ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អភិវឌ្ឍ​ជនបទ​ ​ចូលរួម​កសាង​ផ្លូវ​ជូន​អតីត​យុទ្ធ​ជន ​នៅ​ភូមិ​ប៊ុ​រ៉ា​នី​សែន​ជ័យ​ដំណាក់​ទ្រយឹង ​ប្រវែងជិត៦០​គី​ឡូម៉ែត្រ

1 ថ្ងៃ មុន

ខេត្តពោធិសាត់​ ៖ ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង…

ខេត្តពោធិសាត់​ ៖ ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ មាន​ផ្លូវ និង​សំណង់​សិល្ប​ការ្យ​នៅ​ភូមិ​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ ដំណាក់​ត​ទ្រយឹង ដែល​ជាទី​តាំង​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​អតីត​យុទ្ធ​ជន ស្ថិត​នៅ​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សូម​បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ជនបទ​នៅ​ក្នុងភូមិ​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ​ដំណាក់​ត​ទ្រយឹង មាន​ប្រវែង​សរុប ៥៩,៥០​គី​ឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ ផ្លូវ​មេ​ចំនួន ១ខ្សែ ប្រវែង​សរុប ៨,១០ ​គី​ឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​ល្បាយ​ក្រួស (​បាន​កសាង​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២១) និង​ផ្លូវ​ក្នុង​តំបន់ ចំនួន ១៣​ខ្សែ ជា​ប្រភេទ​ផ្លូវ​ក្រាល​ល្បាយ​ក្រួស ប្រវែង​សរុប ៥១,៤០ ​គី​ឡូម៉ែត្រ ។ ជា​លទ្ធផល ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ក្រសួង​បាន​ស្ថាបនា​ផ្លូវ​កាត់​បណ្តោយ បាន​ចំនួន ២​ខ្សែ​បន្ថែម​ទៀត ប្រវែង​សរុប ១០,២០​គី​ឡូម៉ែត្រ ហើយ​ក្នុង​ផែនការ​ឆ្នាំ​២០២៥ ក្រសួង​គ្រោង​នឹង​ស្ថាបនា​កំណាត់​ផ្លូវ​កាត់​បណ្តោយ ចំនួន ១​កំណាត់ មាន​ប្រវែង ៤​​គី​ឡូម៉ែត្រ​។ ដោយឡែក​នៅ​សល់​ផ្លូវ​ចំនួន ៧​កំណាត់ ទៀត ប្រវែង​សរុប ២៧,៤០​គី​ឡូម៉ែត្រ នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ផែនការ​ឆ្នាំ​បន្តបន្ទាប់ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី និង​គណៈប្រតិភូ បាន​អញ្ជើញ​ជួប​សំណេះសំណាល ដោយ​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, និង​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច ជូន​ចំពោះ​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​រស់នៅ​ទីនោះ​ផង​ដែរ​ ។

សូម​រំលឹក​ជូន​ផង​ដែរ​ថា ភូមិ​ប៊ុ​ន​រ៉ា​នី​សែន​ជ័យ​ដំណាក់​ត​ទ្រយឹង គឺជា​ភូមិ​ថ្មី​មួយ ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​មុន ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២១ ដើម្បី​ចែក​ដី និង​លំនៅ​ដ្ឋា​ន​ជូន​អតីត​យុទ្ធ​ជន និង​គ្រួសារ​អតីត​យុទ្ធ​ជន​សរុប​ចំនួន ៦២៨​គ្រួសារ ហើយ​រាជរដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​តែ​បន្ត​កិច្ច​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដើម្បី​បម្រើ​ជូន​នូវ​សេវា​សាធារណៈ​ចាំបាច់​ដូច​ជា សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម ទឹក​ស្អាត ត​បណ្តាញអគ្គីសនី ដើម្បី​ឱ្យ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​វិបុលភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ