ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ីត្រូវគេអះអាងថា បើកបរក្នុងស្ថានភាពស្រវឹងក៏បុករះ
បណ្តាលខូចខាតរថយន្ត២គ្រឿង និងម៉ូតូកង់៣មួយគ្រឿង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ កើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅផ្លូវលំស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយ
ប៉ែត។
អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តពាក់ផ្លាកលេខភ្នំពេញ2BJ-2107 បើកបរក្នុងទិសដៅពីត្បូងមកជើង បានបុករះម៉ូតូកង់៣ ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង ហើយរុលទៅបុករថយន្តកាមរីហាយប្រ៊ីត១គ្រឿងទៀត ដែលកំពុងចតទុកចោលចិញ្ចើមផ្លូវបណ្តាលរថយន្តបង្កក្រឡាប់ផ្ងារជើង ហើយហៅអ្នកស្រុកលើកផ្ងារឡើងវិញ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើង ឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះមកពិនិត្យវាស់វែងបានប្រា់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានជនជាតិឥណ្ដូនេស៊ីម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ហើយបានបុករះម៉ូតូកង់៣ និងរថយន្ត១គ្រឿងទៀតកំពុងចតទុកចោលមុខផ្ទះ និងរបួសអ្នកបើកម៉ូតូកង់៣ម្នាក់ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា អ្នកបើកបររថយន្តបង្កត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់ ។
ចែករំលែកព័តមាននេះ