ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្មេងទំនើ.ងរយៈពេល២ថ្ងៃឃាត់ខ្លួនបាន២០នាក់ជាមួយនឹងកាំបិ.តផ្គាក់ និងដាវសាំម៉ូរ៉ៃជាច្រើនដើមនៅក្រុងប៉ោយប៉ែត

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​បង្ក្រាប​ក្មេង​ទំនើ​.​ង​រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​បាន​២០​នាក់ និង​កាំបិត​ផ្គាក់ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​ច្រើន​ដើម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ។ លោក​វរៈសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​បង្ក្រាប​ក្មេង​ទំនើ​.​ង​រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​បាន​២០​នាក់ និង​កាំបិត​ផ្គាក់ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​ច្រើន​ដើម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ។

លោក​វរៈសេនីយ៍ទោ រ៉ៃ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ រយៈពេល​កន្លង​មាន​ក្មេង​ទំនើ​.​ង​បាន​បង្កើត​ជា​ក្រុម និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ចា​.​ក់​គ្នា បង្ក​អសន្តិសុខ នៅ​ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើ​ប៉ះពាល់​សន្តិសុខ និង​សណ្តាប់ធ្នាប់ និង​ភូមិ​.​ឃុំ គ្មាន​សុវត្ថិភាព​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ ។

លោក​បាន​បញ្ជាក់​ថា ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ​បទល្មើស​ក្មេង​ទំនើ​.​ង ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ញឹកញាប់​ចុះ​ប្រតិបត្តិការ​បង្ក្រាប ជា​បន្តបន្ទាប់ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​២៧ ខែមករា ឆ្នាំ​២០២៥​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ចំនួន​២០​នាក់ ក្នុង​នោះ​មាន​ស្រី​៣​នាក់ និង​មធ្យោបាយ​មាន​ម៉ូតូ និង​កាំ​បិ​.​ត​ផ្គា​.​ក់​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​ច្រើន​ដើម ។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ៖ ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តបន្ទាយមានជ័យ បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើ​.​ង​ជា​បន្តបន្ទាប់​បាន​ចំនួន​២០​នាក់ និង​វត្ថុ​តាង​មាន​ម៉ូតូ​ធ្វើ​សកម្មភាព និង​កាំ​បិ​.​ត​ជា​ច្រើន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ