ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​ស៊ី​សា.ច់​ហុត​ឈា.ម​ប​ន្ត​កើត​មាន​នៅ​កុង​ហ្គោ​ស្លា.ប់​រង្គាល

2 ថ្ងៃ មុន

​ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សហ​ប្រជា​ជាតិ និង​ទី​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជា​ច្រើន​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​សភាព​ការណ៍​នៅ​ប្រទេស​កុង​ហ្គោ​ពោរ​ពេញ​ដោយ​ការ​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង​ក្លា​។ នៅ​តាម​ដង​វិថី​នានា​នៃ​ទី​ក្រុង​ហ្គោម៉ា (Goma) និង​មន្ទីរ​ពេទ្យ​នានា​មាន​សុទ្ធ​តែ​សាក​សព​អ្នក​​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ និង​អំបែង​គ្រាប់​បែក​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​ពួក​ឧទ្ទាម​ដែល​មាន​រដ្ឋាភិបាល​​ប្រទេស​រ៉ូវ៉ាន់​ដា​ (Rwanda) ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​​ផង​នោះ​បាន​លើក​គ្នា​​​ចូល​ទី​ក្រុង​នេះ​។…

ទី​ក្រុង​ហ្សឺណែវ៖ អង្គ​ការ​សហ​ប្រជា​ជាតិ និង​ទី​ភ្នាក់​ងារ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជា​ច្រើន​សុទ្ធ​តែ​អះ​អាង​ដូច​ៗ​គ្នា​ថា​សភាព​ការណ៍​នៅ​ប្រទេស​កុង​ហ្គោ​ពោរ​ពេញ​ដោយ​ការ​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង​ក្លា​។ នៅ​តាម​ដង​វិថី​នានា​នៃ​ទី​ក្រុង​ហ្គោម៉ា (Goma) និង​មន្ទីរ​ពេទ្យ​នានា​មាន​សុទ្ធ​តែ​សាក​សព​អ្នក​​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ និង​អំបែង​គ្រាប់​បែក​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​ពួក​ឧទ្ទាម​ដែល​មាន​រដ្ឋាភិបាល​​ប្រទេស​រ៉ូវ៉ាន់​ដា​ (Rwanda) ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​​ផង​នោះ​បាន​លើក​គ្នា​​​ចូល​ទី​ក្រុង​នេះ​។

ពួក​ឧទ្ទាម​អឹម​២៣ (M23) បាន​លើក​គ្នា​ចូល​ទី​ក្រុង​ហ្គោម៉ា​កាល​ពី​ម្សិល​មិញ​នៅ​ពេល​​ជម្លោះ​ប្រដាប់​អាវុធ​រយៈ​ពេល​៣​ទស​វត្ស​ចុង​ក្រោយ​នេះ​​ឈាន​ដល់​ដំណាក់​កាល​​ស្រួច​ស្រាល់​កាន់​តែ​ខ្លាំង​។ សម្រាប់​ពេល​នេះ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើត​មាន​។ ​ គ្រាន់​តែ​ថា​ចលនា​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​​មាន​​កម្រិត​តិច​តួច​​​។ នៅ​ថ្ងៃ​អង្គារ​នេះ ការ​ប្រយុទ្ធ​គ្នា​​កើត​មាន​រប៉េះ​រប៉ោះ​ដោយ​ការ​បាញ់​កាំ​ភ្លើង​ដៃ និង​កាំ​ភ្លើង​ត្បាល់​។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​របស់​ UN បាន​ដក​ស្រង់​ប្រភព​ពី​បុគ្គ​លិក​របស់​ខ្លួន​ដែល​បម្រើ​ការ​​នៅ​​នឹង​កន្លែង​កើត​ហេតុ​​ផ្ទាល់​តែម្ដង​មក​ផ្សាយ​ថា​​​គេ​​ឃើញ​សាក​សព​មនុស្ស​រាយ​ប៉ាយ​នៅ​តាម​ដង​ផ្លូវ​។​ សភាព​ការណ៍​​នៅ​ទី​ក្រុង​ហ្គោ​​​ម៉ា និង​ជុំ​វិញ​ទី​ក្រុង​នេះ​ពោរ​ពេញ​ដោយ​​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​។ នៅតាម​មន្ទីរ​ពេទ្យ​ពេញ​ប្រៀប​ដោយ​សាក​សព​មនុស្ស​។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​របួស​ថ្មី​ៗ​ត្រូវ​គេ​ដឹក​ចូល​មន្ទីរ​ពេទ្យ​ជា​បន្ត​បន្ទាប់​។ មាន​របាយ​ការណ៍​និយាយ​ពី​ការ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​ស្ត្រី​ពី​សំណាក់​ពួក​ជន​ប្រដាប់​អាវុធ​។​​

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ថ្លែង​ថា​​​អ្នក​របួស​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​​មាន​រាប់​រយ​នាក់​។ ​​ពេល​ខ្លះ​សូម្បី​តែ​បុគ្គ​លិក​មន្ទីរ​ពេទ្យ​ដែល​មិន​​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នេះ​ក៏​រង​ការ​បាញ់​ប្រហារ​ផង​ដែរ​​​។ ដូច្នេះ មន្ទីរ​ពេទ្យ​ក្លាយ​ជា​ទី​តាំង​កណ្ដាល​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​គូ​បដិបក្ស​ទាំងខាង​ខាង​​។ គិត​ត្រឹម​ចុង​សប្ដាហ៍​មុន​ អង្គ​ការ​សហ​ប្រជា​ជាតិ​រក​ឃើញ​ថា​អ្នក​របួស​ដែល​ដឹក​ចូល​មន្ទីរ​ពេទ្យ​នានា​នៃ​ទី​ក្រុង​ហ្គោម៉ា​មាន​ចាប់​ពី​​៦០០-៧០០​នាក់​។

កាក​បាទ​ក្រហម​​ថ្លែង​ថា​​​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ​មាន​អ្នក​ជំងឺ​ជាង​១០០​នាក់​ត្រូវ​គេ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​​។ ភាគ​ច្រើន​ពួក​គេ​ត្រូវ​របួស​ត្រង់​ក្បាល និង​ដើម​ទ្រូង​ដោយ​សារ​គ្រាំ​ក្នុង​នឹង​គ្រាប់​កាំ​ភ្លើង​ធំ​ និង​អំបែង​គ្រាប់​បែក​។ ទោះ​បី​​​មន្ទី​ពេទ្យ​ពេញ​ប្រៀប​ដោយ​អ្នក​ជំងឺ​ហើយ ហើយ​លែង​អាច​ទទួល​អ្នក​របួស​ថ្មី​ៗ​ក៏​ដោយ​​​ក៏​នៅតែ​​មាន​គេស្នើ​សុំ​​ឱ្យ​​ទទួល​យក​អ្នក​របួស​​ដែល​ត្រូវ​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​។

​ទន្ទឹម​នឹង​ការ​ប្រយុទ្ធ​គ្នា​នេះ​ក៏​មាន​​ករណី​លួច​របស់​របរ​ផ្សេង​ៗ​ផង​ដែរ​។ កាក​បាទក្រហម​អន្តរ​ជាតិ និង​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​រាយ​ការណ៍​ថា​គ្រឿង​បរិក្ខារ​ពេទ្យ និង​ស្បៀង​អាហារ​របស់​ខ្លួន​​ត្រូវ​គេ​លួច​អស់​ជា​ច្រើន​។ បើ​សិន​​ជម្លោះ​នេះនៅ​តែ​បន្ត​កើត​មាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​ ការ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​នៅ​ទី​ក្រុង​ហ្គោម៉ា​ក៏​រង​ការ​ប៉ះ​ពាល់​កាន់​តែ​យូរ​ទៅតាម​នោះ​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ