ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ តាម​រយៈ​ឧបករណ៍​និង​ស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ទូ​ទាំង​ប្រទេស​បង្ហាញ​ថា ខេត្ត​ជា​ច្រើន​មានគុណ​ភាព​ខ្យល់​ល្អ​ប្រសើរ

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​គុណភាព​ខ្យល់​តាម​រយៈ​ឧបករណ៍ និង​ស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​៦០​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​បាន​បង្ហាញ​ថា ខេត្ត​ជា​ច្រើន​មានគុណ​ភាព​ខ្យល់​នៅ​ល្អ​ប្រសើរ​។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់​ថា យោង​តាម​ទិន្នន័យ​គុណភាព​ខ្យល់​តាម​រយៈ​ឧបករណ៍ និង​ស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​៦០​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​បាន​បង្ហាញ​ថា ខេត្ត​ជា​ច្រើន​មានគុណ​ភាព​ខ្យល់​នៅ​ល្អ​ប្រសើរ​។

ដោយឡែក ទីតាំង​ខេត្ត​ចំនួន​៣ រួម​មាន​បន្ទាយ​មាន​ជ័យ កោះកុង សៀមរាប និង​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ពណ៌​ក្រហម ដោយ​មានការ​កើនឡើង​កំហាប់​ភាគល្អិត​និចល ដែល​មាន​វិ​ជ្ឈ​មាឌតូច​ជាង ឬ ស្មើ ២,៥​មីក្រូ​ម៉ែត្រ (PM2.5) នៅ​ក្នុង​បរិយាកាស​។ ជាមួយ​គ្នា​នេះ ខេត្ត​ចំនួន​៣​ផ្សេង​ទៀត​រួម​មាន​៖ ខេត្តព្រៃវែង ពោធិ៍សាត់ និង​ប៉ៃលិន ស្ថិត​នៅ​ក្នុង​ស​ន្ទ​ស្សន៍​ពណ៌​ទឹ​ក្រូច​។

សូម​បញ្ជាក់​ថា ការ​កើនឡើង​កំហាប់​សារធាតុបំពុល​ខ្យល់​នៅ​ក្នុង​បរិយាកាស​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រែប្រួល​ធាតុ​-​អាកាស ដែល​បណ្តាល​ឱ្យ​ភាគល្អិត​និចល PM2.5 មានការ​កើនឡើង ព្រមទាំង​ការ​បញ្ចេញ​សារធាតុបំពុល​ពី​ប្រភព​នានា ដូច​ជា​មានការ​ឆេះ ការ​ដុត ការ​ដុត​សំ​គល់​ជញ្ជ្រាំង ភ្លើង​ឆេះ​ព្រៃ ការ​ដុត​សំរាម សំណល់​រឹង​នៅ​តាម​លំនៅ​ដ្ឋា​ន និង​ប្រភព​ផ្សេង​ៗ​ទៀត​។

ក្នុង​ន័យ​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​សូម​ស្នើ​ដល់ សាធារណ​សាធារណជន ធ្វើការ​តាមដាន​ព័ត៌មាន​គុណភាព​ខ្យល់​ជា​ប្រចាំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួងបរិស្ថាន និង​ការពារ​សុខភាព​ឱ្យ​បាន​ល្អ ប្រ​សិន បើ​មាន​ស្ថានភាព​សុខភាព​ខុស​ប្រក្រតី គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ នៅ​តាម​មន្ទីរពេទ្យ ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​រស់នៅ​។

ជាមួយ​គ្នា​នេះ សូម​ស្នើ​ដល់​អាជ្ញាធរ​រាជធានី ខេត្ត និង​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់ ទទួល​រង​ការ​កើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ចូលរួម​សហការ​ផ្សព្វផ្សាយ និង​ចាត់វិធានការ​ទប់ស្កាត់​និង​កាត់​បន្ថយ​ការ​បំពុល ដូច​ជា​សម្អាត​លំនៅ​ដ្ឋា​ន ផ្លូវថ្នល់ ប្រមូល​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ទប់ស្កាត់​ការ​ដុត ធូលី​ហុយ និង​ករណី​ឆេះ​ផ្សេង​ៗ ជា​ពិសេស​ការ​ដុត​សំ​គល់​ជញ្ជ្រាំងភ្លើង​ឆេះ​ព្រៃ ការ​ដុត​សំរាម សំណល់​រឹង នៅ​តាម​លំនៅ​ដ្ឋា​ន និង​ប្រភព​ផ្សេង​ៗ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ