Elon Musk ថាអត់ស្មើភាពសោះ TikTok ដំណើរការសេរីនៅអាមេរិក ខណៈ X ត្រូវហាមឃា.ត់នៅចិន
សហរដ្ឋអាមេរិក ៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលទិញយកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមតយក្ស Twitter កាលពីខែតុលា…
សហរដ្ឋអាមេរិក ៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលទិញយកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមតយក្ស Twitter កាលពីខែតុលា…
សហរដ្ឋអាមេរិក ៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលទិញយកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមតយក្ស Twitter កាលពីខែតុលា ឆ្នាំ ២០២២ ហើយបានប្តូរឈ្មោះទៅជា X វិញនោះ បានលើកឡើងពីរឿងមិនស្មើភាពគ្នា ខណៈដែលកម្មវិធី TikTok ដំណើរការដោយសេរីនៅសហរដ្ឋអាមេរិក ប៉ុន្តែ X ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន។
កម្មវិធីទំនាក់ទំនងសង្គមបែបវីដេអូកម្សាន្ត TikTok ត្រូវបានបិទនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមករា មុនពេលដំណើរការឡើងវិញសម្រាប់អ្នកប្រើប្រាស់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកនឹងចេញដីកាប្រតិបត្តិមួយ ដើម្បីផ្តល់ការលើកលែងដល់កម្មវិធីមួយនេះ នៅពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ ប៉ុន្តែជាបឋមលោកបានស្នើលក្ខខណ្ឌមួយ ដើម្បីឱ្យ TikTok លក់ភាគហ៊ុន ៥០% មកឱ្យសហរដ្ឋអាមេរិក។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី១៩ ខែមករា លោក Elon Musk បានបង្ហោះសារមួយថា «ខ្ញុំបានប្រឆាំងនឹងការបិទកម្មវិធី TikTok ជាយូរមកហើយ ព្រោះវាផ្ទុយនឹងសេរីភាព នៃការបញ្ចេញមតិ។
ស្ថានភាពបច្ចុប្បន្ន TikTok ត្រូវបានអនុញ្ញាតឱ្យដំណើរការនៅអាមេរិក ប៉ុន្តែបណ្តាញសង្គម X មិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិនទេ។ រឿងនេះគឺមិនស្មើភាពគ្នាទេ ដូច្នេះមានអ្វីមួយដែលត្រូវផ្លាស់ប្តូរ»។ នេះបើតាមការបង្ហោះរបស់មហាសេដ្ឋីសញ្ជាតិអាមេរិក និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ពោលប្រមាណ ៤៣៤ពាន់លានដុល្លារអាមេរិក។
សូមជម្រាបជូនថា ច្បាប់ហាមប្រាមកម្មវីធី TikTok ត្រូវបានអនុម័តដោយរដ្ឋបាលលោកប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) តម្រូវឱ្យក្រុមហ៊ុន TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតខ្នាតយក្សរបស់ប្រទេសចិន ByteDance ត្រូវតែលក់ភាគហ៊ុន ឬសិទ្ធិគ្រប់គ្រងទៅឱ្យក្រុមហ៊ុនអាមេរិក ឬសម្ព័ន្ធមិត្តណាមួយរបស់អាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ ខណៈដែលក្រុមហ៊ុន ByteDance រហូតមកទល់ពេលនេះ នៅតែបដិសេធមិនលក់ក្រុមហ៊ុន TikTok នោះទេ៕
ចែករំលែកព័តមាននេះ