ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះព្រៃជើងភ្នំដងរែក ផ្អើលទាំងព្រះសង្ឃ សមត្ថកិច្ច និងពលរដ្ឋជិត១០០នាក់ នាំគ្នាពន្លត់

20 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ព្រះសង្ឃ និងកងកម្លាំងប្រជាពលរដ្ឋជិត១០០នាក់ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះព្រៃជើងភ្នំដងរែកក្បែរវត្ត និងផ្ទៈសម្បែងទាំងកណ្តាលយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។…

ខេត្ត​បន្ទាយមានជ័យ ៖ ព្រះសង្ឃ និងកងកម្លាំងប្រជាពលរដ្ឋជិត១០០នាក់ចេញអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះព្រៃជើងភ្នំដងរែកក្បែរវត្ត និងផ្ទៈសម្បែងទាំងកណ្តាលយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

កម្លាំងនគរបាលវរៈការពារព្រំដែនគោគលេខ៨០៧បានប្រាប់ថា៖នៅពេលអគ្គីភ័យបានឆាបឆេះព្រៃនៅជើងភ្នំដងរែកក្បែរវត្តគីរីរក្ខារាមថ្មរមៀលនិងប្រឈមប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋ ហើយ​ព្រៈគ្រូចៅអធិការវត្តបានជូនដំណឹងដល់អាជ្ញាធរឃើញកម្លាំងអន្តរាគមន៍រួមជាព្រៈសង្ឃនិងប្រជាពលរដ្ឋជិត១០០នាក់បានជួយពន្លត់ដោយយក​មែកឈើវាយពន្លត់នៅផ្នែកខាងក្រោយមិនអោយរាលអាចប្រឈមប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋរស់នៅក្បែជើងភ្នំ។

កម្លាំងបានបញ្ជាក់ថា៖នៅពេលអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះព្រៃកំពុងរាលដាលកម្លាំងនគរបាលវរៈការព្រំដែនគោកលេខ៨០៧ប្រមាណជាង៤០នាក់និងកម្លាំងកងរាជអាវុធហត្ថប្រមាណជិត១០នាក់ និងព្រៈសង្ឃដែលដឹកនាំដោយព្រៈចៅអធិការវត្តនិងប្រជាពលរដ្ឋដែលមានប្រមាណជិត១០០នាក់បានពន្លត់ដោយប្រើប្រាស់មេឃឈើវ៉ៃពន្លត់នៅផ្នែកខាងក្រោយជើងភ្នំការពាររាលដាលប្រឈមប៉ៈពាល់ផ្ទៈសម្បែងនិងវត្តដែលនៅក្បែរ។

កម្លាំងនគរបាលបានបញ្ជាក់ថា អគ្គីភ័យឆាបឆេះព្រៃនៅជើងភ្នំដងរែកនេះមិនដឹងមូលហេតុនៅឡើយទេការសន្និដ្ឋានអាចអ្នករកសត្វដុតព្រៃរឺយកឃ្មុំពេលល្ងាចទើបឆាបឆេះរហូតដល់ពេលយប់ហើយជើងភ្នំដងរែកចំណុចក្បែរវត្តត្រូវអគ្គីភ័យឆាបឆេះព្រៃរាល់ឆ្នាំដែលកម្លាំងនិងប្រជាពលរដ្ឋចេញអន្តរាគមន៍ពន្លត់ការឆាបឆេះព្រៃជើងភ្នំដងរែកនេះកម្លាំងកំពុងស្រាវជ្រាវរកអ្នកដែលដុតព្រៃដើម្បីអនុវត្តន៍តាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ