អ្នកប្រហែលជាបានដឹងរួចមកហើយថា ជាប្រចាំថ្ងែដើម្បីទទួលបានសុខភាពល្អ និងទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ អ្នកត្រូវបរិភោគទាំងជាតិស្ករ ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ និងសារធាតុចិញ្ចិមដ៏ទៃទៀតឲ្យមានតុល្យភាព ជាពិសេស បើអ្នកស្គមពេក ប្រូតេអ៊ីន គឺសំខាន់ណាស់សម្រាប់អ្នក។
ចំពោះប្រូតេអ៊ីនភាគច្រើនបំផុតមាននៅក្នុងសាច់សត្វដូចជាសាច់មាន់ ត្រី សាច់គោជាដើម ។ តែក្រៅតែពីសាច់សត្វទាំងនោះស៊ុតមាន់ សណ្តែកសៀង នឹងផ្លែប័រ ក៏គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនផងដែរ ។
បើទោះបីជាផ្នែកពណ៌លឿងនៃស៊ុតមានសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយរបស់អ្នកពេលដែលអ្នកចង់សម្រកទម្ងន់ក៏ពិតមែន តែផ្នែកពណ៌សវិញគ្មានទេកូឡេស្តេរ៉ូល និងជាតិស្ករ តែវាពោពេញដោយប្រូតេអ៊ីន។ ដូច្នេះបើអ្នកប្រាថ្នាចង់បានតែប្រូតេអ៊ីននោះផ្នែកពណ៌ស គឺល្អបំផុតសម្រាប់អ្នក។
ចំណែកឯផ្លែប័រវិញមានអាស៊ីតអាមីណូទាំងអស់១៨ដែលចាំបាច់សម្រាប់រាងកាយ ដើម្បីបង្កើតជាប្រូតេអ៊ីន។ មិនដូចប្រូតេអ៊ីនដែលមានក្នុងសាច់សត្វនោះទេដែលមានការលំបាកសម្រាប់ការរំលាយ តែប្រូតេអ៊ីនដែលមានក្នុងផ្លែប័រវិញមានភាពងាយស្រូលក្នុងការបឺតស្រូបដោយរាងកាយ។ ផ្លែប័រក៏មានផងដែរនូវជាតិកាកសរសៃយ៉ាងច្រើនដែលអ្នកត្រូវការជាចាំបាច់៕
ចែករំលែកព័តមាននេះ