ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​អាមេរិក​មាន​មតិ​ចម្រុះ​ពាក់​ព័ន្ធ​នឹង​មរត​ក​នយោបាយ​លោក​បៃ​ដិន

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រធានា​ធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក​ លោក​បៃដិន​ នៅ​សល់​ពេល​វេលា​កាន់​តែ​តិច​បំផុត​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន​ និង​ជំនួស​ដោយ​លោក​ត្រាំ​។ ​រយៈ​ពេល​បួន​ឆ្នាំ​នៃ​ការ​ដឹក​នាំ​របស់​លោក​​ពោរ​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​ មាន​ទាំង​មតិ​គាំទ្រ និង​មតិ​ជំទាស់​នឹង​កម្ម​វិធីនយោបាយ​របស់​គាត់​។ ចំណុច​១​​ដែល​គ្រប់​គ្នា​ទទួ​លស្គាល់​គឺ​វ័យ​ចាស់​ជរា​របស់​លោក​​ដែល​ធ្វើ​ឱ្យ​គេ​ដាក់​ជា​សំណួរ​ថា​តើ​លោក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​ប្រទេស​ជា​បន្ត​ទៀត​ដែរ​ឬ​ទេ​? មុន​ពេល​ដក​ខ្លួន​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្រធានា​ធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិក​ លោក​បៃដិន​ នៅ​សល់​ពេល​វេលា​កាន់​តែ​តិច​បំផុត​មុន​ពេល​ចាក​ចេញ​ពី​សេត​វិមាន​ និង​ជំនួស​ដោយ​លោក​ត្រាំ​។ ​រយៈ​ពេល​បួន​ឆ្នាំ​នៃ​ការ​ដឹក​នាំ​របស់​លោក​​ពោរ​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​ មាន​ទាំង​មតិ​គាំទ្រ និង​មតិ​ជំទាស់​នឹង​កម្ម​វិធីនយោបាយ​របស់​គាត់​។ ចំណុច​១​​ដែល​គ្រប់​គ្នា​ទទួ​លស្គាល់​គឺ​វ័យ​ចាស់​ជរា​របស់​លោក​​ដែល​ធ្វើ​ឱ្យ​គេ​ដាក់​ជា​សំណួរ​ថា​តើ​លោក​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​ប្រទេស​ជា​បន្ត​ទៀត​ដែរ​ឬ​ទេ​?

មុន​ពេល​ដក​ខ្លួន​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតី លោក​បៃដិន​នៅ​តែ​អះ​អាង​ថា​លោក​មាន​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ល្អ​គ្រប់​គ្រាន់​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ត​ទល់​មតិ​គ្នា​ជា​មួយ​លោក​ត្រាំ លោក​បៃដិន​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​ចាប់​តាំង​ពី​ដើម​ទី​រហូត​ចុង​បញ្ចប់​។ ហេតុ​នេះ មន្ត្រី​ធំៗ​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​យល់​ថា​លោក​ត្រូវ​តែ​ដក​ខ្លួន​ថយ​។ ទម្រាំ​លោក​ដាច់​ចិត្ត​ធ្វើ​តាម​សំ​ណូម​ពរ​នេះ​ត្រូវ​ប្រើ​ពេល​យូរ​​។ ដូច្នេះ នៅ​ពេល​លោក​ស្រី​ហារីស​ឡើង​មក​ឈរ​ឈ្មោះ​ជំនួស​​រាង​​​​​ហួស​ពេល​បន្តិចទៅ​ហើយ​​។​

អ្នក​វិភាគ​យល់​ថា​មរតក​នយោបាយ​ធំ​បំផុត​២​របស់​លោក​បៃដិនដែល​ក្លាយ​​ជា​ផល​វិបាក​សម្រាប់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ ​​គឺ​ទី១​-អាយុ​ចាស់​ជរា​របស់​លោក​ និង​ទី​២-ភាព​យឺត​យ៉ាវ​​​ក្នុង​ការ​ដក​ខ្លួន​ថយ​ពី​​បេក្ខ​ភាព​ប្រធានា​ធិបតី​​។ ហេតុ​នេះ លោក​​ស្រី​ហារីស​ប្រៀប​បាន​នឹង​អ្នក​​ទទួល​រង​ថ្ម​បាក់​​​នៅ​ពេល​លោក​ស្រី​មាន​ពេលវេលា​ត្រឹម​តែ​១០០​ថ្ងៃ​ដើម្បី​ឃោស​នា​បោះ​ឆ្នោត​។

​​បើ​គេ​​ស្ដាប់​មតិ​របស់​ប្រជា​ជន​អាមេរិក​ ពួក​គេ​ភាគ​ច្រើន​ (៧៥%) ពិបាក​ទទួល​យក​មរតក​នយោ​បាយ​របស់​លោក​បៃដិន​។​ ពួក​គេ​យល់​ថា​មិន​បាច់​ប្រៀប​ធៀប​ទៅ​ណា​ឆ្ងាយ​ទេ​ ប្រៀប​ធៀប​តែ​ជា​មួយ​​លោក​អូបាម៉ា ​និង​លោក​ត្រាំ​ក៏​អាច​វាយ​តម្លៃ​បាន​ថា​​​លោក​ទាំង​ពីរ​​ទោះ​​ជា​យ៉ា​ណា​ក៏​នៅ​គ្រាន់​បើ​ជាង​លោក​បៃដិន​ដែរ​​។ មាន​តែ​២៥%​ប៉ុណ្ណោះ​ដែល​គាំទ្រ​ និង​ចាត់​ទុក​លោក​បៃដិន​ជា​មេដឹក​នាំ​ខ្លាំង ឬ​ជា​កំពូល​មេ​ដឹក​នាំ​ពិភព​លោក​​។ ក្រៅ​ពី​នេះ​យល់ថា​លោក​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់​។​​

​​​លោក​បៃដិន​បាន​ប្រឡូក​នៅ​ក្នុង​អាជីព​នយោបាយ​រយៈ​ពេល​ជាង​៥០​ឆ្នាំ​។ ​ភាគ​ច្រើន​លោក​ធ្វើ​ជា​សមា​ជិក​ព្រឹទ្ធ​សភា​​ចាប់​តាំ​ង​​ពី​ឆ្នាំ​១៩៧៣​-​២០០៩​។ ​ក្រោយ​មក​ជា​អនុ​ប្រធានា​ធិបតី​២​អាណត្តិ​កាល​ពី​ជំនាន់​លោក​អូបា​ម៉ា​​។ អ្វី​ដែល​គេ​គិត​ថា​ជា​ផល​វិបាក​នៃ​មរតក​នយោបាយ​របស់​លោក​បៃដិន​គឺ​​ការបរា​ជ័យ​​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៤​។​​

ក្រុម​អ្នក​គាំទ្រ​​ខ្លះ​យល់​ថា​លោក​បៃដិន​​ខិត​ខំ​បំពេញ​ការ​ងារបាន​ល្អ​ ហើយ​ពួក​គេគ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​​​សោក​ស្ដាយ​ដែល​លោក​ត្រូវ​បញ្ចប់​តំណែង​នៅ​​ពេល​​ឆាប់​​ៗ​នេះ​។ ពួក​គេ​ក៏​សោក​ស្ដាយ​ផង​ដែរ​​ចំពោះ​​លោក​ស្រី​ហារីស​​ដែល​មិន​អាច​ជាប់​ឆ្នោត​​​​ដើម្បី​បន្ត​មរក​នយោបាយ​របស់​លោក​បៃដិន​។ ផ្ទុយ​ទៅ​វិញ អ្នក​ខ្លះ​​​រិះ​គន់​ការ​ដឹក​នាំ​របស់​​គាត់​។ ពួក​គេ​យល់​ថា​បើ​អ្នក​ផ្សេង​ឡើង​មក​ដឹក​​​នាំ​ប្រទេស​អាមេរិក​ប្រហែល​ជា​សភាព​ការណ៍​ជាតិ និង​អន្តរ​ជាតិ​​ល្អ​ប្រសើរ​ជាង​នេះ​​។

ពួក​គេ​យល់​លោក​បៃដឹន​មិន​បាន​បន្សល់​ទុក​កេរ​តំណែល​គួរ​​ឱ្យ​​កត់​សម្គាល់​នោះ​ទេ​។ ពួក​គេ​យល់​ថា​បញ្ហា​ធំ​បំផុត​របស់​គាត់​គឺ​អាយុ​កាន់​តែ​ចាស់​ខ្លាំង​មែន​ទែន​រហូត​ដល់​ជាង​៨០​ឆ្នាំ​។ ឧប​មា​ថា​គាត់​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ទម្រាំ​ផុត​អាណត្តិ​ គាត់​អាយុ​ជិត​៩០​ឆ្នាំ​។ ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​កាសែត​យូ​អេស​អេ ​ធូដេ (USA Today) លោក​បៃដិន​ទទួល​ស្គាល់​ថា​បើ​ទុក​ជា​លោក​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ថ្មី ហើយ​ឈ្នះ​ឆ្នោត​ក៏​ដោយ​ ក៏​លោក​មិន​ប្រាកដ​ជា​អាច​កាន់​អំណាច​រហូត​ដល់​ចប់​អាណត្តិ​ដែរ​។​

​មុន​ពេល​ដក​ខ្លួន​ថយ​ពី​បេក្ខ​ភាព​ប្រធានា​ធិបតិ​ លោក​បៃដិន​​អះ​អាង​ថា​លោក​មាន​សុខ​ភាព​ល្អ​​​អាច​កាន់​អំណាច​នៅ​អាណត្តិ​ទី២​។ ប៉ុន្តែ​​នៅ​ក្នុង​បទ​សម្ភាស​នោះ​ លោក​ទទួល​ស្គាល់​ថា​បើ​ទុក​ជា​ឈ្នះ​ឆ្នោត​​ក៏​មិន​ប្រាកដ​ជា​​កាន់​អំណាច​រហូត​ដល់​ចប់​អាណត្តិ​ដែរ​។ ​អ្វី​ដែល​សំខាន់​គាត់គ្រាន់​តែ​ចង់​ឈរ​ឈ្មោះ​ដើម្បី​យក​ឈ្នះ​លោក​ត្រាំ​តែ​ប៉ុណ្ណោះ​។ បន្ទាប់​មក​ ​គាត់​អាចនឹង​ផ្ទេរ​អំណាច​ទៅ​អ្នក​ផ្សេង​។ គាត់​មិន​រំពឹង​ថា​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​អាយុ​៨៥​ ឬ​​៨៦​ឆ្នាំ​នោះ​ទេ​។ លោក​ថា​សម្រាប់​ពេល​នេះ​សុខ​ភាព​របស់​លោក​មិន​អី​មែន​។ ប៉ុន្តែ​ទម្រាំ​ដល់​ចប់​អាណត្តិ​ លោក​អាយុ​៨៦​ឆ្នាំ​ មិន​ដឹង​ថា​តើ​អាច​ទៅ​រួច​ឬអត់​?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ