ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងម៉ាស៊ីនធ្លាក់ពេញផ្លូវបណ្តាលឱ្យម៉ូតូរអិលដួលរបួសជាបន្តបន្ទាប់ប្រមាណជិត២០គ្រឿងនៅមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ប្រមាណ​ជិត​២០​គ្រឿង​បាន​រអិល​ដួល​ជា​បន្តបន្ទាប់ បណ្ដា​អោយរ​ងរ​បួស​ជា​ច្រើន​នាក់ ដោយសារ​រអិល​ប្រេងម៉ាស៊ីន​ដែល​កំពប់​នៅ​លើ​ដងផ្លូវ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​ទៅ​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ប្រមាណ​ជិត​២០​គ្រឿង​បាន​រអិល​ដួល​ជា​បន្តបន្ទាប់ បណ្ដា​អោយរ​ងរ​បួស​ជា​ច្រើន​នាក់ ដោយសារ​រអិល​ប្រេងម៉ាស៊ីន​ដែល​កំពប់​នៅ​លើ​ដងផ្លូវ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ចូល​ទៅ​រោងចក្រ QMI មុខ​វិទ្យាល័យ​ហ៊ុន​សែន ជម្ពូ​វ័ន ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ដែល​សិស្ស និង​អ្នកដំណើរ​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​សាលារៀន និង​ទៅ​ធ្វើការ​ប្រកប​មុខរបរ​រកស៊ី នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ជិត​ដល់​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូ​វ័ន ក៏​បាន​ជួប​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ដោយសារ​តែ​រអិល​ប្រេងម៉ាស៊ីន ដែល​ហូរ​ធ្លាក់​ពេញ​ផ្លូវ ។

តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ​មាន​រថយន្ត​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​បាន​ហូរ​ប្រេង​ង​ចេញពី​ម៉ាស៊ីន​ធ្លាក់​ពេញ​ផ្លូវ ។

ស្រប​ពេល​នោះ អ្នកដំណើរ​មក​ពីក្រោយ​បាន​មក​ដល់ ហើយ​រអិល​ដួល​ជា​បន្តបន្ទាប់ ។ ម៉ូតូ​ប្រមាណ​ជិត​២០​គ្រឿង​បាន​ដួល និង​រង​របួស​ជា​បន្ត​បន្ទាន់ ភាគច្រើន​ជា​អ្នក​ជិះ​ម៉ូតូ​អាណាព្យាបាល​ជូន​សិស្ស​ទៅ​សាលារៀន និង​ម៉ូតូ​កូនសិស្ស​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន ។

តាម​អាណាព្យាបាល​សិស្ស​ម្នាក់​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​ស្ថានភាព​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​មាន​លក្ខណៈ​ចង្អៀត ហើយ​គាត់​ក៏​បាន​ធ្វើ​ចរាចរណ៍​យឺត​ៗ​ហើយ​បាន​ជាន់​ហ្វ្រាំង​ក៏​រអិល​ដួល​តែ​ម្ដង បណ្ដាល​ឱ្យ​រង​របួស​ជើង និង​ដៃ ហើយ​កូនស្រី​បាន​រង​របួស​រលត់​ជើង​ផង​ដែរ ។

ទន្ទឹម​នឹង​នោះ អ្នកដំណើរ និង​សិស្ស​ផ្សេង​ៗ​ទៀត​មក​ពីក្រោយ​ក៏​បាន​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ​៣​គ្រឿង​ជា​បន្តបន្ទាប់​គ្នា​ដែរ ។ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​៣ ម្នាក់​ដែល​តែងតែ​ធ្វើ​ចរាចរណ៍​នៅ​មុខ​ផ្សារ​ឯករាជ្យ​២ ក៏​បាន​យក​ធុង​មក​ដាក់​ធ្វើ​ជា​ផ្លា​ក សញ្ញា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​យក​ទុយោ​ទឹក​ពី​អ្នក​ជិតខាង​មក​បាញ់​លាង​ផ្លូវ ដើម្បី​បញ្ជៀ​ស​នៅ​គ្រោះថ្នាក់ ។

ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​មាន​វិធានការ​ចំពោះ​យានយន្ត ឬ​ក៏​អ្នក​ធ្វើ​ដំណើរ​ដែល​ធ្វើ​ឲ្យ​កំពប់​ប្រេងម៉ាស៊ីន​ធ្លាក់​លើ​ដងផ្លូវ​បង្ក​គ្រោះថ្នាក់​ហើយ​ទៅ​បាត់​ដោយ​មិន​ទទួលខុសត្រូវ ។ កន្លង​មក ប្រេងម៉ាស៊ីន​ដែល​កំពប់​នេះ​តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ