ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជៀបផលប៉ះពាល់សុខភាពដល់សិស្ស បង្កឡើងដោយការបរិភោគនំកញ្ចប់ ឬភេសជ្ជៈកំប៉ុង

17 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បីកាត់បន្ថយការកើតឡើងនូវប្រភេទជំងឺមិនឆ្លងដល់កុមារ ថ្នាក់ដឹកនាំនិងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបញ្ជៀបអំពីផលប៉ះពាល់សុខភាពដល់សិក្សានុសិស្ស ដែលបង្កឡើងដោយការបរិភោគនំកញ្ចប់ ឬភេសជ្ជៈកំប៉ុង ដែលមានសារធាតុមិនល្អចំពោះសុខភាព…

ខេត្តមណ្ឌលគិរី ៖ ដើម្បីកាត់បន្ថយការកើតឡើងនូវប្រភេទជំងឺមិនឆ្លងដល់កុមារ ថ្នាក់ដឹកនាំនិងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបញ្ជៀបអំពីផលប៉ះពាល់សុខភាពដល់សិក្សានុសិស្ស ដែលបង្កឡើងដោយការបរិភោគនំកញ្ចប់ ឬភេសជ្ជៈកំប៉ុង ដែលមានសារធាតុមិនល្អចំពោះសុខភាព ។

គេបានសង្កេតឃើញថា ការយល់ដឹងរបស់សិស្សសាលាហាក់ទទួលបានប្រសិទ្ឋភាពខ្ពស់ ព្រោះតែមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់ក្រសួងអប់រំយុវជននិងកីឡា ពិសេសគឺការអប់រំណែនាំផ្ទាល់របស់លោកគ្រូអ្នកគ្រូជាជាប្រចាំ អំពីឥទ្ធិពលអាក្រក់លើសុខភាព តាមរយៈការទទួលទានជាតិផ្អែមលើសកម្រិត។កុមារកំពុងសិក្សានៅបឋមសិក្សាខាងលើ បានលើកឡើង លោកគ្រូអ្នកគ្រូក្នុ្ងងសាលាតែងតែអប់រំណែនាំផ្សព្វផ្សាយដល់ពួកគេជាប្រចាំ អំពីផលប៉ះពាល់សុខភាពបង្កឡើងដោយភេសជ្ជៈគ្រឿងកំប៉ុង ផលប៉ះពាល់ទាំងនោះរួមមានកើតជំងឺទឹកនោមផ្អែម ខូចក្រលៀន និងត្រូវលាងឈាមជាដើម ។ ដូចនេះពួកគេបានកាត់បន្ថយការបរិភោគមកត្រឹមកម្រិតតិចតួចបំផុត និងឈានទៅឈប់ទទួលទានគ្រឿងកំប៉ុងផ្អែមៗតែម្ដង ។

លោកគ្រូ នូ គង់ មានប្រសាសន៏ថា មានកុមារប្រមាណ ១ ៦០០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាសែនមនោរម្យ បានទទួលការអប់រំជាប្រចាំក្រោយពេលគោរពទង់ជាតិ ការផ្សព្វផ្សាយអំពីអាហារប្រភេទណាគួរបរិភោគ និងប្រភេទនំកញ្ចប់ឬភេសជ្ជៈបែបណាដែលមិនគួរបរិភោគ ។ លោកគ្រូបន្តថា ការផ្សព្វផ្សាយអប់រំនេះ ក៏ធ្វើឡើងចំពោះក្រុមអាជីវករទាំងអស់ដែលកំពុងលក់ដូរក្នុងបរិវេណសាលា និងក្រៅបរិវេណសាលាផងដែរ គឺសូមឲ្យពួកគាត់មានការយោគយល់ កុំលក់ប្រភេទអាហារណាដែលបង្កផលប៉ះពាល់សុខភាពដល់សុខភាពក្មេងៗ។

ចំណែកលោក លី សាមិ ប្រធានមន្ទីរអប់រំខេត្តមណ្ឌលគិរីបានឲ្យដឹងដែរថា ចំពោះផលប៉ះពាល់នៃនំកញ្ចប់ឬភេសជ្ជៈកំប៉ុង មន្ទីរអប់រំបានជូនដំណឹងទៅគ្រប់សាលារៀនទាំងអស់ទូទាំងខេត្តមណ្ឌលគិរី ដើម្បីឲ្យលោកគ្រូអ្នកគ្រូផ្សព្វផ្សាយ និងណែនាំជាប្រចាំ ទៅដល់សិស្សានុសិស្ស និងក្រុមអាជីវករ ដែលលក់ដូរនៅតាមសាលារៀនទាំងអស់នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ