ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ចេ​ន​ណា ចាត់​ទុក​​របាំ​អប្សរា​នៅ​លើ​ព្រិល​​ទឹកកក​របស់ ល្អ ហួស គឺ​រួមចំណែក​ក្នុង​ការ​​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ

1 ថ្ងៃ មុន
  • ភ្នំពេញ

​ព្រះ​នាង ចេ​ន​ណា បាន​លើក​សរសើរ​ចំ​ៗ​ចំពោះ ល្អ ហួស ក្រោយ​វី​ដេ​អូ​សម្តែង​រាំ​របាំ​អប្សរា​ខ្មែរ​នៅ​មុខ​ផ្ទាំង​ទឹកកក នា​ឯ​ប្រទេស​ចិន ទទួល​បានការ​សាទរ និង​ការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន បន្ទាប់​ពី​រូបភាពវី​ដេ​អូ​នោះ​បាន​ផ្សព្វផ្សាយ​លើ​បណ្តេញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ…

​ព្រះ​នាង ចេ​ន​ណា បាន​លើក​សរសើរ​ចំ​ៗ​ចំពោះ ល្អ ហួស ក្រោយ​វី​ដេ​អូ​សម្តែង​រាំ​របាំ​អប្សរា​ខ្មែរ​នៅ​មុខ​ផ្ទាំង​ទឹកកក នា​ឯ​ប្រទេស​ចិន ទទួល​បានការ​សាទរ និង​ការ​គាំទ្រ​យ៉ាងច្រើន​ពី​មហាជន បន្ទាប់​ពី​រូបភាពវី​ដេ​អូ​នោះ​បាន​ផ្សព្វផ្សាយ​លើ​បណ្តេញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្រៅពី​កា​រលើ​សរសើរ​ខាងលើ​នេះ ព្រះ​នាង ចេ​ន​ណា ក៏​បាន​ចាត់​ទុក​វី​ដេ​អូ​របស់ ល្អ ហួស នា​ពេល​នេះ​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ដែល​យើង​ទាំងអស់​រួម​គ្នា​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​របស់​យើង​ទៅ​កាន់​ឆាក​អន្តរជាតិ​អោយ​បាន​ច្រើន​ៗ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ។

ទាំង​ព្រះ​នាង ចេ​ន​ណា និង ល្អ ហួស សុទ្ធតែ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ទីក្រុង Harbin នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី Dream of Winter Global promotional campaign »​។

ក្រៅពី​ឡើង​សម្តែង និង​ច្រៀង​លើ​វេទិកា​នៃ​កម្មវិធី​ខាងលើ​នេះ ល្អ ហួស ក៏​ឆ្លៀត​ពេលវេលា​រៀប​រាំ​របាំ​អប្សរា​ខ្មែរ នៅ​ពីមុខ​ផ្ទាំង​ទឹកកក​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​រូប​ប្រាសាទបាយ័ន បង្ហាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា​ឲ្យ​បាន​ទស្សនា​ផង​ដែរ ។

ក្នុង​ពេល​ដែល​រូបភាព​វី​ដេ​អូ​នៃ​ការ​រាំ​របាំ​អប្សរា​របស់ ល្អ ហួស កំពុង​ទទួល​ការ​ទាក់ទាញ និង​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​នោះ ព្រះ​នាង ចេ​ន​ណា ដែល​បាន​យាង​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​បាន​លើក​ស​សើរ​ដល់ ល្អ ហួស ចំពោះ​រូបភាព​មួយ​នេះ ដោយនៅ​ក្នុង​ព្រះ​នាង​បាន​ចាត់​ទុក​សកម្មភាព​ដ៏​ល្អ​វិសេសវិសាល​នេះ​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រះ​នាង ចេ​ន​ណា បាន​លើក​ឡើង​ថា ខ្ញុំ​សូម​អរគុណ​ថ្នាក់ដឹកនាំ ទីក្រុង Harbin នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​តុ​ចិន ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​រូប​ខ្ញុំ​ឡើង​បកស្រាយ​បទ «​ស្រណោះ​ប្រទេស​ចិន​» ដែល​ជា​ស្នា​ព្រះ​ហស្ត​ដ៏​ថ្លៃថ្លា​នៃ​សម្តេច​តា ព្រះ​បរម​រតនៈ​កោដ្ឋ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ក្នុង​កម្មវិធី​រំលឹក​ចំណង​មិត្ត​ខ្មែរ​ចិន កម្មវិធី « Dream of Winter Global promotional campaign » និង​ទទួល​ពានរង្វាន់​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​នេះ​🙏​។

ព្រះ​នាង​បញ្ជាក់​ថា មិនតែប៉ុណ្ណោះ​ខ្ញុំ​បាន​ជួប​បងស្រី ល្អ ហួស ដែល​បាន​អ​ញ្ចើ​ញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ចូលរួម​អបអរសាទរ​ដល់​បងស្រី ល្អ ហួស ដោយ​វី​ដេ​អូ​ដែល​គាត់​ដែល​បាន​រាំ​របាំ​អប្សរា​នៅ​លើ​ព្រិល​ទឹកកក​បាន​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន ហើយ​ជា​សកម្មភាព​ដ៏​ល្អ​វិសេសវិសាល​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ​។ បើ​តាម ព្រះ​នាង ចេ​ន​ណា យើង​រួម​គ្នា​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​របស់​យើង​ទៅ​កាន់​ឆាក​អន្តរជាតិអោយ​បាន​ច្រើន​ៗ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ។

គួរ​បញ្ជាក់​ថា មហាជន ជា​ពិសេស បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន​បាន​សម្តែង​មោទនភាព និង​កោតសរសើរ​យ៉ាង​ខ្លាំង​ទៅ​កាន់​ល្អ​ហួស ដែល​បាន​ព្យាយាម​ជម្នះ​នូវ​ភាព​ត្រជាក់​ខ្លាំង ប្រឹង​សម្តែង​និង​បង្ហាញ​របាំ​អប្សរា​ខ្មែរ​ឲ្យ​បរទេស​បាន​ស្គាល់ នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ក្នុង​ខេត្ត​មួយ​នា​ឯ​ប្រទេស​ចិន ។

ល្អ ហួស បាន​បង្ហាញ​រូបភាព​ជា​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម​ស្តី​ពី​សកម្មភាព​របស់​ខ្លួន​មុន និង​ក្រោយ​ការ​សម្តែង​របាំ​អប្សរា​នៅ​ទីកន្លែង​មួយ​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត​ដក​សូន្យ​ក្នុង​ប្រទេស​ចិន ។

តាម​រយៈ​សកម្មភាព​នេះ ល្អ ហួស ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ជា​ពិសេស​ការ​អត់ធ្មត់​ចំពោះ​អាកាសធាតុ​ដ៏​ត្រជាក់​ខ្លាំង ដើម្បី​សម្តែង​របាំ​អប្សរា​រហូត​ដល់​ចប់​ប្រកបដោយ​ភាព​ជោគជ័យ នៅ​ពីមុខ​ផ្ទាំង​ទឹកកក​ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជា​រូប​ប្រាសាទបាយ័ន ។

ជាមួយនឹង​ការ​បង្ហាញ​រូបភាព​នៃ​ការ​សម្តែង​របាំ​អប្សរា​នៅ​លើ​បណ្តាញ​សង្គម​នោះ ល្អ ហួស ក៏​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា អប្សរា​សក់ខ្មៅ កំពុង​បង្ហាញខ្លួន​នៅ​លើ​ផ្ទាំង​ទឹកកក​នៅ​ឯ​ប្រទេស​ចិន ផ្ការំដួល​មួយ​ទង​នេះ​និង​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ក្លិនក្រអូប ទោះបីជា​ត្រជាក់​យ៉ាងណា ក៏​កូនស្រី​កម្ពុជា អាច​ស៊ូ​បាន ទាំង​ស្នាមញញឹម 😊 « របាំ​អប្សរា » ឧបសគ្គ​មិន​ឈ្នះ​ការ​ព្យាយាម កូនស្រី​កម្ពុជា​អាច​ធ្វើ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ