ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខលអត់លើកហៅអត់ឆ្លើយយកពូថៅវា.យបំបែកទ្វារទាញគន្លឹះ បើកចូលទៅ ស្រាប់តែភ្ញាក់ផ្អើលទាំងព្រឹក

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ម្ចាស់ផ្ទះ​ជួល​ម្នាក់​បាន​ចេញ​ទៅ​ធ្វើការ ហើយ​ពេល​ទៅ​ដល់​ក្នុង​រោងចក្រ​អត់​ឃើញ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន​ទៅ​ធ្វើការ​ក៏​បាន​ខ​ល​រក ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង​អត់​លើក​សោះ ទើប​ខ​ល​ទៅ​កាន់​ឪពុក​របស់​ខ្លួន​ឲ្យ​ទៅ​ជួយ​ហៅ​ឲ្យ ។ ពេល​នោះ​ឪពុក​ក៏​បាន​ទៅ​ហៅ​បុរស​អ្នក​ជួល​បន្ទប់​នោះ ប៉ុន្តែ​ហៅ​ផង​គោះ​ទ្វារ​ផង ច្រើន​ដង​អត់​ឆ្លើយ​សោះ…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​ម្ចាស់ផ្ទះ​ជួល​ម្នាក់​បាន​ចេញ​ទៅ​ធ្វើការ ហើយ​ពេល​ទៅ​ដល់​ក្នុង​រោងចក្រ​អត់​ឃើញ​បុរស​ម្នាក់​ដែល​ជា​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន​ទៅ​ធ្វើការ​ក៏​បាន​ខ​ល​រក ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង​អត់​លើក​សោះ ទើប​ខ​ល​ទៅ​កាន់​ឪពុក​របស់​ខ្លួន​ឲ្យ​ទៅ​ជួយ​ហៅ​ឲ្យ ។

ពេល​នោះ​ឪពុក​ក៏​បាន​ទៅ​ហៅ​បុរស​អ្នក​ជួល​បន្ទប់​នោះ ប៉ុន្តែ​ហៅ​ផង​គោះ​ទ្វារ​ផង ច្រើន​ដង​អត់​ឆ្លើយ​សោះ ទើប​យក​ពូថៅ​វា​.​យ​បំបែក​កញ្ចក់​ទ្វារ​បន្ទប់ លូកដៃ​ទាញ​គន្លឹះ​បើក​ចូល​ទៅ​មើល ឃើញ​បុរស​អ្នក​ជួល​ផ្ទះ​របស់​គាត់​ម្នាក់​នោះ​ដេក​ស្លា​.​ប់រឹង​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ដេក​ស្លា​.​ប់​ខាងលើ​នោះ ឈ្មោះ​យ៉ា ជា អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។

ម្ចាស់ផ្ទះ​ជួល​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ​យ៉ា ជា នេះ​បាន​ទៅ​ជួល​បន្ទប់​របស់​គាត់​ស្នាក់​នៅ​តែ​ម្នាក់ឯង​ទេ ហើយ​ធ្វើកា​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ជាមួយ និង​កូនប្រុស​របស់​គាត់​(​ម្ចាស់ផ្ទះ​ជួល​) ដែរ ។ កន្លង​មក​តែ​តែ​ចេញ​ទៅ​ធ្វើការ​ជាមួយ​គ្នា​ទៀត​ផង ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ កូនប្រុស​របស់​គាត់​បាន​ទៅ​ដល់​រោងចក្រ​មុន ហើយ​បាត់​អត់​ឃើញ​បុរស​រង​គ្រោះ​ទៅ​ធ្វើការ​ដូច​សព្វមួយដង​ឡើយ ហើយ​កូនប្រុស​គាត់​ក៏​បាន​ខ​ល​រក​បុរស​នោះ ដើម្បី​ហៅ​ឲ្យ​ទៅ​ធ្វើការ ប៉ុន្តែ​ខ​ល​ចូល​ច្រើន​ដង​ហើយ​បុរស​រង​គ្រោះ​អត់​លើក​សោះ ។

ម្ចាស់ផ្ទះ​ជួល​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​កូនប្រុស​របស់​គាត់​ក៏​បាន​ខ​ល​ពឹង​គាត់​ឲ្យ​ទៅ​ជួយ​ដាស់​បុរស​នោះ​ឲ្យ​ទៅ​ធ្វើការ​ផង ដោយ​ពុំ​ដឹង​ថា បុរស​រង​គ្រោះ​ស្លា​.​ប់​នោះ​ទេ គឺ​ស្មានថា ដេក​លក់ តែ​ប៉ុណ្ណោះ ។ ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​ស្រែកហៅ​ផង និង​គោះ​ទ្វារ​ផង​ជា​ច្រើន​ដង ប៉ុន្តែ​អត់​ឮ​បុរស​រង​គ្រោះ​ខាងលើ​ឆ្លើយ​តប​សោះ គឺ​ស្ងាត់ឈឹង​ដូច​ចោរលួច​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មានការ​សង្ស័យ​ថា​ប្រាកដជា​មាន​បញ្ហា​ហើយ ។

ប្រភព​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា គាត់​ក៏​បាន​យក​ទួន​ណា​វី​ស​ទៅ​ដោះ​ស៊ុម​កញ្ចក់​ទ្វារ​បន្ទប់​ចេញ ក្នុង​បំណង​លូកដៃ​ទៅ​ទាញ​គន្លឹះ​ពី​ខាងក្នុង ដើម្បី​បើកទ្វារ​ចូល​ទៅ​មើល​ឲ្យ​ដឹង និង​ឃើញច្បាស់​ថា​តើ​មានរឿង​អ្វី​ទើប​ស្រែកហៅ​ផង និង​គោះ​ទ្វារ​ផង​អត់​ឮ​បុរស​នោះ​ឆ្លើយ​បែប​នេះ ។ ប៉ុន្តែ​ប្រើ​រយៈពេល​យូរ​ដោះ​ស៊ុម​កញ្ចក់​ទ្វារ​នោះ​អត់​បាន​សោះ បន្ទាប់​មក​គាត់​ក៏​យក​ពូថៅ​ទៅ​វា​.​យ​បំបែក​កញ្ចក់​ទ្វារ​តែ​ម្ដង ទើប​អាច​លូកដៃ​ទាញ​ដក​គន្លឹះទ្វារ​បាន ហើយ​បើកទ្វារ​បន្ទប់​ចូល​ទៅ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លា​.​ប់រឹង​បាត់​ទៅ​ហើយ ។

គាត់​បាន​បញ្ជាក់​ថា គ្មាន​រណា​បាន​ពុំ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នោះ​ស្លា​.​ប់​តាំងពី​ពេល​ណា​មក​ទេ ពិតជា​មិន​នឹក​ស្មាន​ដល់​ឡើយ ហើយ​ក៏​ពុំ​ដឹង​ថា​ស្លា​.​ប់​ដោយសារ​តែ​មូលហេតុ​អ្វី​ទេ បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិ​ត្យ​មើល ។

ជំហាន​ដំបូង​នគរបាល​បាន​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយ​ជំងឺ​ខ្យល់គ ហើយ​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ