ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អាជ្ញាធរ​មីន ៖ ​បងប្អូន​អ្នក​ដោះ​មីន​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ក្នុងពេល​បោសសម្អាត​មីន

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ រសៀលថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១…

រាជធានី​ភ្នំពេញ ​៖ រសៀលថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់លោក អឿ​ន ចាន់​ដា​រ៉ា ដែល​ជា​បុគ្គលិក​បោសសម្អាត​មីន​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា គ្រោះថ្នាក់​បាត់បង់​ជីវិត​ ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​មីន​ អំឡុង​ពេល​កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ ​។

សព​អ្នក​ដោះ​មីន លោក អឿ​ន ចាន់​ដា​រ៉ា ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី ​នៅផ្ទះ​ស្ថិត​ក្នុងភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ ។

ក្នុង​ឱកាស​សម្តែង​នូវ​សមាន​ទុក្ខ​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ពាំនាំ​នូវ​សារ​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ និង​ការ​សោកស្តាយ​ជាទី​បំផុត​ពី សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជូន​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព លោក អឿ​ន ចាន់​ដា​រ៉ា ដែល​បាន​ពលី​កម្ម​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការងារ​បោសសម្អាត​មីន ដើម្បី​ធានា​បានឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទទួល​សុខ​សុវត្ថិភាព​ពី​គ្រាប់​មីន និង​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ តាម​រយៈ​ការ​រួមចំណែក​ក្នុង​ការ​ប្រែក្លាយ​ដី​មីន ទៅ​ជា​ដី​មាស​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ចាត់​ទុក​ការ​បាត់បង់​វីរៈ​ជន​ដោះ​មីន​របស់​យើ​ង គឺជា​ការ​បាត់បង់​អ្នក​ប​ម្រើ​ដ៏​ស្មោះត្រង់ ដែល​តែងតែ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង និង​ធ្វើការ​ប្រកបដោយ​ហានិភ័យ ខ្ពស់ ដើម្បី​ប្រជាជន​ខ្មែរ​ដូច​គ្នា ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​បងប្អូន​អ្នក​ដោះ​មីន​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ក្នុងអំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត​មីន​ ។

ចាប់ពី​ឆ្នាំ​១៩៩៧ មាន​បុគ្គលិក​ដោះ​មីន​ ចំនួន ១៥៨​នាក់ រង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ក្នុងអំឡុងពេល​ប្រតិបត្តិការ ក្នុង​នោះ ស្លាប់​ចំនួន ៣៣​នាក់ និង​របួស ពិការ ចំនួន ១២៥​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ