ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ជ្រូកខ្វៃឆ្នាំនេះរីករាយ លក់ដាច់ខ្លាំងអស់ជិត១ម៉ឺនក្បាល រកជ្រូកលក់មិនទាន់ តម្លើងថ្លៃតិចតួច

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជ្រូក​ខ្វៃ​ស្ថិត​នៅ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន​សម្រាប់​យក​ទៅ​សែន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ឆ្នាំ​នេះ​ជ្រូក​ខ្វៃ គឺ​លក់ដាច់​ខ្លាំង ដាច់​ស្ទើរ​ក​ជ្រូក​លក់​មិន​បាន…

រាជធានី​ភ្នំពេញ ៖ ជ្រូក​ខ្វៃ​ស្ថិត​នៅ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន​សម្រាប់​យក​ទៅ​សែន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ឆ្នាំ​នេះ​ជ្រូក​ខ្វៃ គឺ​លក់ដាច់​ខ្លាំង ដាច់​ស្ទើរ​ក​ជ្រូក​លក់​មិន​បាន ហើយ​តម្លៃ​ក៏​ឡើងថ្លៃ​តាម​ហ្នឹង​ដែរ ។

តាម​ប្រសាសន៍​លោក ឡ​យ ស៊ា​ង​អាង ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឬ​ស្សី បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា មិន​នឹក​ស្មាន​ទាល់តែ​សោះ​ជ្រូក​ខ្វៃ​ឆ្នាំ​នេះ​ប្រសើរ​ណាស់ លក់ដាច់​ខ្លាំង​មែនទែន លក់ដាច់​ស្ទើរតែ​អ្នកលក់​រក​ជ្រូក​លក់​មិន​បាន ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ​១​គុណ​នឹង​៣ ។

លោក ឡ​យ ស៊ា​ង​អាង បន្ត​ថា ពាក់​ពន្ធ​ក្នុង​ការ​លក់ដូរ​ជ្រូក​ខ្វៃ នៅ​ផ្សារ​អូរ​ឬ​ស្សី​ឆ្នាំ​នេះ បើ​យើង​សង្កេត​ជា​រួម​ទៅ​ឃើញ​ថា ការ​លក់ដូរ​របស់​អាជីវករ​លក់​ជ្រូក​ខ្វៃ​លក់ដាច់​ខ្លាំង ខ្ញុំ​ឃើញ​សកម្មភាព​ពួក​គាត់​វេច​ខ្ចប់​តាំងពី​ម៉ោង​៨ ,៩​យប់ ទុក​ឲ្យ​ម៉ូយ​សម្រាប់​យក​ទៅ​សែន ហើយ​ព្រលឹម​ឡើង​ត្រឹម​ម៉ោង​៧​ព្រឹក ខ្ញុំ​សួរ​ទីតាំង​មួយ​ចំនួន​គាត់​លក់​បាន​២ ទៅ​៣​រយ​ជ្រូកបា​ត់ទៅ​ហើយ មាន​ន័យ​ថា កា​រក​ម្ម៉​ង់​មានការ​កើនឡើង​ច្រើន​ឆ្នាំ​នេះ ។

ខ្ញុំ​ពិបាក​នឹង​គណនា​ថា វា​មាន​ចំនួន​ប៉ុន្មាន​ពិតប្រាកដ តែ​ដោយសារ​ឃើញ​ទីតាំង​គាត់​លក់​នៅ​ខាងក្រៅ មួយ​ជ្រុង​ផ្សារ​មាន​១០​ទៅ​១២​ទីតាំង មួយ​ទីតាំង​គិត​ថា ២០០​ទៅ​៣០០​ក្បាល វា​ស្មើ​២​ទៅ​៣​ពាន់​បាត់​ទៅ​ហើយ ចុះ​នៅ​បរិវេណ​ជុំវិញ​ផ្សារ ឃើញ​អាជីវក​រដាក់​ដែក​ទ្រុង​លក់​ជ្រូក​ខ្វៃ​ហ្នឹង​ក៏​សកម្មភាព​របស់​ពួក​គាត់​ក៏​ប្រសើរ​ដែរ ។

នៅ​ខាង​ចំណត​បេនឡាន​ជាង​១០​ទីតាំង​ទៀត​ក៏​គាត់​លក់​ដែរ ហើយ​ស្មើ​នេះ​ម៉ោង​៩ ម៉ោង​១០​ព្រឹក លក់​ចង់​អស់​នៅ​សល់​តិចតួច​ៗ ហើយ​គាត់​កំពុង​ធ្វើ​បន្ត​ថែម​ទៀត ។ តែ​ខ្ញុំ​គិត​ថា បើ​មើល​តាម​ទូរលេខ​ដែល​គាត់​លក់​ហ្នឹង​ប្រហែលជា​មិន​ក្រោម​ពី​៥០០០ ក្បាល​នោះ​ទេ នេះ​គណនា​ត្រួស​ៗ​តែបើ​យើង​សរុប​ជា​រួម ការ​លក់​ជ្រូក​ខ្វៃ​ឆ្នាំ​នេះ គឺ​មាន​ភាព​ប្រសើរ​ច្រើន​មាន​ន័យ​ថា លក់ដាច់​ច្រើន​ចំពោះ​តម្លៃ​ក៏​ឃើញ​មិន​មានការ​ប្រែប្រួល​ប៉ុន្មាន​ទេ គ្រាន់តែ​ខុស​គ្នា​តិចតួច ឬ​ពេល​ដែល​គាត់​ខ្លះ​លក់​នៅ​ចុង​ក្រោយ​ឃើញ​ភ្ញៀវ​មក​ទិញ​ច្រើន ក៏​ឡើងថ្លៃ​តិចតួច​តាម​ហ្នឹង​អាហ្នឹង​វា​ជាក់ស្តែង​នៃ​អ្នកលក់​ធម្មតា​វា​អ​ញ្ចឹ​ង តែ​សកម្មភាព​លក់ដូរ​ប្រសើរ​ច្រើន ។

ប្រធាន​ផ្សារ​អូ​ឬ​ស្សី​បន្ត​ទៀត​ថា គិត​ជា​ទូរលេខ​ជ្រូក​ខ្វៃ​លក់ដាច់​នៅ​ថ្ងៃ​ទី​២៨ ខែមករា សម្រាប់​ភ្ញៀវ​យក​ទៅ​សែន​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម សរុប​ជិត​១​ម៉ឺន​ក្បាល បើ​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ​ខុស​គ្នា ១​គុណ​នឹង​៣ បើ​ទោះជា​តម្លៃ​មានការ​កើនឡើង​តិចតួច​យ៉ាងណា​ក៏​ដោយ ។

ចំណែក​អ្នកលក់​ជ្រូក​ខ្វៃ​សប្បាយចិត្ត​ខ្លាំង​ណាស់ ខណៈ​ពេល​ឆ្នាំ​នេះ​នឹក​ស្មាន​មិន​ដល់​ជ្រូក​ខ្វៃ​លក់ដាច់​ហួស​ពី​ការ​គិត​ទុកជា​មុន អាជីវករ​លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរ​ឬ​ស្សី​ទាំងអស់ សម្តែង​នូវ​ក្តី​រីករាយ​ដែល​ឆ្នាំ​នេះ ប្រមូល​បាន​លុយកាក់​ច្រើន​ប្រសើរ​ជាង​រាល់​ឆ្នាំ បើ​ទោះ​ហត់នឿយ​យ៉ាងណា​ក៏​ដោយ ។

អាជីវករ​លក់​ជ្រូក​ខ្វៃ​ម្នាក់​ៗ​និយាយ​ថា ឆ្នាំ​នេះ​រក​ជ្រូក​ខ្វៃ​លក់​មិន​ចង់​ទាន់​ឲ្យ​ម៉ូយ​ៗ​ទេ ហើយ​មិន​នឹក​ស្មានថា ជ្រូក​ខ្វៃ​ឆ្នាំ​នេះ​លក់ដាច់​យ៉ាង​ដូច្នេះ​សោះ ព្រោះ​ថ្ងៃ​ដំបូង​ស្ងាត់ឈឹង​អង្គុយ​អស់សង្ឃឹម​គ្រប់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ