ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រើវិធានការក្តៅចុះរុះរើសំយាបនិងរោងលក់ដូរដែលយកចិញ្ចើមផ្លូវនៅខាងត្បូងរោងចក្រQMI

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​កាត់​សំយាប និង​ប៉ាណូ​រោង​តូប​លក់ដូរ ដែល​បាន​សាងសង់​រំ​លោ​.​ភយ​ក​ចិញ្ចឹម​ផ្លូវ​ធ្វើ​អាជីវកម្ម​លក់ដូរ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​(​ផ្លូវ​QMI) ដែល​តែងតែ​បង្ក​អោយ​កក់​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។ ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រើ​វិធានការ​រដ្ឋបាល​ចុះ​រុះរើ​កាត់​សំយាប និង​ប៉ាណូ​រោង​តូប​លក់ដូរ ដែល​បាន​សាងសង់​រំ​លោ​.​ភយ​ក​ចិញ្ចឹម​ផ្លូវ​ធ្វើ​អាជីវកម្ម​លក់ដូរ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​(​ផ្លូវ​QMI) ដែល​តែងតែ​បង្ក​អោយ​កក់​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។

ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ រហូត​ទៅ​ដល់​រោងចក្រ​QMI ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​ទី​២,​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មានការ​ចូលរួម​ពី​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោម​ចៅ ៣​ផង​ដែរ​។

លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​ដែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​វិធានការ​រដ្ឋបាល​នេះ​ធ្វើ​ឡើង តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក សក់ ច័ន្ទ កញ្ញា​រិ​ទ្ធ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បើកផ្លូវ​ឲ្យ​ធំ​ទូលាយ ដើម្បី​រំដោះ​ចរាចរណ៍​ដែល​តែងតែ​កក់ស្ទះ ។

ម្យ៉ាងទៀត​ជា​ការ​ចូលរួម​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​អោយ​កាន់តែ​ប្រសើរ​ឡើង ។ លោកប៉ា​ង លី​ដា បានឱ្យ​ដឹង​ទៀត​ថា មុន​ការ​ប្រើ​វិធានការ​រដ្ឋបាល​អាជ្ញាធរ​ខណ្ឌ សង្កាត់​ចោម​ចៅ ទី​៣​បាន​ចុះ​ទៅ​វាស់វែង​កំណត់​ចិញ្ចើម​ផ្លូវ និង​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សាងសង់​រោង តូប​លក់ដូរ​នៅ​តាម​ដងផ្លូវ​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង តែ​អាជីវករ​មួយ​ចំនួន​មិន​បាន​ស្ដាប់​តាម​ការ​ណែនាំ​ឡើយ ទើប​អាជ្ញាធរ​ប្រើ​វិធានការ​រ​ដ្ឋា​បាល​ចុះ​មក​រុះរើ​កាត់​ចេញ​តែ​ម្ដង ។

គួរ​បញ្ជាក់​ថា កំណាត​ផ្លូវ​នេះ ជា​ផ្លូវ​ធំ​សម្រាប់​រំដោះ​ចរាចរណ៍​ដែល​មាន​ទទឹង​ប្រវែង​១៨​ម៉ែត្រ ហើយ​ត្រូវ​បានជា​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​សាងសង់​សំយាប​តូប​លក់ដូរ​រំ​លោ​.​ភយ​ក​ចិញ្ចឹម​ផ្លូវ​ធ្វើ​អាជីវកម្ម​ធ្វើ​អោយ​ផ្លូវ​មាន​លក្ខណៈ​ទៅ​ចង្អៀត តែងតែ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ ទាំង​នៅ​ពេល​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ជា​ពិសេស​ពេល​ម៉ោង​ដែល​កម្មករ​រោងចក្រ​ចេញពី​ធ្វើការ​តែ​ម្ដង ។

ទន្ទឹម​នឹង​ការ​ប្រើ​វិធានការ​រដ្ឋបាល​របស់​អាជ្ញាធរ​ប្រជាពលរដ្ឋ​ដែល និង​អបអរសាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ។ ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ដែល​កកស្ទះ​ខ្លាំង​ជាងគេ គឺ​នៅ​ចំណុច​ផ្សារ​ត្រពាំង​ពោធិ៍​ហៅ​ផ្សារ QMI ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​យក​ដងផ្លូវ​ធ្វើ​ជា​តូប រោង លក់ រឿង​ខ្លះ​ទៀត​ធ្វើ​ជា​ផ្ទះ​ជួល​ទៅ​ឲ្យ​អាជីវករ ។ លក់ដូរ​រំ​លោ​.​ភ​ចិញ្ចើម និង​ដងផ្លូវ​រហូត​ដល់​កន្លែង​ខ្លះ​នៅ​សល់​ប្រមាណ​តែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​យានយន្ត​ជា​ពិសេស​រថយន្ត​ដឹក​សំរាម​ធ្វើ​ដំណើរ​ឆ្លងកាត់​មានការ​ពិបាក និង​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ ។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ រុះរើ​កាត់​តូប​លក់ដូរ និង​តូប​ជួល​ដែល​សង់​រំ​លោ​.​ភលើ​ដងផ្លូវ​នៅ​ចំណុច​ផ្សារ​ត្រពាំង​ពោធិ៍​នោះ​ផង​ដើម្បី​ឲ្យ​ដងផ្លូវ​ធំ​មួយ​នេះ​បាន​ធ្វើ​ដំណើរ​ចេញចូល​បាន​ស្រួល​ប្រសើរ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ