ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តមណ្ឌលគិរី ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម

2 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​អញ្ជើញ​ដើរ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី នា​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម កម្លាំង​កងរាជអាវុធហត្ថ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ដាក់​ល្បាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​អញ្ជើញ​ដើរ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី នា​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម កម្លាំង​កងរាជអាវុធហត្ថ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​ដាក់​ល្បាត​នៅ​តាម​ដងផ្លូវ​សំខាន់​ៗ ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច ចម្ការ​ស្រល់ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្រុង​សែន​មនោ​រម្យ ដើម្បី​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ជា​ពិសេស​បញ្ហា​ក្មេង​ទំនើង ។

លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា មាន​ប្រសាសន៍​ថា ក្រោយ​ទទួល​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ការ​ណែនាំ​ពី​លោក ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​បាន​ចេញ​ល្បាត​ប្រចាំ​តាម​គោលដៅ​សំខាន់​ៗ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា ដែល​ប៉ុនប៉ង​យាយី​ដល់​សេចក្តីសុខ សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

ជាមួយនឹង​ប្រតិបត្តិការ​ល្បាត​នេះ​ដែរ កម្លាំង​អាវុធហត្ថ​ខេត្ត ក៏​បាន​ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ​នូវ​រាល់​រថយន្ត ដែល​ចរាចរ​នៅ​ពេល​យប់ ដើម្បី​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន ការ​ចរាចរ​អាវុធ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ក្នុង​បំណង​ទុច្ចរិត ពិសេស គឺ​ទប់ស្កាត់​ជា​មុន​រាល់​ក្រុម​ក្មេង​ទំនើង ដែល​អាច​បង្ក​ការ​រំខាន​ដល់​មហាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ