ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេសណាស់ ! ផ្លែ​ឈើទាំង​នេះហូបច្រើនប៉ុនណា​ក៏​មិន​ធាត់ដែរ

11 ម៉ោង មុន

ការ​ហាត់ប្រាណ​ជា​ប្រចាំ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់​យូ​ហ្គា​ គឺជា​រឿង​ល្អ​ហើយ ​នៅ​ពេល​អ្នក​កំពុង​តែ​ចង់​សម្រក​ទម្ងន់​។ ប៉ុន្តែ​ក្រៅពី​រឿង​ទាំងនេះ តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​អាច​បង្កើន​ល្បឿន​នៃ​ការ​សម្រក​ទម្ងន់​បាន​តាម​រយៈ​ការ​បញ្ចូល​ផ្លែ​ឈើ​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​ ។ ផ្លែ​បឺ​រី​ពណ៌​ខៀវតាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​បុរស…

ការ​ហាត់ប្រាណ​ជា​ប្រចាំ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់​យូ​ហ្គា​ គឺជា​រឿង​ល្អ​ហើយ ​នៅ​ពេល​អ្នក​កំពុង​តែ​ចង់​សម្រក​ទម្ងន់​។ ប៉ុន្តែ​ក្រៅពី​រឿង​ទាំងនេះ តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​អាច​បង្កើន​ល្បឿន​នៃ​ការ​សម្រក​ទម្ងន់​បាន​តាម​រយៈ​ការ​បញ្ចូល​ផ្លែ​ឈើ​មួយ​ចំនួន​ទៅ​ក្នុង​របប​អាហារ​ ។

ផ្លែ​បឺ​រី​ពណ៌​ខៀវ
តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​បុរស និង​ស្ត្រី​ច្រើន​ជាង ១០០០០០​នាក់ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សារធាតុ​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង​ឈ្មោះ​ថា Flavonoids ដែ​មាន​ដូច​ជា Flavonols, Flavan-3-ols, anthocyanins និង Flavonoid Polymers ដែល​មាន​ក្នុង​គ្រាប់​ផ្លែ​ឈើ និង​បន្លែ​អាច​បង្ការ​ការ​ឡើង​ទម្ងន់​បាន​។ ផ្លែ​ឈើ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ការ​ថែរក្សា​ទម្ងន់​នោះ​គឺ​ត្រូវ​មាន​សារធាតុ Flavonoids ឈ្មោះ​ថា Anthocyanins ពេញលេញ ហើយ​វា​ក៏​មាន​ក្នុង​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ដែរ​។

ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយសារ​ធាតុ Flavonoids Polymers ហើយ​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់​។ ផ្លែ​ប៉ោម​ទំហំ​មធ្យម​មួយ​ផ្លែ​ត្រូវ​បាន​ចាត់​ទុក​ថា​អាច​ជំនួស​បាយ​មួយ​ពេល​បាន​។ ចូរ​ញ៉ាំ​ផ្លែ​នេះ​ទាំង​សម្បក​ផង​ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​ច្រើន អង់​ទី​អុក​ស៊ី​ដង់ និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​ល្អ​។ វា​ក៏​ជា​បង្អែម​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​។

ផ្លែ​សារី
ផ្លែ​ឈើ​មួយ​នេះ​ក៏​ជួយ​កុំ​ឲ្យ​ឡើង​ទម្ងន់​ដែរ ហើយ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ Flavonoid Polymers ខ្លាំង​ទៀត​ផង​។ កាលណា​ញ៉ាំ​សារធាតុ Flavonoids Polymers លើស ១៣៨​មី​លី​ក្រាម​មិនសូវ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ឡើយ​។ ផ្លែ​ឈើ​នេះ​ក៏​សម្បូរ​ទៅ​ដោយសារ​ធាតុ Flavonoids និង​សម្បូរ​ជាតិ​សរសៃ​ទៀត​ផង​។ ជាតិ​សរសៃ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឆ្អែត និង​ជួយ​ឲ្យ​លាមក​ធ្វើ​បន្ទោបង់​កាន់តែ​ស្រួល​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ផ្លែ​ឈើ​នេះ​ទាំង​សម្បក​ដើម្បី​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន​។

ស្ត្រ​បឺ​រី
ផ្លែ​ស្ត្រ​បឺ​រី​ជួយ​រក្សា​ទម្ងន់​បាន​ល្អ​ដូច​គ្នា​នឹង​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ដែរ​។ វា​សម្បូរ​ទៅ​ដោយសារ​ធាតុ Anthocyanins​។ ការ​ញ៉ាំ​ផ្លែ​ស្ត្រ​បឺ​រី​មួយ​ថ្ងៃមួយ​កូនចាន​ចង្កឹះ​សម្រាប់​អាហារ​ពេល​ព្រឹក ជា​អាហារ​សម្រន់​ពេល​ល្ងាច ឬ​ជា​បង្អែម​ពេល​យប់​សុទ្ធតែ​ជា​រឿង​ជួយ​ថែរក្សា​ទម្ងន់​បាន​ទាំងអស់​។ អ្វី​ដែល​ជា​ការ​បារម្ភ​នោះ​គឺថា ការ​ញ៉ាំ​ផ្លែ​ឈើ​ផ្អែម​ៗ​ប្រហែលជា​ធ្វើ​ឲ្យ​ឡើង​ទ្ងំ​ន់​បាន​ដោយសារ​តែ​វត្តមាន​ជាតិ​ផ្អែម Fructose ដូច​ជា​ប៉ោម​ពណ៌​បៃតង ផ្លែ​សារី និង​បឺ​រី​ជាដើម​។

ម្ទេស​ប្លោក
ម្ទេស​ប្លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារ​ផ្តល់​សុខភាព​បំផុត​។ ថ្វី​ត្បិត​តែ​វា​មិនមែន​ជា​ផ្លែ​ឈើ​ក៏​ដោយ តែ​វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​មិន​ឡើង​ទម្ងន់​ទៀត​បើសិនជា​ញ៉ាំ​រាល់ថ្ងៃ​។ តាម​ពិត​ទៅ ម្ទេស​ប្លោក​ប្រហែលជា​លើកទឹកចិត្ត​ដល់​ការ​សម្រក​ទម្ងន់​ទៀត​។ សារធាតុ Capsaicin របស់​ម្ទែស​ប្លោក​អាច​ជំរុញ​ឲ្យ​កោសិកា​ខ្លាញ់​ស​បំ​លែង​ទៅ​ជា​ខ្លាញ់​ពណ៌​ត្នោត​សម្រាប់​បង្កើត​ថាមពល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ