ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ប្រជា​កសិករគួរជ្រើសរើសធ្វើពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស​និងនៅទីផ្សារក្រៅប្រទេស

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ករណីបញ្ហាតម្លៃស្រូវដែលកំពុងកើតឡើងចំពោះប្រជាកសិករនោះត្រូវបានសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបា នលើកឡើង ប្រជាកសិករគួរ ជ្រើសរើសពូជស្រូវក្នុងស្រុកកំ ពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅ…

រាជធានីភ្នំពេញ ៖ ករណីបញ្ហាតម្លៃស្រូវដែលកំពុងកើតឡើងចំពោះប្រជាកសិករនោះត្រូវបានសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបា នលើកឡើង ប្រជាកសិករគួរ ជ្រើសរើសពូជស្រូវក្នុងស្រុកកំ ពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅ ទីផ្សារ ក្រៅប្រទេស។
ការលើកឡើងរបស់សម្តេចតេជោខណៈសម្តេចបានរំឮកពីរយៈពេល៣០ឆ្នាំមុននៅពេលសម្តេចបានចុះជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋរងការខ្វះទឹកដាក់ស្រែនៅខេត្តតាកែវ និងខេត្តកណ្តាល។

សម្តេចតេជោហ៊ុនសែនាបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥យ៉ាងដូច្នេះថា​«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត»នេះជាទ្រឹស្តី ហ៊ុន សែន ដែលថ្លែង នៅថ្ងៃ ២០ វិច្ឆិកា ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុក បាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាលដែលធ្វើពីថ្ងៃ១៨-១៩ និង ២០ វិច្ឆិកា ១៩៩៤។

សម្តេចបានបន្តថាទូរទស្សន៍ជាតិកម្ពុជាទើបបានរកឃើញវីដេអូ ដែលខ្ញុំចុះជួយសង្រ្គោះ ស្រូវប្រ ជាជន ដែលកំពុ ងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងក ណ្តាល។ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ ១៩៩២ ខ្ញុំបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្មតែជាអកុសល ឆ្នាំ១៩៩៣ មានការផ្លាស់ប្តូររដ្ឋាភិបាល។

សម្តេចតេជោបានលើកឡើងថាក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តី និងការ អនុ វត្តន៍បែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវ បានប្រើប្រាស់ និងទុកចោល។

កសិករនៅឃុំពត់សរ ប្រហែល ១០០នាក់បានទៅប្រមូលផ្តុំនៅមុខផ្ទះខ្ញុំនៅវិមាន ឯករាជ្យចំថ្ងៃ សំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ដើម្បីស្នើឱ្យខ្ញុំសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។

សម្តេចបញ្ជាក់ថា៖«ខ្ញុំប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញរាប់
ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះរាជវាំងនិងបិទកម្មវិធីប្រណាំងទូកផងដែរ។ខ្ញុំចូលរួមសំពះព្រះខែនៅវត្តព្រៃជា ភូមិព្រៃស្វាឃុំពត់សរ និងសម្រាកនៅស្រុកបាទី
ខេត្តតាកែវចំនួន ២យប់»។

ជាមួយគ្នានោះដែរសម្តេចតេជោបានបន្ថែមថាឆ្លងកាត់គ្រោះរាំងស្ងួតឆ្នាំ១៩៩៤ ខ្ញុំបាន
កត់សម្គាល់ និងកែលើចំណុច៣គឺ៖១.នយោបាយឆ្កួតលីលានៃក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះ បង់ចោលអន្តរាគមន៍ចំ ពោះកសិករត្រូវតែបានបញ្ចប់ និងអនុវត្តឡើងវិញនូវ នយោ បាយប្រឡាយមេ និងប្រព័ន្ធធារា សាស្ត្រដែលខ្ញុំដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ឱកាសបានមក ដល់ពេលគណបក្សប្រជាជនឈ្នះឆ្នោតខែកក្កដា១៩៩៨ ខ្ញុំផ្តួចផ្តើមបង្កើតក្រ សួងធនធានទឹក និងឧតុនិយមដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជន ដើម្បីជំរុញវិស័យកសិ កម្ម។

២.ត្រូវតែមានការផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ។ ពេលនោះនៅកន្លែងខុសគ្នាខ្ញុំតែងនិយាយលេងទៅកាន់កសិករថា(សូមបញ្ឈប់ការធ្វើស្រូវពូជនាង ពួនមកធ្វើពូជនាងសង្ហាវិញ)។ នាងពួនសំដៅលើស្រូវដែលមិនចេញព្រោះខ្វះទឹក ឯនាងសង្ហាគឺស្រូវដែលចេញ និងទទួលផល។

សម្តេចតេជោបានគូសបញ្ជាក់ថា៖«បញ្ហាពូជបានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុនតែវាក៏បាននឹងកំពុងចោទជាបញ្ហានៅពេលនេះដែរ។ពីមុនរកពូជស្រូវស្រាលឆាប់បានផលព្រោះយើងខ្វះស្បៀងតែពេលនេះយើងសល់ស្រូវ ៦ ទៅ ៧លានតោន។ពេលនេះកសិករផលិតមិនត្រឹម តែស ម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ ដូច នេះកសិករយើងត្រូវតែប្រើពូជ ដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំ ពុងពេញនិយមទាំងនៅក្នុងប្រ ទេស និងនៅទីផ្សារក្រៅប្រទេស»។

និង៣.ចំណុចចុងក្រោយ តែក៏សំខាន់ជាយុទ្ធសាស្ត្រគឺការបង្វែរពីការអភិវឌ្ឍតាម បែបបើក ទូលា យទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹកបង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ការធ្វើប្រពលវប្បកម្មបង្កើនទិន្នផល។

ធ្វើយ៉ាងនេះយើងនឹងកាត់បន្ថយនូវការកាប់ព្រៃ ឈើធ្វើស្រែចំការនៅពេលចំនួនប្រជា ជនកើន ឡើង។

សម្តេចតេជោក៏បានបន្ថែមថាសរុបមកពេលស្ថិតនៅស្រុកបាទី ឆ្នាំ១៩៩៤ ធ្វើឱ្យខ្ញុំជំ នះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ។ការផ្លាស់ប្តូរពូជរហូតប្រើពាក្យច្រូតស្រូវក្នុង​ទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្មតភ្ជាប់នឹងបរិ ស្ថានផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ