ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីមុខផ្ទះជិតគ្នាគ្រាន់តែសុំជល់កែវសោះខឹងបោកកែវស្រា

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់​យក​ទៅ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​បោក​កែវ​ស្រា​ខ្ទាត​ចំ​អ្នក​ជិតខាង​ផឹកស៊ី​ជិត​គ្នា ខឹង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​១៩៧៤ កែវ​ផ្លូវ​១០០៧…

រាជធានី​ភ្នំពេញ ៖ បុរស​២​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់​យក​ទៅ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​បោក​កែវ​ស្រា​ខ្ទាត​ចំ​អ្នក​ជិតខាង​ផឹកស៊ី​ជិត​គ្នា ខឹង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​១៩៧៤ កែវ​ផ្លូវ​១០០៧ ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​ផឹកស៊ី​ពីរ​ក្រុម​បាន​ផឹកស៊ី​នៅ​ជិត​គ្នា ដោយ​ផឹក​នៅ​ខាង​មុខ​ផ្ទះ បន្ទាប់​មក​បុរស​ម្នាក់​ខាង​រង​គ្រោះ បាន​យក​ស្រា​ទៅ​ជល់​ខាង​ផឹកស៊ី​មួយ​ក្រុម​ទៀត តែ​ភាគី​ម្ខាង​ខាងលើ​មិន​ព្រម​ជល់ ដោយ​បោះពាក្យ​សម្ដី​អោយ​ខាង​ភាគី​យក​ស្រា​មក​ជល់​ថា អញ​មិន​ចង់អោយ​អ្នក​ផ្សេង​ផឹកស៊ី​មក​សង្គ្រប់​លើ​អញ​ទេ បន្ទាប់​មក​ភាគី​ខាង​បោះពាក្យ​សម្ដី​យក​កែវ​មក​គ​.​ប់​ទៅ​លើ​បុរស​ម្នាក់​ដែល​យក​ស្រា​មក​ជល់ បណ្តាល​ឲ្យ​អំបែង​កែវ​ខ្ទាត​ត្រូវ​ចំ​បុរស​ដែល​យក​កែវ​ទៅ​ជល់​នោះ ហើយ​ត្រូវ​បងប្អូន​នៅ​កន្លែង​កើតហេតុ​ពីរ​ទៅ​បី​នាក់ បណ្តាល​ឲ្យ​រង​របួសស្រាល បង្ក​អោយ​មានការ​ជម្លោះ​គ្នា​ទៅ​វិញ​ទៅ​មក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ភាគី​ទាំង​ពីរ​ក្រុម​ឈ្លោះប្រកែក​គ្នា មាន​បងប្អូន​អ្នក​ជិតខាង​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍ ដើម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​នគរបាល​ប៉ុស្តិ៍​មក​ដល់​បាន​សួរនាំ​ទៅ​ភាគី​ទាំង​សងខាង ហើយ​ភាគី​ខាង​ត្រូវ​គេ​គ​.​ប់​ត្រូវ​អំបែង​កែវ​ចង់អោយ​ភាគី​បង្ក​សុំ​ទោស តែ​ភាគី​ខាង​បង្ក​មិន​ព្រម​សុំ​ទោស ដោយ​និយាយ​ថា ពួក​គាត់​គាត់​មិន​ខុស​អី​ដែរ​ទើប​សមត្ថកិច្ច​នាំ​ភាគី​ទាំង​សងខាង​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល និង​ដើម្បី​ណែនាំ​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ