ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេប៉ូ និង​ស្ថានីយ៍​ប្រេងឥន្ធនៈនៅ​ភ្នំពេញមាន​៥២៧​ទីតាំង ចុះ​ពិនិត្យ​ក្នុង​ចំណោម​៣៧៦​ទីតាំង ​រក​ឃើញ​៣២០​ទីតាំង ​លក់​ត្រឹមត្រូវ និង​៥៦​ទីតាំង​លក់​ទាប​ជាង

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌…

រាជធានី​ភ្នំពេញ ៖ ភ្នំពេញ គឺជា​រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និង​ការទូត ដែល​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ រាជធានី​ភ្នំពេញ មាន​ផ្ទៃដី​សរុប ៦៩៥,៤៦​គីឡូម៉ែត្រ មាន​១៤​ខណ្ឌ​, ១០៥​សង្កាត់ និង​៩៥៣​ភូមិ មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប ១,៨៤១,៦៦៦ ស្រី ៩៥៤,៤៧២ ស្ថិត​នៅ​ភាគ​ខាងត្បូង នៃ​ប្រទេស​កម្ពុជា ត្រង់​ទន្លេចតុមុខ ជា​ចំណុចប្រសព្វ​រវាង ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ដែល​មាន​ព្រំប្រទល់​ខាងលិច​ទល់​នឹង​ស្រុក​អង្គស្នួល ខាងកើត​ទល់​នឹង​ក្រុង​អរិយ​ក្សត្រ ស្រុក​គៀនស្វាយ ខាងជើង​ទល់​នឹង​ស្រុក​មុខកំពូល ស្រុក​ពញាឮ ខាងត្បូង​ទល់​នឹង​ស្រុក​កណ្តាលស្ទឹង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​តាមដាន និង​អង្កេត​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ៍​ដេប៉ូ ចែកចាយ​ប្រេង​ក្នុង​រាជធានី​ភ្នំពេញ បាន​ចំនួន ៣៧៦​ទីតាំង រួម​មាន ៖ ស្ថានីយ៍​ដេប៉ូ​លក់​ត្រឹមត្រូវ​មាន ៣២០​ទីតាំង​, ស្ថានីយ៍​ដេប៉ូ លក់​ទាប​ជាង មាន​៥៦​ទីតាំង ។

របាយការណ៍​ដដែល បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​ទិន្នន័យ ដែល​ទទួល​បាន​ពី​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ ស្ថានីយ៍ និង​ដេប៉ូ​លក់​ប្រេង​សរុប​មាន​ចំនួន ៥២៧​ទីតាំង ក្នុង​នោះ​ខណ្ឌ​ច្បារ​អំពៅ ចំនួន​៦២​ទីតាំង ខណ្ឌចំការមន​ចំនួន​៣៦​ទីតាំង ខណ្ឌ​បឹង​កេងកង ១៣​ទីតាំង ខណ្ឌ​៧​មក​រា ០៩​ទីតាំង ខណ្ឌដូនពេញ ១៥​ទីតាំង ខណ្ឌមានជ័យ ៥៧​ទីតាំង ខណ្ឌដង្កោ ៤៩​ទីតាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ៧១​ទីតាំង ខណ្ឌ​សែន​សុខ ៨១​ទីតាំង ខណ្ឌទួលគោក ២១​ទីតាំង ខណ្ឌ​កំ​បូល ២៦​ទីតាំង ខណ្ឌ​ជ្រោយចង្វារ ២៦​ទីតាំង ខណ្ឌឫស្សីកែវ ១៨​ទីតាំង និង​ខណ្ឌ​ព្រែក​ព្នៅ មាន​ចំនួន​៤៣​ទីតាំង ។

របាយការណ៍​ដដែល បានឱ្យ​ដឹង​ទៀត​ថា ក្នុង​រាជធានី​ភ្នំពេញ មាន​រោងចក្រ និង​សហគ្រាស​ផលិត ចំនួន ២៤,៦៣៧​ទីតាំង ក្នុង​នោះ ៧១០​ជា​រោងចក្រ វាយ​ន​ភណ្ឌ​សំលៀក​បំពាក់ និង​មាន​កម្មករ​សរុប ៧២៩,៩៩០​នាក់ (​ទិន្នន័យ​សរុប​គិត​ត្រឹម ថ្ងៃ​១៨ ខែតុលា​ឆ្នាំ​២០២៤ ទទួល​បាន​ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​។ ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​២​ទីតាំង គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទំហំ​ផ្ទៃដី ៣៦០(​ហិ​កតា​) ក្នុង​សង្កាត់​កន្ទោក​, សង្កាត់​ភ្លើង​ឆេះ​រទេះ និង​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ឃែ​រី វើ​ល​ប្រ៊ី​ដ ឡូ​ជី​ស្ទិ​ក មាន​ទំហំ​ផ្ទៃដី ៦៣(​ហិ​កតា​) ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា បើ​មិន​ប្រែប្រួល​ទេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​បន្ត ឆ្នាំ​២០២៥ មាន​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២ ខែមករា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​ពិធី​បើក​ស្ថិត​ក្នុង​អ​ធ​បតី​ភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ចំណែក​ពិធី​បិទ​សន្និបាត ស្ថិត​ក្នុង​អ​ធ​បតី​ភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ