ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាត សុវណ្ណ ចូលកាន់​តំណែងជានាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង​​

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ លោក​តាត សុវណ្ណ នាយករង​សាលា​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​តែងតាំង មក​ជា​នាយក​សាលា​មធ្យម សិក្សា​សុខាភិបាល​ភូមិភាគ ខណៈ​លោក តឹក…

ខេត្តស្ទឹងត្រែង​ ៖ លោក​តាត សុវណ្ណ នាយករង​សាលា​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង ត្រូវ​បាន​ក្រសួងសុខាភិបាល​សម្រេច​តែងតាំង មក​ជា​នាយក​សាលា​មធ្យម សិក្សា​សុខាភិបាល​ភូមិភាគ ខណៈ​លោក តឹក ឡេ​ង​ស៊ឺ លោក​ត្រូវ​ចូល​និវត្តន៍​។  នា​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែងខាងលើ​បាន​ធ្វើ​ឡើង​នៅ​បរិវេណ​សាលា​មធ្យមសិក្សា​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត យឹត ស៊ុន​ណា​រ៉ា រដ្ឋ​លេខា​ធិ​កា​ក្រសួងសុខាភិបាល លោក​ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង លោក សរ សុ​ពុ​ត្រា អភិ​បាល​ខេត្តស្ទឹងត្រែង ដោយ​មានការ​ចូលរួម​ពី មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​និស្សិត​ពេទ្យ​យ៉ាងច្រើន​កុះក ​។

​លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង បាន​កោតសរសើ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក សាស្ត្រ​ចា​រ្យ តឹក ឡេ​ង​ស៊ឺ អតីតៈ​នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង ដែល​លោក​សាស្ត្រាចារ្យ​បាន​រួមចំណែក​ក្នុង​ការ​បង្កើន​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​។​លោកសាស្ត្រាចារ្យ​ពិតជា​បានបន្សល់​​នូវ ស្នាដៃ និង​ការ​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន អំឡុង​ពេល​លោក​ទទួល​ភារកិច្ច​ ។ លោក​អភិបាលខេត្ត​ក៏​បាន​ចូលរួម​អបអរសាទរ​ផង​ដែរ​ចំពោះ​លោក តាត សុវណ្ណ ដែល​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ផ្តល់​ការ​ទុកចិត្ត​តែងតាំង​ជា​នាយក​សាលា​សាលា​មធ្យមសិក្សា សុខាភិ​បាល​ភូមិភាគ​ស្ទឹង​ត្រែង ។

​លោក​មាន​ប្រសាសន៍​ថា ការ​តែងតាំង​នេះ​សម​ស្រប​ទៅ​តាម​នឹង​សមត្ថភាព ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ចាប់តាំងពី​ជា​និស្សិត​រហូត​បាន​ក្លាយជា​មន្ត្រី​សុខាភិ​បាល ។ ​ទន្ទឹម​នេះ​សូម​ឲ្យ​លោក​នាយក​សាលា​ថ្មី​ដែល​ទើប​ចូល​កាន់​មុខតំណែង​ត្រូវ​ខិតខំ​ប្រឹងប្រែង​រក្សា​បាន​នូវ​អ្វី​ដែល​ជា​វឌ្ឍនភាព​របស់សាលា និង​ត្រូវ​មាន​សាមគ្គីភាព​គ្នា ការ​រួបរួម​គ្នា ដើម្បី​ឲ្យ​អង្គភាព​យើង​មាន​កេរ្តិ៍ឈ្មោះ​ល្អ រួមចំណែក​ឲ្យ​ខេត្ត​មានការ​អភិវឌ្ឍ ទទួល​បានការ​កោតសរសើ តាម​រយៈ​ជំនាញ​ចំណេះ​ដែល​លោក​ធ្លាប់​ទទួល​បាន ​។ 

នា​ឱកាស​នោះ​ដែរ ឯកឧត្តម​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត យឹត ស៊ុន​ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​គ្រប់គ្រង​សាលា លោក លោកស្រី សាស្ត្រាចារ្យ និង​មន្ត្រី គ្រប់​ជាន់ថ្នាក់​ក្នុង​សាលា​មធ្យម​សិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹងត្រែង ដែល​កន្លង​មក​បាន​សហការ​គ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​ផ្តល់​នូវ​ពុទ្ធិ ចំណេះដឹង ក៏​ដូច​ជា​បទ​ពិសោធន៍​ល្អ​ៗ​ជូន​ដល់​ក្មួយ​ៗ ដើម្បី​យក​ទៅ​បម្រើ​វិជ្ជាជីវៈ​ខាង​ផ្នែក​សុខាភិបាល ជូន​ប្រជាពលរដ្ឋ​នា​ពេល​ខាង​មុខ​។

ឯកឧត្តម​រដ្ឋលេខាធិការ ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកនាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹង​ត្រែង​ដែល​ទើបត្រូវ​បាន​តែងតាំង​នា​ពេលនេះ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មានប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្រប​តាម​តួនាទី​ភារកិច្ច​រៀង​ៗ​ខ្លួន បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា និង​គោល​ការណ៍​ណែនាំ​ផ្សេង​ៗ​របស់​រាជរ​ដ្ឋា​ភិបាល ក្រសួងសុខាភិបាល ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​,​ត្រូវ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាមួយ​គណ​:​គ្រប់គ្រង​សាលា សាស្ត្រាចារ្យ​សំដៅ​លើក​ស្ទួយ​កិត្យានុភាព​ថ្នាល​បណ្តុះបណ្តាល​មួយនេះ​ឲ្យ​បាន​ល្អ​ប្រសើរ លុប​បំបាត់​រាល់​ភាព​អសកម្ម​ទាំងឡាយ និង​បង្កើន​ស្មារតី​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ