ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ប៉ា​គី​ស្ថាន​និង​នេ​ប៉ា​ល់​រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាច់​រី​សត​ក្នុង​ខេត្តឧត្តរមានជ័យ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ប៉ា​គី​ស្ថាន និង​នេ​ប៉ា​ល់​៥៧​នាក់ រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាច​ន់​រី​សត​ក្នុង​ខេត្តឧត្តរមានជ័យ ក្រោយ​មេការ​ជនជាតិ​ចិន​ឱ្យធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ។ នេះ​បើ​តាម​អ្នក​នាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ។…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ប៉ា​គី​ស្ថាន និង​នេ​ប៉ា​ល់​៥៧​នាក់ រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាច​ន់​រី​សត​ក្នុង​ខេត្តឧត្តរមានជ័យ ក្រោយ​មេការ​ជនជាតិ​ចិន​ឱ្យធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ។ នេះ​បើ​តាម​អ្នក​នាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ពី​ពាក់ព័ន្ធ​ករណី​ជនជាតិ​ប៉ា​គី​ស្ថាន និង​នេ​ប៉ា​ល់​ចំនួន​៥៧​នាក់ បាន​នាំ​គ្នា​រត់​ចេញពី​កាស៊ីណូ​អូរ​ស្មាច​ន់​រី​សត ក្រោយ​​មេការ​ជនជាតិ​ចិន​ឲ្យ​ធ្វើការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក ។

ជុំវិញ​ករី​ណ​នេះ​ដែរ អ្នកនាំពាក្យ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤ និង​៤០​នាទី មាន​បុគ្គលិក​ជនជាតិ​បរទេស​របស់​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ «​អូរ​ស្មាច់​រី​សត​» ចំនួន​៥៧​នាក់ ជនជាតិ ប៉ា​គី​ស្ថាន​៥៣​នាក់ (​ស្រី​២​នាក់​) និង​នេប៉ា​ល់​៤​នាក់ បាន​ធ្វើការ​តវ៉ា និង​នាំ​គ្នា​ដើរ​ចេញពី​ក្រុមហ៊ុន ហើយ​ត្រូវ​បាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ចុះ​ទៅ​សម្របសម្រួល និង​នាំ​ពួក​គាត់​ទាំង​៥៧​នាក់​មក​ស្នងការដ្ឋាន ដើម្បី​សាកសួរ ។

ប្រភព​បន្ត​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ​ជនជាតិ​បរទេស​ទាំងនោះ បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​ពី​២-៣​ខែ​មក​ហើយ ដោយ​មិន​ទទួល​បាន​ប្រាក់ខែ​នោះ​ទេ និង​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ពួក​គាត់​ឲ្យ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មាច់​រី​សត​ក្នុង​ខេត្តឧត្ដរមានជ័យវិញ ​។

ក្រោយ​ពួក​គាត់​បាន​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​ក្នុង​កាស៊ីណូ​អូរ​ស្មាច់​រី​សត បាន​រយៈពេល​១០​ថ្ងៃ ត្រូវ​អ្នកគ្រប់គ្រង​ជនជាតិ​ចិន (​មិន​ស្គាល់ឈ្មោះ​) ឲ្យ​ពួក​គាត់​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក និង​ដោយ​ភ័យ​ខ្លាច​ថា ខ្លួន​មិន​បាន​ទទួល​ប្រាក់ខែ ដូច​ក្រុមហ៊ុន​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ទើប​ពួក​គាត់​នាំ​គ្នា​តវ៉ា ហើយ​ដើរ​ចេញពី​ក្រុមហ៊ុន ដោយ​ក្នុង​ដៃ​មាន​កាន់ដំបង​ឈើ ក្នុង​គោលបំណង​តវ៉ា​ឲ្យ​មាន​ពេល​ឈប់​សម្រាក​គ្រប់គ្រាន់ ខ្លះ​ចង់​បន្តការងារ​នៅ​កន្លែង​ដដែល ខ្លះ​ចង់ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន ក្នុង​ខេត្ត​ព្រះ​សីហ​នុ ខ្លះ​ទៀត​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។

ប្រភព​ដដែល​បាន​លើក​ឡើង​ទៀត​ថា ក្រោយ​ធ្វើការ​សាកសួរ​ទៅ​លើ​ជនបរទេស​ទាំង​៥៧​នាក់​នោះ​រួច ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជូន​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំង​៥៣​នាក់ និង​នេប៉ា​ល់​៤​នាក់ ទៅ​ស្នាក់​ការ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ