ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ​ស​.​ពស្ត្រី​ដែល​ទឹក​លើ​ស្ពាន​ជ្រោយចង្វារ កាលពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​១០ ម្សិលមិញ​នេះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​ថ្ងៃ​ទី​១០ ពេល​នេះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ក្បែរ​ច្រាំង​មាត់ទន្លេ និង​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ តាម​បណ្តោយ​ច្រាំង​មាត់ទន្លេ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ដែល​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​ថ្ងៃ​ទី​១០ ពេល​នេះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ក្បែរ​ច្រាំង​មាត់ទន្លេ និង​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៥ តាម​បណ្តោយ​ច្រាំង​មាត់ទន្លេ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​០១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ស​.​ពស្ត្រី​រង​គ្រោះ​មានឈ្មោះ លស​ភ អាយុ​២១​ឆ្នាំ ទីកន្លែង​កំណើត​នៅ​ភូមិ​កំពត ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ ។

ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​ស​.​ពស្ត្រី​ខាងលើ គាត់​បាន​យក​ម៉ាស៊ីនបូមទឹក​ចុះ​តាម​កាំជណ្តើរ​ទៅ​ក្រោម ដើម្បី​បូម​យក​ទឹកទន្លេ មក​ស្រោច​ផ្កា​សួន​មាត់ទន្លេ ខណៈនោះ​ក៏​បានឃើញ​ស​.​ពស្ត្រី​រង​គ្រោះ​អណ្តែត​ក្បែរ​ច្រាំង​ទន្លេ ទើប​ភ្លាម​ៗ​គាត់​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​តែ​ម្តង ។

បន្ទាប់​ពី​មានការ​រាយការណ៍ សមត្ថកិច្ច​មូលដ្ឋាន​រួម​នឹង​មន្ត្រី​ជំនាញ​ចក្ខុ និង​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំ​មក​ត្រួតពិនិត្យ រួច​ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ពិតជា​ស្លា​.​ប់​អោយ​សារ​លោតទឹក​ពិតប្រាកដ​មែន ។ ចំណែក​ស​.​ព ជំនាញ​ចក្ខុ​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​អោយ​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១២ រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ស្ត្រី​រង​គ្រោះ​ខាងលើ បាន​បបួល​មិត្តភក្តិ​ជិះ​ម៉ូតូ​មក​ស្រូប​យក​ខ្យល់អាកាស​លើ​ស្ពាន​ជ្រោយចង្វារ ។ ខណៈ​មក​ដល់​ខាងលើ​ស្ពាន អង្គុយ​លេង​បាន​ប្រហែល​០៥​នាទី ស្ត្រី​ខាងលើ​បាន​ប្រាប់​មិត្តភក្តិ​ថា គាត់​ស្រែក​ទឹក​អោយ​ពួកម៉ាក​រក​ទិញ​ទឹក​ហូប ខណៈ​មិត្តភក្តិ​បាន​ជិះ​ចេញ​ទៅ​ទឹកបាន​បន្តិច ស្ត្រី​រង​គ្រោះ ក៏​លោត​សម្លាប់​ខ្លួន ចុះ​មក​ក្រោម​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ