ​ស៊ាំ​នៃ​សុខភាព ។

៥-​ស៊ុត ៖ មាន​ផ្ទុក​អាស៊ីត​ដូច​មាន​ក្នុង​ចំណុច​ទី​៣ ជា​ពិសេស ។ តាម​អ្នក​វិទ្យាសាស្ត្រ ប្រូតេអ៊ីន​ពាក់កណ្តាល គឺ​ស្ថិត​ក្នុង​ជាតិ​លឿង​នៃ​ស៊ុត​ជាមួយនឹង​របប​អាហារ​នាំ​ចូល​ក្នុង​សារពាង្គកាយ​ដទៃ​ទៀត​ដូច​ជា ៖ Lutein សម្រាប់​សុខភាព​ភ្នែក​ជាដើម ។

៦-​គ្រាប់​ធញ្ញជាតិ ៖ ដែល​មិន​មាន​ជាតិ​ប្រៃ ហើយ​ទាំង​នៅ​ឆៅ​ឬ​ចម្អិន​ឆ្អិន គឺជា​ប្រភព​ប្រូតេអ៊ីន​យ៉ាង​ប្រសើរ​មួយ ។ មិនតែប៉ុណ្ណោះ ពួក​វា​ក៏​មាន​ផ្ទុក​ដោយ​ជាតិ​វីតាមីន ជាតិ​សរសៃ​និង​ខ្លាញ់​ដែល​អំណោយផល​ល្អ​ទៀត​ផង ។

៧-​សណ្តែក​និង​ធញ្ញជាតិ​ទាំងមូល ៖ គឺ​ជីវជាតិ​កាបូន​ខ្ពស់​ដែល​ផ្ទុក​ប្រូតេអ៊ីន​តិច​សម្រាប់​ផ្តល់​ថាមពល និង​ជួសជុល​កែសម្រួល​ដល់​សាច់ដុំ​ស្រប​ជាមួយនឹង​ជាតិ​សរសៃ​វីតាមីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ