ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតទៀនធូបសែនចូលឆ្នាំចិន ទុកចោលក្លាយជាអគ្គិភ័យឆាបឆេះផ្ទះជួលលោកគ្រូបង្រៀននៅក្រោយមន្ទីរពេទ្យលោកសង្ឃ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ ១៥៦Z ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​លេខ ១៥៦Z ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​បន្ទប់​ជួល​១​បន្ទប់ រង​ការ​ខូចខាត​រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​ម្ចាស់​ដុត​ធូប​សែន​ចូល​ឆ្នាំ​ចិន​ទុក​ចោល ។

អគ្គិភ័យ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ ចំ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ។ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ឈ្មោះ ឃឹម សា​រិ​ត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន ស្នាក់​នៅផ្ទះ​លេខ​៣០០ កន្លែង​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដែល​ជា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ម្ចាស់​បន្ទប់​បាន​ដុត​ធូប​សែន រួច​ក៏​ចាកចេញ​ទៅ​ក្រៅ​ផ្ទះ​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជា​ផ្ទះ​ជួល​ធ្វើ​ពី​បេតុង​មាន​ទំហំ​១២​ម៉ែត្រ គុណ​១២​ម៉ែត្រ ។ នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​១១​និង​៣០ នាទី​ថ្ងៃ​ដដែល ។

អគ្គិភ័យ​នេះ បណ្ដាល​ឱ្យ​ខូចខាត​សម្ភារៈ​ក្នុង​បន្ទប់​ជួល​ទំហំ​០៤​ម៉ែត្រ គុណ​០៤​ម៉ែត្រ រង​ការ​ខូចខាត​អស់ទាំង​ស្រុង ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។ តាម​នគរបាល​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ដុត​ទៀន​ធូប​សែន​ចូល​ឆ្នាំ​ចិន​ទុក​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ